ជីកំប៉ុស
របៀបធ្វើជីកំប៉ុស្ត អត្តប្រយោជន៏ក្នុងការធ្វើជីកំប៉ុស្តគឺមានច្រើនយ៉ាងដូចជាយកទៅដាក់ក្នុងស្រែ ដាំណាំ ដើមឈើហូបផ្លែបានគ្រប់ប្រភេទតាមតម្រូវការរបស់អ្នក ។មិនតែប៉ុណ្ណោះវាមានការងាយស្រួលក្នុងការ និងប្រើប្រាស់វត្ថុធាតុដើមគឹមាន ងាយស្រួលក្នុងការយកមកដាក់ធ្វើជាជីកំប៉ុស្តហើយមិនចំណាយថវិការទិញ និងមិនប្រើប្រាស់ពេលយួរឡើយជាពិសេសអាចប្រើប្រាស់បានរហត ។
របៀបធ្វើជីកំប៉ុស្តមានច្រើនយ៉ាងតែខ្ញុំសូមលើកយកវិធីមួយក្នុងចំណោមទាំងនោះមកជំរាបជួនបងប្អូនឲ្យបានដឹងខ្លះៗដើម្បើបន្ថែមទៀត ។ ជីកំប៉ុស្តគោក គឺជាជីធម្មជាតិម្យ៉ាងដែលបានមកពីការពុក រលួយ និងការបំបែកវត្ថុសរីរាង្គផ្សេងៗដូចជាកាកសំណល់ លាមកសត្វ និងរុក្ខជាតិផ្សេងៗទៀតដែលងាយនិងរលាយក្នុងការធ្វើជីកំប៉ុស្ត ។ យើងអាចយកធ្វើជីកំប៉ុស្តគោកបានល្អវត្ថុរលួយលឿន និងវត្ថុរលួយយឺត
វត្ថុរលួយលឿនមានដូចជា ស្លឹកឈើស្រស់ៗ កំប្លោក ចក........
វត្ថុរលួយយឺតមានដូចជា ស្លឹកឈើក្រៀម ស្លឺកប្រេងខ្យល់ ឬជាតិប្លាស្តិចជាដើម...(យល់ល្អកុំប្រើប្រាស់របស់របរដែលពិបាករលួយ ឬបន្លែដែលប្រើប្រាស់ថ្នាំឬជាជាតិគីមី ស្មៅដែលមានគ្រប់ ព្រោះពេលយើងយកជីនោះ ទៅប្រើប្រាស់វាអាចដុះជាន់លើដាំណាំរបស់យើង ) ចាំថាស្លឹករុក្ខជាតិទាំងនោះត្រូវយកវាទៅចិញ្ច្រិមសិនមុនយកវាទៅប្រើការដើម្បីធ្វើជាជីកំប៉ុស្ត ។បញ្ចាក់ក្រឿងផ្សំមានដូចជា អង្កាមឬផេះអង្កាម ដីម ស្លឹករុក្ឲជាតិស្រស់ គ្រៀម (ដែលចិញ្រ្ចាំហើយ)លាមកសត្វជាដើម ត្រូវរៀបចំវាទុកជាស្រេច ។
របៀបរៀបមានពីប្រភេទគឺ របៀបរៀបជាគំនរ និងរបៀបរៀបជាស្រទាប។យើងគួរដាក់វានៅលើដីណាដែលទួលល្មម ឬអាចទូលាយបន្តិចក្នុងចំការឬក្បែរផ្ទះតែម្ដង ក្បែរទ្រុងសត្វនៅក្នុងរោងឬនៅក្រោមម្លប់ឈើជាដើម ...។ ព្រោះថាគំនរជីកំប៉ុស្តមិនត្រូវការ ទឹក និងកម្តៅច្រើនពេកទេ ។របៀបធ្វើទាំងពីរនេះគឺវាមានសារធាតុផ្សំដូចគ្នា ប៉ុន្តែការរៀបជាស្រទាប់មិនចាំបាច់សូវប្រើលាមកសត្វច្រើនក៏បានហើយវត្ថុធាតុដើមទាំងអស់រលួយសព្វល្អក្នុង ពេលតែមួយ សូមអនុវត្តន៏ដូចខាងក្រោម៖
1- របៀបរៀប ឬដាក់ធ្វើជាគំនរ
ការរៀបជាគំនរមានរយះពេលខ្លីឆាប់បានជីយកមកប្រើប្រាស់ និងមិនពិបាកធ្វើទ្រុងដាក់ ហើយយើងអាចដាក់បន្ថែមនូវវត្ថុធាតុដើមបានរាល់ថ្ងៃ និងមានជីប្រើបានរហូត។
