Jump to content

អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី NiDA)

អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (ជាភាសាអង់គ្លេស National Information Communications Technology Development Authority ឬ NiDA) មានឈ្មោះអក្សរកាត់ថា អ.អ.ប.គ.ព ​គឺ​ជា​អា​ជ្ញា​ធរ​ជាតិមួយ ដែល​ទទួល​បន្ទុក​កិច្ច​ការ​អភិវឌ្ឍន៍​ បច្ចេក​វិទ្យា​ គម​នា​គមន៍​ ព័ត៌​មានវិទ្យា។​អាជ្ញា​ធរ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ​រាជ​ក្រឹត្យ​ ចុះ​ថ្ងៃ​ទី ២៣ ខែសីហា ឆ្នាំ២០០០។

ទស្សន​វិស័យ

[កែប្រែ]

ទស្សន​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចកា​រអភិវឌ្ឍន៍បច្ចេក​វិទ្យាគមនា​គមន៍ព័ត៌មាន​វិទ្យា គឺជា​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​សន្និ​សិទ្ធ​សារ​ព័ត៌​មាន Asian Wall Street កាល​ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ​១៩៩៩ ប្រ​ទេស​កម្ពុជា​សូម​ទាម​ទារ​ នូវ​ជោគ​វាស​នា​របស់​ខ្លូន​ទាំង​ស្រុង,​ សូម​ធ្វើ​ជា​ដៃ​គូរ​ពិត​ប្រាកដ​ក្នុង​កិច្ច​ការ​ងារ​ក្នុង​តំ​បន់ និង​សកល​លោក ហើយ​នឹង​ធ្វើ​ដំ​ណើរ​យ៉ាង​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​រក​ជាតិ​មួយ​មាន​សេ​រី​ភាព​ ពិត​ប្រាកដ រួច​ផុត​ពី​កង្ខះ​ខាត និង​ភាព​ក្រី​ក្រ​ផង​ដែរ​

បេស​កម្ម

[កែប្រែ]

បេស​កម្ម​របស់​យើង​គឺ​បង្ខិត​រដ្ឋា​ភិ​បាល​អោយ​កាន់​តែ​ជិត​ប្រ​ជា​ជន និង​ប្រ​ជា​ជន​អោយ​កាន់​តែ​ជិត​រដ្ឋា​ភិបាល។

ឯកសារ​យោង​

[កែប្រែ]