Jump to content

អ្នកប្រើប្រាស់:Try Bunthorn

ពីវិគីភីឌា
នេះគឺជា'វត្តភ្នំនៅទីក្រុងភ្នំពេញនៃប្រទេសរបស់ខ្ញុំ។
នេះគឺជា'រង្វង់មូលមួយដេលស្ថិតនៅខេត្ត'កំពត
នេះគឺជា'ស្ពានមួយដែលស្ថិតនៅខេត្តកំពត


Welcome to Wikipedia Khmer


ស្វាគមន៍មកកាន់ទំព័រអ្នកប្រើប្រាស់ ទ្រី ប៊ុនថន
១១១៣៦ អត្ថបទក្នុងវីគីភីឌាជា ភាសាខ្មែរ
ទំព័រ​​ របស់ខ្ញុំ


ចំណេះដឹងទួរទៅ (ក្នុងប្រទេសកម្ពុជា)


តើអ្នកធ្លាប់បានដឹងពីមុនមកទេថា៖

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដុន​បូស្កូកែប មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប។សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។

ឆ្នាំ១៩៨៩ ដុនបូស្កូចាប់ផ្តើមកសាង ៦ សាលា នៅជុំរុំជនភៀសខ្លូនខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-សៀម ក្នុង ប្រទេសថៃ។ ឆ្នាំ១៩៩១ រដ្ឋាភិបាលខ្មែរ ស្វាគមន៍សាលាដុនបូស្កូ អោយចូលតាំងទី នៅទីក្រុងភ្នំពេញ សំរាប់ធ្វើការ ជាមួយយុវជនយុវនារីកំព្រា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវះដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ជាពិសេសអប់រំផ្នែកសីលធម័ការនិយាយស្តី សីលធម័ការងារ មានមនសិកាការងារ មានការគោរពគ្នាទៅវិញទៅមក ចេះអត់អោនអធ្យាស្រ័យ ជួយគ្នាទៅវិញទៅមកនៅពេលដែលមានគ្រាអាសន្ន។

+ទីតាំងនៃសាលាដុនបូស្កូនៅកម្ពុជា[កែប្រែ]ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖

-ដុនបូស្កូ ក្រុងភ្នំពេញ មានពីរគឺ ទីមួយនៅ សាលាបច្ចេកទេស និង មួយទៀតនៅទឹកថ្លា -ដុនបូស្កូ ខេត្តព្រះសីហនុ ជាសាលាបច្ចេកទេសសំរាប់យុវជន យុវនារី -ដុនបូស្កូ ខេត្តបាត់ដំបង ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវះ -ដុនបូស្កូ ខេត្តបន្ទាយមានជ័យ ជាសាលាបច្ចេកទេសសំរាប់យុវជន -ដុបូស្កូ ខេត្តកែប ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះសំរាប់យុវជន​​ និង​ យុវនារី ។ ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១៣៣ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។


ព័ត៌មានផ្ទាល់ខ្លួន​
សាលាបច្ចេកទេសដុនបូស្កូ

ខ្ញុំឈ្មោះ ទ្រី ប៊ុនថន ភេទប្រុស កើតនៅថ្ងៃទី ២១​ កញ្ញា ១៩៩៣ នៅភូមិតារាជ្យ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ខ្ញុំមានបងប្អូនទាំងអស់៤នាក់ ឪពុកម្ដាយរបស់ខ្ញុំជាកសិករ ។ នៅឆ្នាំ២០១២ ខ្ញុំបានមករៀននៅសាលាបច្ចេកទេសដុនបូស្កូ កែប ផ្នែកពត៏មានវិទ្យា និង ភាសា។

ប្រវត្តិរបស់លោកឪពុកបូស្កូ

លោកឪពុកបូស្កូកើតនៅឆ្នាំ១៨១៥ ហើយលោកស្លាប់ឆ្នាំ១៨៨៨ ដែលទទួលការតែងតាំងជាសន្តបុគ្គល

ដោយព្រះសហគមន៏កាតូលិក ជាបូជាចារ្យអប់វិទូនៅក្រុងទូរិន​ នាអំឡុងសតវត្សរ័ទី១៩។ កិច្ចការខាងវិស័យសិស្សរបស់លោក លោកបានបង្កើតវិធីសាស្រ្តអប់រំយុវជន ដែលគេហៅថា ប្រពន្ធ័ការពារ"។ ដូចច្នេះគោលបំណងនៃប្រពន្ធ័អប់រំនេះដែលហៅថា ប្រពន្ធ័ការពារនេះ បានចង្អុលបង្ហាញអោយឃើញ អំពីអ្វីដែលលោកឪពុកបានផ្តល់ទុកក្នុងការសិស្ស ជាពិសេសក្នុងផ្នែកការពន្យល់ និងការផ្តល់យោបល់។ បច្ច័យសំខាន់ដែកត្រូវលើកមក ពិចារណានៅទីនេះ គឺ សកម្មភាពអំពីការផ្តួចផ្តើមរបស់លោកឪពុកបូស្កូ

ដែលជាអ្នកផ្ដល់កំណើតដល់ប្រពន្ធ័ការពារ សិល្បះ ពិសេសរបស់លោកដែលប្រើជាមួយយុវជន ការបញ្ជាក់អំពីតមៃរបស់យុវជន និងការប្រើហេតុផល សាសនានិងចិត្តសប្បុរស ជាឧបរណ៏សំខាន់ក្នុងការជួយយុវជន។



ខ្ញុំឈ្មោះ ទ្រី ប៊ុនថន កើតនៅថ្ងៃទី​ ២១ កញ្ញា ១៩៩៣ នៅភូមិតារាជ្យ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។ ​សព្វថ្ងៃកំពុងរៀននៅសាលាបច្ចេកទេស ដុនបូស្កូ កែប។ នៅពេលអនាគតខ្ញុំចង់ក្លាយជាអ្នកWebDeverloper។