Jump to content

ឡូស​អាន់​ជ័រ​លេស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឡូសអាន់ជើឡេស)

ឡូស​អាន់​ជ័រ​លេស (អង់គ្លេស: Los Angeles) ឬគេស្គាល់ជាពីអក្សរកាត់នៃឈ្មោះថា ឣិលឣេ (អង់គ្លេស: L.A.) គឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុតដែលបានជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងសហរដ្ឋអាមេរិក និង​គឺ​មួយ​នៃមជ្ឈ​មណ្ឌល សេដ្ឋកិច្ច វប្បធម៍ និងការកំសាន្ត ។ ឡូស​អាន់​ជ័រ​លេសត្រូវបានមានទីតាំងស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា និងរួចដុតក្រុងនៅថ្ងៃទី ៤ មេសា ឆ្នាំ ១៨៥០ ខណៈពេលមានចំនួនប្រជាជន ១.៦១០​ នាក់ ។ នៅក្នុងឆ្នាំ​​​​ ២០០០ យោង​ទៅ​តាមការធ្វើ​ជំរឿន​ប្រជាជនឡូស​អាន់​ជ័រ​លេស មានប្រជាជនប្រមាន​ ៤ លាននាក់នៅទីប្រជុំជន និងនៅតំបន់ក្រៅក្រុងប្រមាន​ ១៧,៥​ លាននាក់ ។ ឡូស​អាន់​ជ័រ​លេសត្រូវបានគេស្គាល់ថាជាទីក្រុងមួយដែលមានលាយចម្រុះរបស់វប្បធម៍ជាច្រើនបំផុតនៅក្នុងពិភពលោក ដោយសារតែការជម្លៀសរបស់សញ្ជាតិជាច្រើន ដោយសារតែអាកាសធាតុក្តៅ និងធម្មជាតិនៃជំនឿផ្សេងគ្នា ។

ឈ្មោះទីក្រុងឡូស​អាន់​ជ័រ​លេស (Los Angeles) /lɒs.ˈæn.dʒə.lɪs/ កើត​មកពី​ពាក្យ "ឡូស​អាំងគេ​លេស" (អេស្ប៉ាញ: Los Ángeles) /los.'aŋ.xe.les/ នៅក្នុងភាសាអេស្ប៉ាញ មានន័យថា ពួកទេវតាជាច្រើន គឺជាទម្រង់ពហុវចនរបស់​ពាក្យ el ángel ដែលជាបុរស ដូច្នេះឈ្មោះទីក្រុងមានន័យថា "ទីក្រុងនៃពួកទេវតា" ។

ឡូស​អាន់​ជ័រ​លេសត្រូវបានគេស្គាល់ថាជាទីតាំងរបស់ ហូលីវូដ និងចុងនៃផ្លូវជាប្រវត្តិសាស្រ្ត រូ៉ទ ៦៦ ។ ក្រុមកីឡាល្បីល្បាញនៅក្នុងទីក្រុងគឺ​មាន ឡូស​អាន់​ជ័រ​លេសឡេកឹរ ។ នៅក្នុងទីក្រុងឡូស​អាន់​ជ័រ​លេស ត្រូវបានម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកសម្រាប់ពីរដង នៅក្នុងឆ្នាំ​ ១៩៣២​ និងឆ្នាំ​ ១៩៨៤ ។ សាកលវិទ្យាល័យល្បីឈ្មោះដែលមានទីតាំងស្ថិតក្នុងឡូស​អាន់​ជ័រ​លេសគឺ​មាន សាកលវិទ្យាល័យកាលីហ្វញ៉ា ឡូស​អាន់​ជ័រ​លេស (UCLA) និង សាកលវិទ្យាល័យសឹធឹរ​៍នកាលីហ្វញ៉ា (USC)