Jump to content

អង្គភាពដំណើរការកណ្តាល

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Central processing unit)
CPU ប្រភេទ Intel 80486DX2 មើល​ពី​លើ
CPU ប្រភេទ Intel 80486DX2 មើល​ពី​ក្រោម

CPU (ពាក្យ​ពេញ៖ Central Processing Unit) គឺ​ជា​ផ្នែក​រឹង​មួយ​នៅ​ក្នុង​កុំព្យូទ័រ​ដែល​ផ្ទុក​នូវ​ការ​ណែនាំ (instruction) សម្រាប់​កម្មវិធី​កុំព្យូទ័រ ដោយ​ប្រតិបត្តិ​លើ​លេខ​នព្វន្ត​បឋម តក្កវិទ្យា និង​ប្រតិបត្តិការ​ចេញ​ចូល (input/output) របស់​ប្រព័ន្ធ។ ពាក្យ CPU ត្រូវ​បាន​ប្រើ​ក្នុង​វិស័យ​កុំព្យូទ័រ​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០​មក។[] ទ្រង់​ទ្រាយ ការ​រចនា និង​ការ​អនុវត្ត​របស់ CPU ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​វគ្គៗ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ប្រតិបត្តិការ​មូលដ្ឋាន​របស់​ពួក​វា​នៅ​តែ​ដូច​គ្នា​ដដែល។

កុំព្យូទ័រ​មួយ​អាច​មាន CPU ច្រើន​ជាង​មួយ ដែល​នេះ​ហៅ​ថា​ពហុដំណើរការ (multiprocessing) ។ រាល់ CPU ទំនើបៗ​ទាំង​អស់​គឺ​ជា​ប្រភេទ​មីក្រូ (microprocessor) ដែល​ស្ថិត​នៅ​លើ​បន្ទះ​ឈីប​មួយ​ប៉ុណ្ណោះ។ សៀគ្វី​រួម​ចូល​គ្នា​ខ្លះ (integrated circuit ឬ IC) មាន​ផ្ទុក CUP ច្រើន​នៅ​លើ​ឈីប​មួយ ហើយ​សៀវគ្វី​នោះ​ត្រូវ​បាន​ហៅ​ថា multi-core processor ។ ចំណែក​សៀគ្វី​រួម​បញ្ចូល​គ្នា ដែល​មាន CPU តែ​មួយ​ក៏​អាច​ផ្ទុក​គ្រឿង​ឧបករណ៍​ណាមួយ (peripheral device) និង​សមាសភាគ​ផ្សេងៗ​ទៀត​របស់​កុំព្យូទ័រ ដែល​នេះ​ត្រូវ​បាន​ហៅ​ថា ប្រព័ន្ធ​លើ​ឈីប​មួយ (SoC, System on a Chip) ។

ឯកសារ​យោង

[កែប្រែ]
  1. Weik, Martin H. (1961). "A Third Survey of Domestic Electronic Digital Computing Systems".