អ្នកប្រើប្រាស់:Kenpirath

ដោយវិគីភីឌា
Jump to navigation Jump to search
ស្វាគមន៏ការមកកាន់វីគីភីឌាខ្ញុំ,


ទំព័រគំរូ:ទំព័រសំខាន់

កម្មវិធី​រុករក​ប​ណ្តា​ញ

កម្មវិធី​រុករក​ប​ណ្តា​ញ

កម្មវិធី​រុករក​មួយ​ដែល​ងាយស្រួល​ពី​មាន Mozilla Foundation ដែល​ជា​ប្រភព​បើក​ចំហ​។របស់ Firefox បានមួយ​នៃ​កម្មវិធី​ ដែល​អាច​បត់​បែន​បំផុត​សម្រាប់​មើល​ទំព័រ​បណ្ដាញ​និង ​ផ្តល់​ជូន​នូវ​ជម្រើស​ប្ដូរ​តាម​បំណង​យ៉ាង​ទូលំទូលាយ​ខ្លាំង ​ណាស់​ស្ទើរ​តែ​ពី​រូបរាង​របស់​ខ្លួន​។ វា​អាច​ត្រូវ​បាន​បម្លែង ​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​ពង្រីក​។ អ្នក​អភិវឌ្ឍន៍​វិប ​នឹង​ពេញចិត្ត​ក្នុង​ការ​ស្តាប់​ឧបករណ៍​មាន​ស្រាប់​នៅ​ក្នុង​នោះ​។ លក្ខណៈ​ពិសេស​ចម្បង: មួយ​ចំនួន​ធំ​នៃ​ផ្នែក​បន្ថែម ឧបករណ៍​អភិវឌ្ឍន៍​ដ៏​មាន​អានុភាព​ប​ណ្តា​ញ ធ្វើ​សម​កាល​កម្ម​ការ​កំណត់។វាមានការរុករកនូវអ្វីដែលអ្នកចង់បាននៅលើអ៊ីនធើនែត និង អាចបើកនូវវែបសាយផ្សេងៗទៀតដូចជា youtube.com ជាដើម។

ក្បាច់មួលដ្ឋាន

កម្មវិធីរុករកបណ្ដាញ

វា​មាន​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​ តែ​ភាព​ងាយស្រួល​ភាព​សាមញ្ញ​របស់​វា​និង​មាន​ល្បឿន​លឿន​។ ឥឡូវ​នេះ​វា​បាន​កាន់កាប់ ​ជា​កន្លែង​ដំបូង​គេ​នៅ​ក្នុង​អត្រា​នៃ​កម្មវិធី​។ ក្រុមហ៊ុន Google គឺ​ជា​ត្រួស​ត្រា​យ​ផ្លូវ​ដែល​បាន​ ផ្តល់​ជូន​ផលិតផល​ដែល​មាន​លក្ខណៈ​ពិសេស​ដូច​ជា​របៀប "incognito​" នោះ​ទេ​។ ក្រុមហ៊ុន Google គឺ​ជា​លើក​ដំបូង​ដែល​បាន​ផ្តល់​ជូន​ផលិតផល​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​អ្នក​ ប្រើ​ប្រាស់​ដូច​ជា​របៀប "incognito​" និង​របារ​អាសយដ្ឋាន​ឆ្លាត (Omni ប្រអប់​) ដែល​កើន​ឡើង ​ភាព​ងាយ​ស្រួល​នៃ​កម្មវិធី​រុករក​របស់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ទូទៅ​។ Google Chrome មាន​ ល្បឿន​ខ្ពស់​និង​មុខងារ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​អប្ប​រ​មា​និង​លក្ខណៈ​ពិសេស​ បន្ថែម​ទៀត​ដែល​អាច​រក​បាន​ដោយ​ប្រើ​ផ្នែក​បន្ថែម​។ លក្ខណៈ​ពិសេស​ចម្បង: ការ​រួម​បញ្ចូល​ជាមួយ​នឹង Google សេវា​កម្ម ការ​កំណត់​ការ​ធ្វើ​សម​កាល​កម្ម ការ​គាំទ្រ​សម្រាប់ Windows 8 ចំណុច​ប្រទាក់​ទំនើប

