ហ៊ីលឡារី គ្លីនតុន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ហ៊ីលឡារី រូដហេម គ្លីនតុន)

បាន​រក​ឃើញ​រង្វិលជុំ​របស់ទំព័រគំរូ​៖ ទំព័រគំរូ:Infobox Senator

ហ៊ីលឡារី រូដហេម​ គ្លីនតុន[កែប្រែ]

ហ៊ីលឡារី រូដហេម​ គ្លីនតុន(បានកើតនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤៧) គឺជាអ្នកនយោបាយសហរដ្ឋអាមេរិចទី៦៧ ហើយក៏ជាលេខារបស់ប្រធានាធីបតីបារ៉ាក់ អូបាម៉ានាពេលបច្ចុប្បន្នលោកស្រីជាអ្នកព្រឹទ្ធសភានៅសហរដ្ឋអាមេរិចដែលមកពីទីក្រុងញូយ៉ូកពីឆ្នាំ២០០១ដល់ឆ្នាំ២០០៩លោកស្រីបានរៀបការជាមួយអតីតប្រធានាធីបតី ប៊េល គ្លីន។ ​​

នៅពេលស្វាមីអ្នកស្រីជាប្រធានាធីបតីអ្នកស្រីមានងារជាស្រ្តីទីមួយនៅសហរដ្ឋអាមេរិចអ្នកស្រីបានឈរឈ្មោះជាតំណាងរាស្រ្តក្នុងឆ្នាំ២០០៨ដើម្បីក្លាយជាប្រធានាធីបតីថ្មី។ អ្នកស្រីគឺជាសមាជិកនៃបក្សលិទិ្ធប្រជាធិបតេយ្យ។ អ្នកស្រីជាមេធាវីហើយជាស្រ្តីទីមួយនៅអរហ្កេនសាសមុនពេលក្លាយជាស្រ្តីទីមួយនៅសហរដ្ឋអាមេរិច។ អ្នកស្រីបានក្លាយជាព្រឹទ្ធសភានៅថ្ងៃទី៣ ខែមករា ឆ្នាំ២០០១។ អ្នកស្រីហ៊ីលឡារី គ្លីនតុន ជាស្រ្តីទីមួយដែលបានឈ្នះក្នុងការឈរឈ្មោះ ក្លាយជាអ្នកការិយាល័យសាធារណះការណ៍។

អ្នកស្រីបានឈរឈ្មោះម្តងទៀតដើម្បីជាព្រឹទ្ធសភាក្នុងឆ្នាំ២០០៦ហើយអ្នកស្រីក៏បានឈ្នះទៀតអ្នកស្រីបានគិតពីផ្នែកសារព័ត៌មាននិងនយោបាយដើម្បីមានឳកាសល្អ ក្នុងការឈ្នះការជ្រើសតាំងជាប្រធានាធីបតីរបស់សហរដ្ឋអាមេរិចក្នុងឆ្នាំ២០០៨ របស់បក្សលិទិ្ធប្រជាធិបតេយ្យ ប៉ុន្តែអ្នកស្រីបានចាញ់លោកបារ៉ាក់ អូបាម៉ា

ជីវិតដំបូងនិងការអប់រំ[កែប្រែ]

ហ៊ីលឡារី ដេនី រូដហេម​ បានកើតនៅក្នុងទីក្រុងឆឺហ្គាហ្គូ។ ឪពុកម្តាយរបស់អ្នកស្រីឈ្មោះ ហុកអី រូដហេម និងម្តាយឈ្មោះដូរូធី​ អីម៉ា ហឺវេល រូដហេម។ អ្នកស្រីមានបងប្អូនប្រុលចំនួន២នាក៉ ឈ្មោះហុកនិង តូនី។

ជីវប្រវត្តិ[កែប្រែ]