ស៊ីឌី
Appearance
(ត្រូវបានបញ្ជូនបន្តពី CD)
ស៊ីឌី ជាពាក្យកម្ចីពីភាសាអង់គ្លេសថា CD។ CD ជាពាក្យបំព្រួញនៃពាក្យ Compact Disc។ ស៊ីឌីជាឌីសអុបទិកសំរាប់ផ្ទុកទិន្នន័យឌីជីថលដូចជាសំលេងឌីជីថលជាដើម។ ស៊ីឌីលេចមុខមាត់លើទីផ្សារតាំងពីឆ្នាំ១៩៨២។
ស៊ីឌីស្តង់ដារមានអង្កត់ផ្ចិត ១២០មម និងអាចថតសំលេងបាន ៨០នាទី។ មីឌីស៊ីឌី មានអង្កត់ផ្ចិតពី ៦០ ទៅ ៨០មម អាចថតសំលេងបាន ២៤នាទី។
បច្ចេកវិទ្យាផលិតស៊ីឌីត្រូវបានយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ ស៊ីឌីផ្ទុកឯកសារ (ស៊ីឌីរូម CD-ROM) ស៊ីឌីផ្ទុកសំលេងនិងឯកសារដែលអាចសរសេរបានតែម្ដង (CD-R) ស៊ីឌីអាចសរសេរឡើងវិញបាន (CD-RW) ស៊ុពើរអូឌីយ៉ូស៊ីឌី(SACD) វីដេអូស៊ីឌី(វីស៊ីឌីVCD) ស៊ុពើរវីដេអូស៊ីឌី (SVCD) ហ្វូតូស៊ីឌី ស៊ីឌីរូបភាព ស៊ីដីអាយ ជាដើម។