ប្រវត្តិរូបសង្ខេប

កែន ភីរ័ត្ន

ខ្ញុំបាទឈ្មោះ កែន ភីរ័ត្ន ភេទ ប្រុស ដែលជានិស្សិតផ្នែកពត៏មានវិទ្យា ជំនាន់ទីមួយឆ្នាំទីពីរដែលសិក្សានៅសាលាដុនបូស្កូកែប។ខ្ញុំបាទមានបងប្អូនចំនួន បីនាក់មានបងប្អូនប្រុសពីរនាក់ និងបងប្អូនស្រីមួយនាក់។ ឪពុក ឈ្មោះកែន សារេត មានមុខរបរជា កសិករ ម្តាយឈ្មោះទុយ អឿន មានមុខរបរជា កសិករ ។មានទីរលំនៅបច្ចប្ប្នន្ននៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រវត្តិព្រះបាទជ័យវរ្ម័នទី៧

ប្រវតិ្តសង្ខេបព្រះបាទជ័យវរ្ម័នទី៧ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ព្រះមាតា ព្រះនាម ចុឌាមុន្នីដែលជាព្រះរាជបុត្រីព្រះ បាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីទួតមួយនឹងព្រះបាទសូរិយាវរ្ម័នទី២។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវី ជាព្រះអគ្គមហេសី ហើយ មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ស្រិន្រ្ទវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៧ដើមឡើយ ឈ្មោះ ជ័យធ៌ន ប្រសូតប្រមាណឆ្នាំ១១២៥ ហើយព្រះអង្គឡើងគ្រងរាជក្នុង គ ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខែ្មរ មានផ្ទៃនគរធំទូលាយ ខាងកើតទល់នឹងប្រទេសចាម ខាងត្បូងទល់នឹងសមុទ្រខាងលិច ទល់នឹងភូមាខាងជើងទល់នឹងប្រទេសចិន ពោលគឺប្រទេសយើតពុំទាន់បែកបាក់នៅឡើយ។ ភាពធំធេងនៃនគរខែ្មរនាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែ កាន់កាប់ពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខែ្មរតែប៉ុណ្ណោះ។ ព្រះអង្គជាស្តេចសឹកមួយអង្គ ដ៏ខ្លាំងពូកែ និងមានព្រហ្មវិហាធម៌ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គបានចាត់ឲបង្រ្កាប ពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរៈជនទាំងអស់ដែលនៅក្រោមការត្រួតត្រា របស់ព្រះអង្គឲដើរផ្លូវតែមួយតាមដង្ហែរព្រះអង្គ។

វប្បធម៏ខ្មែរ

វប្បធម៏ខ្មែរ
តាមន័យស័ព្ទជាតិ

វប្បធម៌ < វប្ប + ធម៌ វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។ ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។ វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖ - វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ - វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា - វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។ - វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។ - វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ - តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។

- ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម ។

សុខភាព

សកម្មភាពរបស់ស្រ្តី

វឺរដេហូបាននិយាយថា យើងបង្ហាញយ៉ាងខ្លាំងថា លំហាត់ប្រាណក្នុងកម្រិតមធ្យមយ៉ាងហោចណាស់៣០នាទី និង៣ដងក្នុងមួយសប្តាហ៍នោះគឺដើម្បីការពារការយល់ដឹង។ នេះគឺជារឿងសំខាន់ចំពោះអ្នកដែលមានកត្តាហានិភ័យនៃសរសៃឈាមដូចជា ជំងឺលើសឈាម, ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺទឹកនោមផ្អែម។ សមាគមន៍បេះដូងអាមេរិកបានបង្ហាញថា បុរស និងស្ត្រីគួរតាមធ្វើលំហាត់ប្រាណកម្រិតមធ្យមអោយបាន១៥០នាទីជារៀងរាល់សប្តាហ៍ ឬ៧៥នាទីនៃលំហាត់ប្រាណកម្រិតធ្ងន់។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ក្នុងចំណោមអ្នកចូលរួមក្នុងការស្រាវជ្រាវ, ការធ្វើលំហាត់ប្រាណទៀងទាត់គឺមានប្រសិទ្ធភាពខ្ពស់។ វេជ្ជបណ្ឌិត ដេវីដ ខេត (David Katz) បាននិយាយថា វាត្រូវបានគេដឹងថា ជំងឺអាល់ហ្សៃមឺរ និងជំងឺវង្វេងដោយសារបញ្ហាសរសៃឈាមជាកត្តាហានិភ័យជាមួយនឹងជំងឺរ៉ាំរ៉ៃដទៃទៀតដូចជា ជំងឺសរសៃឈាមបេះដូងកូរ៉ូណែរជាដើម។យើងមានហេតុផលជាច្រើនដើម្បីជឿថា ការអនុវត្តរបៀបរស់នៅដដែលដែលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងជំងឺបេះដូង អាចការពារប្រឆាំងនឹងជំងឺវង្វេងផងដែរ៕

