អ្នកប្រើប្រាស់:InterestU
ចេតិយមាន៤យ៉ាង ១.ធាតុចេតិយ ២.ធម្មចេតិយ ៣.បរិភោគចេតិយ ៤.ឧទ្ទេសិកចេតិយ ។
សេចក្តីពន្យល់ន័យទាំង៤
1-ធាតុចេតិយ បានដល់ ព្រះសរីររិកធាតុ មានដូចជា អក្ខកធាតុ ឆ្អឹងដងកាំបិតស្តាំឆ្វេង(ស្តាំនៅស្រីលង្ការ ឆ្វេងនៅព្រហ្មលោក) 2-ធម្មចេតិយ បានដល់ ព្រះធម៌ដែលមានក្នុងព្រត្រ័យបិដក ទាំងបីគឺ វិន័យបិដក១ សុត្តន្តបិដក១ អភិធម្មបិដក១ ចែកជា និកាយ បាន៥និកាយគឺ ១.ទីឃនិកាយ ២.មជ្ឃឹមនិកាយ ៣.សំយុត្តនិកាយ ៤.អង្គុត្តរនិកាយ ៥.ខុទ្ទកនិកាយ ។ ចែកជាខ័ណ្ឌនៃធម៌គឺ វិន័យបិដក ២១០០០ ធម្មក្ខន្ធ សុត្តន្តបិដក ២១០០០ ធម្មក្ខន្ធ អភិធម្មបិដក ៤២០០០ ធម្មក្ខន្ធ រួមសរុបបានជា ៨៤០០០ ធម្មក្ខន្ធ ។
3-បរិភោគចេតិយ បានដល់ របស់របរប្រើប្រាស់ ទាំងឡាយមានដូចជា ១.សង្ឃាដី ២.ចីវរ ៣.ស្បង់ ៤.បាត្រ ៥.ធម្មក្រក ៦.បំពង់ម្ជុល ៧.កាំបិទកោ ៨.វត្ថពន្ធចង្កេះ បូករួមនិងរបស់ប្រើប្រាស់ផ្សេងៗ នានាដែលមិនមែនជា អដ្ឋបរិក្ខារទេ តែជា សសម្ភារៈនៃអដ្ឋបរិក្ខារ ដូចជា កុដិ គ្រែ តុ ទូ តាំង ថង់យាម ស្រោមបាត្រថ្មសំលៀងកាំបិតស្បែកជើងជាដើម ។ 4-ឧទ្ទេសិកចេតិយ បានដល់ រូបបដិមា ចេតិយ ដើមពោធិព្រឹក្ស សរីរិកធាតុ ព្រះត្រ័យបិដក និងទីតាំង ផ្សេងៗ ដែលនាំអោយចិត្ត ជ្រះថ្លា ឬ សង្វេគតក់ស្លុត មានដូចជា កន្លែងប្រសូត ចេញបួស ធ្វើទុក្ខរកិរិយា ត្រាស់ដឹង សម្តែងធម៌ សម្តែងរិទ្ធិបាដិហារ្យ ដាក់អាយុសង្ខារ និងទីកន្លែងដែល ចូលបរិនិព្វាន ។
ថូបរហបុគ្គល បុគ្គលដែលសមគួរដល់ ព្រះស្ថូប មាន៤ពួក គឺ 1-ព្រះសម្មាសម្ពុទ្ធ 2- ព្រះបច្ចេកពុទ្ធ 3-ព្រះអរហន្ត 4-ចក្រវត្តិរាជា សេចក្តីពន្យល់ថា 1-ព្រះសម្មាសម្ពុទ្ធ បានដល់ជនដែលត្រាស់ដឹងដោយ បញ្ញា១ពួក ដោយសទ្ធាមួយពួក ដោយសេចក្តីព្យាយាមមួយពួក ។ ១.បញ្ញាធិក ត្រាស់ដឹងដោយបញ្ញាជាយ៉ាងក្រៃលែង ត្រូវសាងបារមី ៤០០០០ អសង្ខេយ្យ និង ១ សែនកប្ប =ទើបបានត្រាសើដឹងជាព្រះពុទ្ធ ។ ២.