ខេមបូឌា ដេលី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី The Cambodia Daily)
ឯកសារ:Bernard Krisher in Tokyo.jpg
អ្នកកាសែត លោកប៊ែណាដ គ្រីហ្សឺ

ខេមបូឌា ដេលី (អង់គ្លេស៖ The Cambodia Daily) គឺ​ជា​សារព័ត៌មាន​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣ ដែល​កាល​នោះ​មាន​ផ្សាយ​តែ​ជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ។ ដោយ​សម្លឹង​មើល​ឃើញ​ឱកាស​ក្នុង​ការ​ជួយ​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​វ័យ​ក្មេង​នេះ ស្ថាបនិក​សារព័ត៌មាន ខេមបូឌា ដេលី គឺ​ជា​អ្នក​កាសែត​ជើង​ចាស់​មួយ​រូប គឺ​លោក ប៊ើណាត​ គ្រីស័រ​​​​​​​​​​​​​​​​​​​​​​ ដែល​ធ្វើ​សេចក្ដី​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ឲ្យ​សារព័ត៌មាន ញូវស៍វីក (Newsweek) នៅ​កំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ បាន​រៀប​ចំ​បង្កើត​សារព័ត៌មាន​នេះ​ឡើង​តែ​ម្ដង។

គោលបំណង[កែប្រែ]

ខេមបូឌា ដេលី គឺជាកាសែតសំខាន់ជាងគេនៅប្រទេសកម្ពុជាជាភាសាអង់គ្លេស វាបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ដោយលោក ប៊ើណាត​ គ្រីស័រ​​​​​​​​​​​​​​​​​​​​​​ ជាជនជាតិអាមេរិចបានទំនាក់ទំនងចុះកិច្ចសន្យាជាមួយអ្នកកាសែតពីរនាក់ គឺ បាតុន ប៊ីកស៍ និង រ៉ូប៊ីន ម៉ាកដូវ៉ែល ធ្វើជាអ្នកបោះពុម្ពផ្សាយដំបូង ។

សារព័ត៌មាន ខេមបូឌា ដេលី មាន​គោល​បំណង​ចម្បងៗ​ដូច​ជា៖

  • ផ្ដល់មូលដ្ឋាន​គ្រឹះ​សារព័ត៌មាន​សេរីនៅ​ក្នុង​ប្រទេស​កម្ពុជា
  • ផ្ដល់​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​ជំនាន់​ថ្មី​អាច​ទទួល​បាន​បទ​ពិសោធន៍

ព័ត៌មាន​អព្យាក្រឹត្យ[កែប្រែ]

អ្វី​ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុង​សារ​ព័ត៌មាន គឺ​ការ​ផ្សាយ​ព័ត៌មាន​ពិត ឥត​លម្អៀង ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​ទស្សនា។ ដូច្នេះ​ហើយ​សារព័ត៌មាន ខេមបូឌា ដេលី បាន​ព្យាយាម​រាយការណ៍​អំពី​ព័ត៌មាន​អព្យាក្រឹត្យ​ទាំង​នេះ មិន​ថា​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ ដែល​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​គំនិត​អ្នក​អាន និង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

ការផ្សាយ[កែប្រែ]

គេយកព័ត៌មានអន្តរជាតិរបស់អង្គការអន្តរជាតិដូចជា រ៉ូតធើរ៍ ញូយ៉កថាម វ៉ានស៊ីនតុនប៉ុស៍ ។ល។ សំរាប់ព័ត៌មាននៅក្នុងប្រទេសកម្ពុជា គេមានអ្នក​កាសែតខ្មែរ និងបរទេស ដែលយកព័ត៌មានជាតិ។ នៅ​ពេល​បច្ចុប្បន្ន​នេះ ខេមបូឌា ដេលី ធ្វើ​ការ​ផ្សព្វផ្សាយ​ជា​ពីរ​ភាសា​គឺ ខ្មែរ និង អង់គ្លេស។ សារព័ត៌មាន​នេះ​ធ្វើ​ការ​ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ​ប្រមាណ ៥០០០ច្បាប់ និង​មាន​អត្ថបទ​ប្រចាំ​សប្ដាហ៍​សម្រាប់​អ្នក​អាន​នៅ​បរទេស ដែល​អត្ថបទ​ប្រចាំ​សប្ដាហ៍​នេះ​មាន​អត្ថបទ​ព័ត៌មាន​សរុប​អំពី​ប្រទេស​កម្ពុជា​ពី​កាសែត​ប្រចាំ​ថ្ងៃ​ចេញ​មុនមួយ​សប្ដាហ៍។

រូបភាព​ខ្លះៗ[កែប្រែ]

គេហទំព័រ[កែប្រែ]