អ្នកប្រើប្រាស់:ស្រីវណ្ណ ពេជ្រ

ពីវិគីភីឌា

សូមស្វាគមន៍មកកាន់សាលាដុនបូស្កូុ

នាងខ្ញុំឈ្មោះ ពេជ្រ ស្រីវណ្ណ រៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុផ្នែកទំនាក់ទំនងសង្គមនិងសារពត៌មានឆ្នាំទី១ជំនាន់ទី៨។នាងខ្ញុំមានអាយុ១៩ឆ្នាំ មកពីខេត្តកណ្តាល នេះជាលើកដំបូងក្នុងការសរសេរវីគីភីឌារបស់ខ្ញុំ បើសិនជាមានកំហុសឬត្រង់ណាមិនសមសូមអាធ្យាស្រ័យផង។

sreyvann

ខេត្តកណ្តាល[កែប្រែ]

ខេត្តកណ្តាលគឺជាខេត្ត នៃប្រទេសកម្ពុជា ដែលមានទីតាំងនៅប៉ែកអាគ្នេយ៍នៃប្រទេសនេះ។ ខេត្តមានព្រំដែនជាប់ខេត្តព្រៃវែង និងតាកែវនៅខាងលិច កំពង់ចាមនៅខាងជើង ព្រៃវែងនៅខាងកើត និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងត្បូង។ទីរួមខេត្ត និងទីក្រុងធំបំផុតគឺតាខ្មៅ ដែលមានចម្ងាយ ២០ គម ខាងត្បូងនៃភ្នំពេញ។ កណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងប្រទេស។ ខេត្តកណា្តលមាន ស្រុកចំនួន ១០, ក្រុង ១, ឃុំ-សង្កាត់ ១៤៧ ភូមិចំនួន ១០៨៧ ហើយខេត្តនេះផងដែរមានផែ្ទដី ៣ ៥៦៨ សហាតិមាត្រការ៉េ។ ប្រជាជនខេត្តកណា្តលភាគច្រើនប្រកបរបរកសិកម្ម ដាំដំណាំ ក្រៅពីនេះរដូវធើ្វស្រែ ពួកគាត់មានរបរមួយទៀតគឺ របរឡើងត្នោត និងធើ្វស្រូវប្រាំង ព្រមទាំងដាំដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

នំត្នោត[កែប្រែ]

នំត្នោតគឺជាប្រភេទនំមួយដែលមានរសជាតិផ្អែមឈ្ងុយ។ប្រជាជនខ្មែរតែងចូលចិត្តយកនំត្នោតមកធ្វើជាបង្អែម។ នំត្នោតផ្សំឡើងអំពីត្នោតទំនិងម្សៅអង្ករ។វិធីងាយៗក្នុងការធ្វើ មុនដំបូង យើងយកត្នោតទំមកច្របាច់យកទឹកបន្ទាប់មកយកម្សៅអង្ករលាយជាមួយទឹកត្នោតដែលយើងបានច្របាច់ហើយលាយជាមួយស្ករត្នោតដើម្បីឲ្យវាមានជាតផ្អែម។ វិធីវេចនំ មុនដំបូងយើងកាត់ស្លឹកចេកជារៀងជ្រុងៗបន្ទាប់មកយើងដួសម្សៅដែលយើងលាយរួចដាក់ចូលក្នុងស្លឹកចេករួចបត់ជារៀកន្ទោង ធ្វើទាល់តែអស់រួចដាក់ចំហុយរហូតដល់ឆ្អិន។ ដើម្បីឲ្យកាន់តែមានឧជារសគួរបន្ថែមដូងកោសសាច់បន្ថែមជាការស្រេច។

ស្រីវណ្ណ

ភ្នំប្រុសភ្នំស្រី[កែប្រែ]

ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីក្រុងភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូលស្តីដណ្តឹង។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្រីគឺស្តេច សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។ គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នាពេល គឺភាគី ខាងនារីមានប្រាជ្ញាថា"ពួកយើងបញ្ឈប់នៅពេលផ្កាយព្រឹករះ"។ភាគី ខាងនារី​​បាន​ប្រើល្បិចដោយបង្ហោះគោមដើម្បីបញ្ឆោតពួកប្រុសៗ។នៅពេលដែលឃើញគោមពួកប្រុសៗស្មានថាផ្កាយព្រឹករះក៏នាំគ្នាសម្រាកអស់ រីឯពួកស្រីៗវិញខិតខំធ្វើរហូតបានភ្នំខ្ពស់សន្លឹម។ខាងនារីក៏ ទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។