សទ្ធាធិក ត្រាស់ដឹងដោយសទ្ធា(ក្តីទំនុកចិត្ត) ត្រូវការសាងសន្សំបារមី ចំនួន ៨០០០០ អសង្ខេយ្យ និង ១ សែនកប្ប ។ ៣.វិរិយធិក ត្រាស់ដឹងដោយ ការព្យាយាម (ប្រឹងប្រែង) ត្រូវការចាយពេលវេលា ១៦០០០០អសង្ខេយ្យ និង ១ សែនកប្ប ទើបបានត្រាស់ដឹង ជាព្រះពុទ្ធបាន ។ 2-ព្រះបច្ចេកពុទ្ធ បានដល់ ព្រះពុទ្ធអង្គដែលត្រាស់ដឹងដោយអង្គឯង ហើយត្រាស់ដឹងបានតែមួយអង្គឯង ពុំអាចទេសនាអោយសត្វដ៏ទៃត្រាស់ដឹងតាមខ្លួនបានឡើយ ។ ព្រះបច្ចេកពុទ្ធ ក៏មានបីពួកដូច ព្រះសម្មាសម្ពុទ្ធដែរ គឺ ត្រាស់ដឹងដោយ បញ្ញា ដោយសទ្ធា ដោយការព្យាយាម ។ ព្រះបញ្ចេកពុទ្ធត្រាស់ដឹងដោយបញ្ញា ចាយពេល ១ អសង្ខេយ្យយ៉ាងក្រាស់ និង មួយសែនកប្ប តែមិនដល់ ២ អសង្ខេយ្យ ។ បច្ចេកពុទ្ធសទ្ធាធិក ចាយពេល ២ អសង្ខេយ្យយ៉ាងក្រាស់ និង ១សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យ ។ បច្ចេកពុទ្ធវិរិយាធិក ចាយពេល ៣ អសង្ខេយ្យ យ៉ាងក្រាស់ និង ១ សែនកប្ប តែមិនដល់ ៤ អសង្ខេយ្យ ឡើយ ទើបបានត្រាស់ ។ 3- ព្រះអរហន្ត (អនុពុទ្ធ) សន្សំបារមី មិនក្រោយ ១អសង្ខេយ្យ មិនលើស២អសង្ខេយ្យ ។ 4-ស្តេចចក្រពត្តិរាជ ជាស្តេចចក្រ លើផែនដី នៅពេលណាអត់ពីព្រះពុទ្ធ គ្មានព្រះបច្ចេកពុទ្ធ ស្តេចចក្រពត្រាធិរាជ នឹងមានឧប្បត្តិឡើងក្នុងលោក ដើម្បីនែនាំចង្អុលបង្ហាញ ប្រាប់ផ្លូវដល់សព្វសត្តនិករទាំងឡាយ ។ ស្មេរដោយ: ផៅ ផ័រឡី _______________ តម្រាការពារជាតិ១២ប្រការរបស់តេជោយ៉ត ឬហៅថា ក្បួនសឹក១២ ជំពូក គឺ÷
1-ទីណាត់សម្រាប់លើកទ័ពបង្កប់បន្លាច 2-យល់ដឹងចិត្តទ័ព 3-ដឹងក្បួនយល់សូរ វិភាគរកការពិត 4-មេឃដីអាកាសធាតុ 5-ការវាយលុកនិងដកថយ 6-កម្លាំងសឹកសត្រូវ 7-អានុភាពរបស់អាវុធ
8-ប្រើទ័ពធ្វើការ
9-ចាត់តាំងយាមល្បាត
10- ទីតាំងបោះបន្ទាយ
11- ច្បាប់វិន័យវៃឈ្លាស
12-សិទ្ធអំណាចទ័ព ។
