Jump to content

អ្នកប្រើប្រាស់:កែត ឡាយ

ពីវិគីភីឌា

សូមស្វាគមន៍ដែលបានចូលមកកាន់ទំព័រដើមរបស់ខ្ញុំបាទ!

[កែប្រែ]
ខ្ញុំបាទឈ្មោះ​ កែត​ ឡាយ ភេទប្រុស​​ កើតនៅឆ្នាំ ១៩៩៧ មានស្រុកកំណើតនៅ កំពត ខ្ញុំគឺជាសិស្សផ្នែកព័ត៌មានវិទ្យា និងភាសា ជំនាន់ទី៥ ឆ្នាំសិក្សា ២០១៦​ ដល់ ២០១៨ នៃសាលា បច្ចេកទេសដុនបូស្កូ ខេត្តកែប។

អង្គុយម្នាក់នៅមាត់ព្រែកសំឡឹង

សាលាដុនបូស្កូខេត្តកែប

[កែប្រែ]
ទេសភាពនៃឆ្នេ​រ​កែប


ភូមិចង្កៀងខាងកើត

[កែប្រែ]

ជាភូមិមួយស្ថិតក្នុង ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។​ ប្រជាជនក្នុងភូមិនេះភាគច្រើនធ្វើស្រែចំការ​​ និងទំនេរពីធ្វើស្រែចំការ​​អ្នកខ្លះធ្វើការរោងចក្រ​ អ្នកខ្លះទៀតលក់ដូរម្ហូបអារហារ​ និងការងារជាច្រើនផ្សេងទៀត។ ក្នុងភូមិនេះមានសាលារៀនចំនួនមួយដែលមានចាប់ពីថ្នាក់ទី ១ ដល់ទី​ ៩ ដែលធ្វើឲ្យមានភាពងាយស្រួលដល់សិស្សានុស្សិសក្នុងការសិក្សា​ និងមានរោងចក្រស៉ីម៉ង់K-cement មួយ និងមានវត្ត២ ហើយមានប្រជាជនប្រហែល២០០០នាក់ ប្រហែលជា៥០០គ្រួសារ។ភូមិនេះតូចបន្តិចតែប្រជាជនភាគច្រើនមានជីវភាពធូរធារគួរសម​​ ប៉ុន្តែក៏មានមួយចំនួនមានជីវភាពលំបាកផងដែរ។

ប្រវត្តិសាស្រ្ត

[កែប្រែ]

កាលពីដើមឡើយភូមិចង្កៀងខាងកើត គ្រានតែជាភូមិមួយដែលមិនសូវមានផ្លូវក្នុងការធ្វើដំណើរ ហើយទាំងភូមិនេះផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាកក្នងការធ្វើដំណើនៅក្នុងស្រុក ហើយប្រជាជនទាំងអស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។ មិនមានទឹក​ស្អាត​ និង អគ្គីសនី គ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ប្រជាពលរដ្ខបានពឹងផ្អែកទៅលើទឹកអណ្តូងនិងនិងភ្លៀង ហើយរាល់ការធ្វើដំណើរគឺធ្វើតាម រទះគោ(តាមស្រែ) ឬ ថ្មើរជើង ព្រោះផ្លូវ តូចចង្អៀត ពិបាកក្នុងការធ្វើដំណើរ។ ​

សេដ្ឋកិច្ផភូមិចង្កៀងខាងកើត

[កែប្រែ]

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ...ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអបរំ

[កែប្រែ]

ចំពោះវិស័យអប់រំក្នុងភូមិចង្កៀងខាងកើតមិនសូវមានការរៀនសូត្របានខ្ពង់ខ្ពស់ដោយសារតែមិនសូវមានសាលារៀនច្រើនមានត្រឹមតែសាលាបឋមសិក្សា និងមិនសូវមានលោកគ្រូអ្នកគ្រូប​ង្រៀនបានគ្រប់គ្រាន់។​ ហើយដោយសារតែប្រជាជន មិនសូវមានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ អោយទៅរៀននៅសាលាឆ្ងាយពីផ្ទះ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។

វិស័យសុខាភិបាល

[កែប្រែ]

ចំពោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិបានល្អ​ហើយមានការ​ទទួលខុសត្រូវយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

ការអភិវឌ្ឃន៍

[កែប្រែ]

   ចំពោះការអភិវឌ្ឈន៍ចំពោះភូមិចង្កៀងខាងកើត​ វិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន​ ប្រលាយទឹក អណ្ដូង អណ្ដូងលូ​ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ធ្វើចំការ ចិញ្ចឹមសត្វនិង ដាំដំណាំផ្សេងៗជាច្រើនមុខទៀត​នៅក្នុងភូមិនេះ​  ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផ្សេងៗផងដែរ។ ។ 

សន្តិសុខ

[កែប្រែ]

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញគឺមានសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ល្អ​​ មិនមានការមើលងាយគ្នា​ គ្មាកការកេងប្រវ័ញ​ មិនមានល្បែងស៊ីសង​ គ្នានអំពើលួចឆក់ប្លន់ផ្សេងៗ​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់សង្គម​​ ប្រទេសជាតិ និង​ ការប្រកបរបរប្រជាជនឡើយ ​។

វិស័យទេសចរណ៏

[កែប្រែ]

ចំពោះវិស័យទេសចរណ៍មិនសូវមានការរីកចំរើនប៉ុន្មានទេដោយសារតែភូមិនេះជាតំបន់ដាច់ស្រយាល​ ហើយមិនសូវមានប្រជាជនរស់នៅច្រើនមិនសូវមានកន្លែងកំសាន្តច្រើន

លេខ ឈ្មោះសិស្សអាយធី ជាឡាតាំង ភេទ
០១ កែត ឡាយ KET LAY ប្រុស
០២ ចន ដាលីន CHON DALIN ស្រី
០៣ ជីម រតនា CHIM ROTHANA ស្រី
០៤ ជឿង ពិសិទ្ធ CHEUONG PISETH ប្រុស
​​០៥ ឈឹម​ សុជាតិ CHHEM SOCHEAT ប្រុស
០៦ ញ៉ែម សីហា NHEM SEYHA ប្រុស
០៧ នាក់​ ចិន្ដា NEAK CHENDA ស្រី
០៨ ម៉ា រ៉ាទី MA RATI ប្រុស
​​០៩ មាស សុប៉ិ MEAS SOPEK
​​១០ មាស ឡៃឆេត MEAS LAICCHET ប្រុស
​​១១ ម៉ឺន សិទ្ធិ MEUON SETH ប្រុស
​​១២ មួន ផានិត MUON PHANITH ប្រុស
១៣ វ៉ឹង ស្រីលក្ខ័ VENG SREYLEAK ស្រី
១៤ ស៊ន​ សារឿន SORN SARERN ប្រុស
១៥ ជិន​ ថេប CHIN THEB ប្រុស
១៦ ស៉ិង​ សារិត SING SARITH ប្រុស
១៧ ធៀន​ ហុង THEIN HONG ប្រុស
១៨ ស៊ុន សុវណ្ណាវី SUN SOVANDAVY ស្រី
១៩ សុខ ចាន់វត្តី SOK CHANVATTEY ស្រី
២០ សួន ថាមាន SUON THAMEAN ប្រុស