Jump to content

ស៊ីយ៉ាញួរ

ពីវិគីភីឌា

ស៊ីយ៉ាញួរ (បារាំង៖ Cyanure) គឺជាសមាសធាតុគីមី បន្សំជាមួយរ៉ាឌីកាល់ C≡N គឺអាតូមកាបូនមួយភ្ជាប់ដោយសម្ព័ន្ធបីជាន់ទៅនឹងអាតូមអាសូតមួយ។ ក្រុមនេះត្រូវបានគេស្គាល់ថាជាក្រុមស៊ីយ៉ាណូ(Cyano group)។

ក្រុមស៊ីយ៉ាណូមានវត្តមានជាអាញ៉ុង CN-។ អំបិលសូដ្យូមស៊ីយ៉ាញួរ (NaCN) និងប៉ូតាស្យូមស៊ីយ៉ាញួរ(KCN) គឺពុលខ្លាំង។ អាស៊ីដស៊ីយ៉ានីឌ្រិច (acide cyanhyrique) រូបមន្តគីមី HCN គឺជាអង្គធាតុរាវផលិតក្នុងទ្រង់ទ្រាយឧស្សាហកម្មខ្នាតធំ ដោយការធ្វើអាស៊ីដកម្ម អំបិលស៊ីយ៉ាញួរ។

ក្នុងគីមីសរីរាង្គ ស៊ីយ៉ាញួរជាធម្មតាត្រូវបានគេហៅថានីត្រាត។ ក្រុម CN ត្រូវបានផ្សារភ្ជាប់ដោយសម្ព័ន្តកូវ៉ាឡង់ជាមួយកាបូននៃធាតុគីមីសរីរាង្គ។ ឧទាហរណ៍នៅក្នុងនីញ៉ូមអាសេតាត ក្រុមស៊ីយ៉ាណូត្រូវបានផ្សារភ្ជាប់ទៅនឹងមេទីល (CH3) ។ ដោយសារពួកវាមិនបញ្ចេញអ៊ីយ៉ុងសូដ្យូមនីត្រាត ជាទូទៅវាមានជាតិពុលតិចជាងអំបិលស៊ីយ៉ាញួរ។