អ្នកប្រើប្រាស់:វាសនាកំពង់ត្រាច
សូមស្វាគមន៏មកកាន់ទំព័ររបស់ខ្ញុំបាទ
[កែប្រែ]ខ្ញុំបាទឈ្មោះ មិន វាសនាកើតនៅថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែ សីហា ឆ្នាំ ១៩៩២ មានទីកន្លែងកំណើតនៅភូមិ ព្រៃក្រឡា ឃុំ ទូកមាស ស្រុក បន្ទាយមាស ខេត្ត កំពត ហើយមានបបងប្អូនចំនួនបីនាក់ ខ្ញុំបាទជាកូនទីពីរ។ នៅឆ្នាំ២០០០ ដល់ ២០០៦ ខ្ញុំបាទបានសិក្សានៅ សាលាបឋមសិក្សាព្រៃក្រឡា ហើយចាប់ពីឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១០ខ្ញុំបាទបានសិក្សានៅវិទ្យាល័យទូកមាស តែនៅដើមឆ្នាំ ២០១១ ខ្ញុំបាទបានផ្ទេរការសិក្សា មកវិទ្យាល័យ ព្រះបិតាជាតិ។ខ្ញុំបានប្រលងជាប់នៅថ្នាក់ទី១២ នៅឆ្នាំ ២០១២ដែលបានប្រលងនៅវិទ្យាល័យ អង្គសុភីរ។នៅពេលប្រលងសញ្ញាប័ត្រទុតិយភូមិជាប់ហើយ ខ្ញុំបានលឺតៗពីមិត្តភក្ត័មកថាសាលាបច្ចេកទេស ដុនបូស្កូ ខេត្ត ព្រះសីហនុមានការប្រលងជ្រើសរើសសិស្សជាច្រើនអ្នក ទើបខ្ញុំបានសំរេចិត្តទៅចូលរួមការប្រលងជាមួយមិត្តបីនាក់ទៀត ហើយការប្រលងនោះប្រព្រឹត្តទៅមានរយៈពេលបីថ្ងៃ ដោយធ្វើការសំភាសន៍រយៈពេលពីរថ្ងៃនិងការប្រលងសរសេរមានរយៈពេលមួយថ្ងៃ។ការប្រលងបានរួចរាល់គឺរង់ចាំតែដល់ថ្ងៃដឹងលទ្ធផលប៉ុណ្ណោះ តែអ្វីដែលគួរអោយសោកស្តាយបំផុតនោះគឺនៅពេលដឹងលទ្ធផលខ្ញុំនិងមិត្តពីរនាក់ទៀតមិនបានជាប់ក្នុងការប្រលងនោះទេ ហើយចំពោះខ្លួនខ្ញុំផ្ទាល់ពិតជាមានអារម្មណ៍សោកស្តាយណាស់ ព្រោះវាជាការបរាជ័យទីមួយសំរាប់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានអស់សង្ឃឹមនិងខ្លួនឯងទេ ទើបខ្ញុំបានទាក់ទងមកដល់សាលាជារឿយតាមរយៈលោកគ្រូម្នាក់ ពីព្រោះថាដោយហេតុចង់បន្តការសិក្សារបស់ខ្លួន មួយវិញទៀតខ្លួនខ្ញុំផ្ទាល់គ្មានសមត្ថភាពបន្តការសិក្សាទៅឯសកលវិទ្យាល័យផ្សេងៗទេ។ទីបំផុតនៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១២ ដែលជាថ្ងៃបើកបវេស្សមកាលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដុនបូស្កូ ខេត្តកែបខ្ញុំបានមកពឹងពាក់អោយលោកគ្រូម្នាក់ជួយសុំលោកនាយកសាលាអោយបានចូលរៀន ហើយដោយមានការអាណិតពីលោក ពុក សំណាង ដែលជានាយកសាលាគាត់បានអោយខ្ញុំចូលរៀន ខ្ញុំពិតជាត្រេកអរណាស់ព្រោះថាការបរាជ័យរបស់ខ្ញុំបានប្រែក្លាយជាភាពជោគជ័យទៅវិញ ហើយសព្វថ្ងៃនេះខ្ញុំកំពុងសិក្សានិង ស្នាក់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ កែប ហើយកំពុងសិក្សាផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន៕
ថ្ងៃនេះជា៖ថ្ងៃសុក្រទី២៧ ខែធ្នូឆ្នាំ២០២៤
|