Jump to content

មន ស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Morus alba)

មន ស ភាសា​បច្ចេកទេស​ហៅ​ថា Morus alba, ជា​ប្រភេទ ​មន ​អាយុ​ខ្លី ដុះ​លឿន មាន​ទំហំ​តូច​ទៅ​មធ្យម ដែល​អាច​មាន​កម្ពស់​ ១០ ទៅ ២០ ម៉ែត្រ។ រុក្ខជាតិ​នេះ មាន​ប្រភព​មក​ពី​ភាគ​ខាង​ជើង​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ដាំដុះ​ និង ដុះ​ដោយ​ធម្មជាតិ នៅ​ពាស​ពេញកន្លែង​ផ្សេង​ទៀត។[][] ជា​ភាសា​សំស្ក្រឹត រុក្ខជាតិ​នេះ​មាន​ឈ្មោះ​ថា តុតៈ និង ភាសា​អង់គ្លេស​ហៅ​ថា white mulberry។

មន​ស ត្រូវ​បាន​គេ​ដាំ​ ដើម្បី​ចិញ្ចឹម​ដង្កូវ​សូត្រ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ផលិត​សូត្រ​។ មន ស ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​សមត្ថភាព​បញ្ចេញ​លម្អង​​បាន​លឿន ដែល​ល្បឿន​បញ្ចេញលម្អង​​របស់​វា លឿន​ជាង​ពាក់​កណ្ដាល​ល្បឿន​សំឡេង​ទៅ​ទៀត​។[]

រុក្ខាធិប្បាយ

[កែប្រែ]

ដើម​មន ស តូច​ៗ ​មាន​ស្លឹក​ដែល​អាច​ប្រវែង​រហូត​ដល់ ៣០ សម និង មាន​កំពូក​រាង​ជ្រៅ។លើ​ដើម​ចាស់ ស្លឹក ជា​ទូទៅ​មាន​ប្រវែង ៥ ទៅ ១៥ សម គ្មាន​កំពូក ​មាន​រាង​ដូច​បេះដូង​នៅ​ខាង​គល់ និង មាន​រាង​មូល ទៅ​ស្រួច នៅ​ខាង​ចុង និង មាន​រាង​ធ្មេញ​រណា​នៅ​តាម​រឹម​ស្លឹក។ស្លឹក​ជ្រុះ​នៅ​រដូវ​រងារ ប៉ុន្តែ​ដើម​ដែល​ដុះ​នៅ​តំបន់​ត្រូពិច អាច​មាន​ពណ៌​បៃតង​រហូត។ផ្កា មាន​បណ្ដូល​ផ្កា​ឯកភេទ ដែល​បណ្ដូលផ្កា​ទាំង​ពីរ​ភេទ មាន​នៅ​លើ​ដើម​ឈើ​តែ​មួយ; បណ្ដូល​ផ្កា​ឈ្មោល មាន​ប្រវែង ២ ទៅ ៣,៥ សម និង បណ្ដូល​ផ្កា​ញី មាន​ប្រវែង ១ ទៅ ២ សម។ ផ្លែ​មាន​ប្រវែង ១ ទៅ ២,៥ សម; មន​សព្រៃ ច្រើន​មាន​ផ្លែ​ពណ៌ស្វាយ​​ចាស់​ ប៉ុន្តែ​ពពួក​មន​ស​ស្រុក​វិញ ផ្លែ​អាច​មាន​ពណ៌​ប្រែប្រួល​ពី​ស ទៅ​ ផ្កា​ឈូក; វា​មាន​រសជាតិ​ផ្អែម​ តែ សាប មិន​មាន​រស​ខ្លាំង​ដូច​មន​ក្រហម ឬ មន​ខ្មៅ ​នោះ​ទេ។មនស​ត្រូវ​បាន​ធ្វើ​ឱ្យ​ដុះ​រាយប៉ាយ​ដោយ​សារ​បក្សី ដែល​ស៊ី​ផ្លែ​មន​ស និង ជុះ​អាចម៍​បញ្ចេញ​​គ្រាប់​ចេញ​​មក។[][][]

មន​ស មាន​លក្ខណៈ​ពិសេស​ផ្នែក​វិទ្យាសាស្ត្រ ដោយ​សារ​វា​បញ្ចេញ​លម្អងបាន​លឿន​។លម្អង​ដើរ​តួ​ជា ដង្ហក់ បញ្ចេញ​ថាមពល​រក្សា​ទុក​ចេញ​មក​តែ​ក្នុង​រយៈ​ពេល​ ២៥ µs ប៉ុណ្ណោះ។ ជា​លទ្ធផល ចលនា​មាន​ល្បឿន​ប្រហែល 560 km/h, ដែល​លឿន​ជាងពាក់​កណ្ដាល​នៃ​​ល្បឿន​សំឡេង​ទៅ​ទៀត ដែល​គេ​ទទួល​ស្គាល់​ថា​ជា​រុក្ខ​ចលនា​លឿន​បំផុត​។[]

កម្រង​រូបភាព​

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]
  1. ១,០ ១,១ រុក្ខជាតិ​ស្រុក​​ចិន ៖ Morus alba
  2. ២,០ ២,១ Suttie, J. M. របាយការណ៍ FAO ៖ Morus alba L. Archived 2012-10-24 at the វេយប៊ែខ ម៉ាស៊ីន.
  3. ៣,០ ៣,១ Gwyneth Card, James House, Michael Dickinson, Richard Flagan, High-speed pollen release in the white mulberry tree, Morus alba L (ការ​បញ្ចេញ​លម្អង​​ក្នុង​ល្បឿន​លឿន​នៃ មន ស​), Sexual Plant Reproduction, 2006-03-01
  4. Bean, W. J. (1978). Trees and Shrubs Hardy in the British Isles/ រុក្ខជាតិ និង គុម្ព​ព្រៃ ដុះ​នៅ​កូន​កោះ​ចក្រភព​អង់គ្លេស. John Murray ISBN 0-7195-2256-0.