សម្រង់ចេញពី សៀវភៅ ក្បួនសឹកទាំង១២ប្រការរបស់តេជោយ៉ត សម្រង់ចេញពីក្បួនសឹក១២ប្រការ របស់ ផៅ ផ័រឡី ។ ______________ [១]
អំពីសញ្ញាប័ត្រនិងតម្លៃរបស់មនុស្ស
នៅអាមេរិកវិញ សញ្ញាប័ត្របណ្ឌិតនឹងទិញតាម Walmart តម្លៃតែ 50$ ទេ បងប្អូនចង់ទិញ ដើម្បីទម្លាក់តម្លៃខ្លួនឯង ។ ក្នុងឆាកអន្តរជាតិ សម្រាប់កូនខ្មែរមួយចំនួន យកប្រាក់ ១,៥០០ ដុល្លារ ឬលើសនេះ ទៅទិញសញ្ញាបត្របណ្ឌិត ពីបរទេស ដែលបរទេសខ្លួនគេ មិនទទួលស្គាល់ផងនោះ បានបង្ហាញនូវភាពកំសោយរបស់ខ្លួនឯង ជាពិសេសបុគ្គលភាពនោះៗ ដែលសុខចិត្តយកលុយទៅទិញ ទាំងដែលខ្លួនឯងអាចប្រើបញ្ញា និងពេលវេលាទៅសិក្សាយកបាន ។ តើនេះ មិនមែនជាការមើលងាយខ្លួនឯង និងជាតិខ្មែរខ្លួនឯងទេ? សូមកុលបុត្រខ្មែរគ្រប់រូប គិតឡើងវិញ ។ សញ្ញាបត្របណ្ឌិតមួយសន្លឹកនេះ នរណាៗ ក៏អាចរៀនយកបានដែរ ។ ចូលកុំមើលងាយខ្លួនឯងពេក ! ចូរកុំទម្លាក់តម្លៃរបស់ខ្លួនមកស្មើត្រឹមប្រាក់ ១,៥០០ ដុល្លារ ឬ ៥,០០០ ដុល្លារឡើយ ។ យើងម្នាក់ៗ ជាខ្មែរ មានបញ្ញា មានមនសិការ មានទាំងឱកាស សញ្ញាបត្របណ្ឌិត គង់នឹងបានមកដោយព្យាយាមយ៉ាងពិតប្រាកដ ។ សូមពិចារណាឡើងវិញទាំងអស់គ្នា! ដោយបំណងល្អប៉ុណ្ណោះ!
ខ្ញុំសូមប្រគេន និងជម្រាបដល់កូនខ្មែរបន្តិចថា នៅសហរដ្ឋអាមេរិក ថ្នាក់បណ្ឌិត បើមិនឆ្លងកាត់ការធ្វើកម្មសិក្សា ដែលហៅថា Residency យ៉ាងតិច ២ ដងទេ មិនអាចចាត់ថា ជាបេក្ខភាពបណ្ឌិតត្រឹមត្រូវឡើយ ។ ថ្នាក់បណ្ឌិត បើរៀនជាមួយសាលារដ្ឋ មានពេលឈប់សម្រាកតាមធម្មតា មានរយៈពេលពី ៧ ទៅ ១២ ឆ្នាំ ។ បើរៀនតាមសាលាឯកជន មិនមានពេលសម្រាកទេ គឺវិលជុំមួយឆ្នាំៗ ត្រូវចំណាយពេល ៥ ទៅ ៧ ឆ្នាំ ។ នៅកម្ពុជា និងនៅតាមបណ្ដាប្រទេសមួយចំនួនទៀត មិនយូរដូចសហរដ្ឋអាមេរិកទេ ហើយក៏ប្រហែលមិនតឹងតែងណាស់ណាដែរ គួរណាស់តែគ្រប់គ្នា ឆ្លៀតពេលរៀនបន្តិចទៅ គង់នឹងបានហើយ ។ សូមមេត្តាឈប់ទិញសញ្ញាបត្រទៅ ។ អត្ថបទខ្មែរនិងខ្មែរនៅ បរទេស (ផៅផ័រឡី)
- ↑ តម្រាពិជ័យសង្រ្គាមតេជោយ៉ត