Jump to content

ឧកញ៉ាវ៉ាងជួន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឧកញ៉ាវាំងជួន)

ឧកញ៉ាវាំងជួនឧកញ៉ាចៅហ្វា វាំងជួន (កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៨៦៤ - ខែកញ្ញា ១៩៤៦) គឺជាមន្ត្រីរដ្ឋខ្មែរនៃពួកអភិជនខ្មែរក្នុងសម័យអាណាព្យាបាលបារាំង នៅឆ្នាំ១៨៨៥ លោកបានត្រូវ លោកអ៊ូហ្គូស្ត ប៉ាវី នាំទៅរៀននៅប្រទេសបារាំង។ ពេលត្រឡប់ចូលកម្ពុជាវិញ លោកបានត្រូវតែងតាំងជាអ្នកបកប្រែភាសានិងធ្វើការជាប់ជាមួយ លោកអ៊ូហ្គូស្ត ប៉ាវី ។ លោកបានកើតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានឪពុកជាពាណិជ្ជករចិន និងម្ដាយជាជនជាតិខ្មែរឈ្មោះ វេង ។ កាលនៅកុមារភាព លោកបានចូលរៀននៅសាលាបារាំង-កម្ពុជានៅភ្នំពេញ បន្ទាប់មកចូលរៀននៅវិទ្យាល័យឆាសសែលុប-លូបាត (Chasseloup-Laubat) ក្នុងទីក្រុងព្រៃនគរ ។

ឧកញ៉ាវាំងជួននៅឆ្នាំ១៩១០

លោកបានធ្វើដំណើរពីបាងកក ទៅលាវ ប៉ែកខាងកើត និងខាងលិច ជាមួយលោកអ៊ូហ្គូស្ត ប៉ាវី ។ នៅក្នុងឆ្នាំ១៩០០ លោកប៊ូឡូស ជារ៉េស៊ីដង់ស៊ុប៉េរីយ័រ បានចាត់គាត់ឲ្យទៅធ្វើការជាមួយមហាក្សត្រ នរោត្តម ហើយព្រះមហាក្សត្រ បានតែងតាំងគាត់ជា រដ្ឋមន្រ្តីព្រះបរមរាជវាំង ហិរញ្ញវត្ថុ និង វិចិត្រសិល្បៈ ហើយទទួលគោរមងារហៅថា ឧកញ៉ា ចៅហ៊្វា ។ នៅឆ្នាំ១៩០៦ លោកបានដង្ហែព្រះមហាក្សត្រស៊ីសុវត្ថិ ទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង។ ឧកញ៉ាចៅហ្វ៊ា ជួន បានបម្រើការងារក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរបីជំនាន់ គឺតាំងពីរជ្ជកាលព្រះមហាក្សត្រ ព្រះបាទនរោត្តម ព្រះបាទស៊ីសុវត្ថិ និងព្រះបាទមុនីវង្ស។[១][២] ឧកញ៉ាចៅហ្វ៊ា ជួន បានទទួលអនិច្ចកម្ម នៅខែកញ្ញា ១៩៤៦ ក្នុងជន្មាយុ ៨២ឆ្នាំ។

ឯកសារយោង[កែប្រែ]

  1. https://kbn.news/archives/120048 Thiounn
  2. https://kbn.news/archives/120048 Thiounn