ស្រីវណ្ណ

ខេត្តតាកែវ[កែប្រែ]

ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកណ្តាល ពីខាងជើងនិងខាងកើត ខាងត្បូងជាប់ប្រទេសវៀតណាម ដោយមានច្រកឆ្លងកាត់ព្រមដេនងន្តរជាតិមួយ សម្រាប់អ្នកទេសចរណ៍បរទេស ខាងលិច ជាប់ខេត្តកំពត និងខេត្តកំពង់ស្ពឺ។ ខេត្តនេះមានស្លាកស្នាមប្រវត្តិសាស្រ្តសំខាន់ៗជាច្រើនរួមទាំងប្រាសាទបុរាណដ៏ចំណាស់ជាងផងដែរ ទេសភាពធម្មជាតិល្អត្រកាល និងក៏ជាកន្លែងសម្រាប់អារហារភិកនិករបស់អ្នកក្រុងភ្នំពេញផងដែរ ដោយគេអាចធ្វើដំណើរកំសាន្តតាមរមណីយដ្ឋានទាំងនោះវិលល្ងាចយ៉ាងងាយស្រួល។ គ្រប់ដណ្តប់លើផ្ទៃដីទំហំ៥៦៣គម២។

[[

ភ្នំតាម៉ៅ

]]

សូនសត្វភ្នំតាម៉ៅ[កែប្រែ]

ភ្នំតាម៉ៅ​មានទីតាំងស្ថិតនៅភូមិ​ត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវ ជាតិលេខ ២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយះ​ពេលធ្វើដំណើរ​តាមរថយន្តអស់ ៤៥នាទី។ភ្នំនេះជារមណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជា​សួនសត្វ​ដ៏ធំក្នុងប្រទេសកម្ពុជា។ តំបន់នេះ មានផ្ទៃដី ២៥០០ ហិចតា ដែលគេអោយឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំនោមផ្ទៃដី ២៥០០ហិចតានេះ ផ្ទៃដីចំនួន ១២០០ហិចតា ។ ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់ រៀបចំដាំដើមឈើ និងរៀបចំសួនសត្វ ដែលមានផ្ទៃដី ៧០ហិចតា។ ផ្ទៃដី៧០ហិចតានេះ​រួមមាន ភ្នំចំនួន៥ គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ក្នុងចំណោម ភ្នំទាំង ៥ នេះមានភ្នំពីរ មានប្រាសាទបុរាណ គឺប្រាសាទតាម៉ៅ (ភ្នំតាំម៉ៅ) ប្រាសាទថ្មដុះ (ភ្នំថ្មដុះ) ។ អ្នកទេសចរណ៍ទាំងឡាយអាចនឹងទៅដល់រមណីយដ្ឋានប្រកបដោយធម្មជាតិគួរជាទីរម្យនានៅទីនោះ គឺ សូនសត្វភ្នំតាម៉ោ។ អង្គការសត្វព្រៃពិភពលោកបានចូលរួមធ្វើការអភិរក្សនិងថែរក្សាសួនសត្វភ្នំតាម៉ៅ ដើម្បីជួយសម្រូលក៏ដូចជាធ្វើការអភិវឌ្ឍន៍យ៉ាងណាឲ្យសួនសត្វនោះមាននិរន្តភាពហើយអាចបើកទទួលភ្ញៀវតេសចរណ៍ឲ្យចូលទស្សនាបានជាប្រចាំតាមកម្រិតថ្នាក់ជាតិមួយ។ទីនោះមានទ្រុងសត្វគួរឲ្យចាប់អារម្មណ៍ជាច្រើនរួមទាំងសត្វខ្លា​ ដំរី និងខ្លាឃ្មុំ...។ សួនសត្វភ្នំតាម៉ៅ គឺជាទីកន្លែងមួយដ៏ល្អបំផុតសម្រាប់ធ្វើការស្វែងយល់អំពីសត្វព្រៃនៅកម្ពុជា។

[[

សត្វស្វា

]]