សម្រស់

លក្ខណះធម៏ជាតិ

វីធីដែលល្អបំផុតសម្រាប់ទប់ស្កាត់ការកកើតជាតិខ្លាំញច្រើន គឺការធ្វើលំហាត់ប្រាណនេះឯង។ សូមចំណាយពេលហាត់ប្រាណអោយបានយ៉ាងតិច២០នាទីក្នុង១ថ្ងៃ ជារៀងរាល់ថ្ងៃ ឬយ៉ាងតិច៣ថ្ងៃក្នុង១សប្តាហ៍។ -ជំរុះចោលភាពស្មុគស្មាញៈ សំរាកលំហែកាយ ជាមួយក្រុមគ្រួសារ និង មិត្តភ័ក្ត នៅថ្ងៃឈប់សំរាកពីការងារ នឹងធ្វើកិច្ចការដ៏ទៃទៀត ដែលក្រៅពីការងារប្រចាំថ្ងៃរបស់អ្នក ដើម្បីជម្រុះចោលនូវភាពសៅហ្មងទាំងឡាយ។ អាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាពភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់ និងការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ គឺសុទ្ធតែអាចបណ្តាលមកពីការទទួលទានដំណេក មិនបានគ្រប់គ្រាន់។ សូមទទួលទានដំណេកអោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃទើបជាការល្អ។

ភាសារបស់វីគីភីឌា

ទំព័រគំរូ:Main Page interwikis

នេះគឺជារូបភាពនៃក្រុមគ្រួសារសាលាដុនបូស្កូកែបដែលបង្កែតឡើងតាំងពីយូរយារណាស់មកហើយុដែលប្រចាំនៅប្រទេសកម្ពុជា។

ក្រុមគ្រួសារនៃដុនបូស្កូ


ក្រុមគ្រួសារនៃ កីឡាករដុនបូស្កូ កែប

នេះគឺជារូបភាពនៃការសហការគ្នាក្នុងការលែងកីឡានៃក្រុមគ្រួសារដុនបូស្កូ កែប និងជាមូយសាលាដុនបូស្កូទីក្រុងកំពុងសោម ដែលមានភាពស្វិតស្វាញយ៉ាងខ្លាំងរហូតដល់ការប្រកូតត្រូវបានបញ្ចប់។

ទីតាំងនៃក្រុមក្រួសារ ដុនបូស្កូ កែប

សាលាបច្ចេកទេសដុនបូស្កូកែប មានការគ្រប់គ្រងដោយលោកពុក លីសំណាង អស់រយះពេលជាច្រើនឆ្នាំណាស់មកហើយ ការស្ថិតនៅក្រោមការពាររបស់គាត់មានការប្រស័យទាក់ទងរវាងកូនៗទាំងអស់យ៉ាងល្អប្រសើរបំផុត។



កោះទន្សាយ
កោះកុង
អង្គរវត្ត

--Kenpirath (ការពិភាក្សា) ម៉ោង០៧:៤៦ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០១៤ (UTC)--Kenpirath (ការពិភាក្សា) ម៉ោង០៧:៤៦ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០១៤ (UTC)សាលាដុនបូស្កូ