យកវត្ថុធាតុដើមដែលបានត្រៀមទុក្ខនោះយកមកលាយជាមួយគ្នាក្នុងបរិមាណស្មើរគ្នា រៀបល្បាយផ្សំទាំងអស់ជាគំនរដែលមានទទឺង និងបណ្តោយយ៉ាងតិចប្រវែង1,5 ម៉ែត្រ ពេលពូកវារួចហើយបន្ទាប់មកយកការុងចាស់ៗឬស្លឺកចេកគ្រប់ពីលើវាឲ្យជិតហើយរួចជាការស្រេច ។ រយះពេល2ទៅ3សប្តាហ៏ទើប អាចយកដីឬជីនោះទៅប្រើប្រាស់បាន ។ ចំណាំ គំនរជីកំប៉ុស្តនោះត្រូវមានទំហំយ៉ាងតូចធំជាង1 ម៉ែត្រ4ជ្រុង ។បើតូចពេកគឺធ្វើឲ្យសិតុណ្ហភាពក្នុងគំនរទាបហើយធ្វើឲ្យវត្ថុធាតុដើមរលួយមិនបានសព្វល្អ ។ ក្នុងរយះពេលគ្រប់នោះយើងត្រូវធ្វើការច្រូវត្រឡប់ជី និងធ្វើការស្រោចទឹកផងគឺពី 3 ទៅ 4ថ្ងៃធ្វើការច្រូយម្តងដើម្បីងាយរលួយ និងកាត់បានល្អ ។ 2 - របៀបរៀបជាស្រទាប់(មាន5ស្រទាប់) ការរៀបជាស្រទាប់គឺមិនសូវខាតលាមកសត្វហើយវត្ថុធាតុដើមទាំងអស់រលាយបានសព្វល្អទៀតផង ។ប៉ុន្តែត្រូវប្រើប្រាស់ពេលយូរបន្តិចកក្នុងការធ្វើ និងមិនអាចបន្ថែមបាននូវវត្ថុធាតុដើមបានទេ ត្រូវមានទ្រុងដោយមានទំហំសមល្មមដែលអ្នកគិតថាអាចដាក់វាបានពេញល្មមគឹទ្រុងធ្វើវាជារៀងការេ(ធ្វើពីបន្ទះឬស្សី ឬបន្ទះក្តារត្រូវទុក្ខចន្លោះពីមួយទៅមួយប្រហែល2 cm ។ (ទ្រុងគឺធ្វើការបិតតែពីខាងក្រៅតែប៉ុណ្ណោះ បាទគែដាក់ផ្ទាល់នឹងដីតែម្តង ប៉ុន្តែត្រូវកាបដីឲ្យវាធូរបន្តិចមុនដាក់ទ្រុងពីលើ ហើយចំនុចចំកណ្តាលទ្រុងនោះត្រូវដោតទុយោជ័រ ឬឫស្សីដែលមានចោះប្រហោងចំហៀងតូចៗគឹដាក់វាដើម្បីឲ្យមានខ្យល់ចូលឬចេញបានល្អ ហើយធ្វើឲ្យវត្ថុធាតុដើមរលួយ ឬបំបែកបានល្អ ។ ស្រទាប់ទី1 ដាក់ក្រោមគេ(វត្ថុធាតុដើមដែលរលាយយឺតជាងគេកំរាស់ប្រហែល20cm - ស្រទាប់ទី2ដាក់ប្រភេទលាមួកសត្វ (អាចម៏ ជ្រូក មាន ទា គោ ក្របី ......) ។ ស្រទាប់ទី3 ដាក់អង្កាម ឬផេះអង្កាមកំរាស់2cm - ស្រទាប់ទី4 វត្ថុរលួយលឿនដូចជា ស្មៅស្រស់ ទន្ទ្រានខេត្ត ស្លឹកឈើស្រស់ ..កំរាស់15cm - ស្រទាប់ទី5ដាក់ដីកំរាស់5cm(បើបានដីដំបូកកាន់តែល្អ) រៀបបែបនេះរហូតពេញទ្រុងគឺមានន័យថាម្តងហើយៗ ។ ចំណាំ ការរៀបមួយជាន់ៗត្រូវធ្វើការស្រោចទឹកផង +ចំណាំត្រូវត្រឡប់មួយអាទិត្យម្តងដើម្បឲ្យវាងាយរលួយវត្ថុធាតុដើម ។ការត្រឡប់នោះគឺត្រូវមានទ្រុងមួយផ្សេងទៀត ការដាក់គឺយកស្រទាបលើដាក់ពីក្រោមហើយស្រទាបក្រោមដាក់ពីលើវិញគឺមានន័យថាការធ្វើបែបនេះ ដូចកាលដែលដាក់ពីលើកដំបូង(ត្រូវស្រោចទឹកតាមស្រទាបនីមួយៗផង)ប៉ុន្តែបើវាមើលទៅហាបីជាស្រួយពេកយើងធ្វើការស្រោចទឺក3ថ្ងៃម្តង ។ប៉ុន្តែកុំឲ្យវាជោគពេក ។ ធ្វើបែបនេះរយះពេលបីក្រោយមកសារធាតុទាំងអស់បានរលួយចូលគ្នាក្លាយទៅជាដីឬជីកំប៉ុស្តតែម្តង ។ចាំថាជីដែលល្អគឺមានពណ័ប្រផេះ ឬត្នោតហើយមានក្លិនល្អ(មិនស្អុយ ឬឆ្អេះ) និងមិនក្តៅទៀតផង ។ បើមានចំណុចខ្វះខាត់សូមអភ័យទោសពីសំនាកប្រិយមិត្តអ្នកអាន បើអាចសូមជួយកែតម្រូវផងយើងខ្ញុំរីរាយនឺងទទូលដោយសេចក្តីសោមនស្សរីរាយ ។សូមអរគុណ !