អ្នកប្រើប្រាស់:Yon~kmwiki
កុមារកំព្រានៅកម្ពុជា សព្វថ្ងៃនេះកុមានៅប្រទេសកម្ពុជា ជាច្រើនដែលគ្មាន ពុក ម្តាយ កុមាដែលពុកម្តាយបោះបង់ចោល និង ជីវភាពនៅក្នុងគ្រួសារក្រីក្រដូចឆ្នោះកុមាមានអត្តាកើនឡើងជាច្រើននៅកម្ពុជា។ ដោយឡែក ឥឡូវនេះក៊មានអង្គការខ្លះកុំពុងស្វាតស្វែងដើម្បីស្វែងរកជួយកុមាទាំងនោះអោយរួចផុតពីរភាពក្រីក្រទុក្ខលំ បាក់គឺគេត្រូវចុះជួយទៅតាមកន្លែងដែលកុមារស់នៅដើម្បីជូយដូចជាការ បង្រៀន ជាភាសារអង្គគ្លេស ភាសារខ្មែរ អប់រំអនាម័យសុខភាព និងផ្តល់ជា សំភារ:បន្តីចបន្តួច។ ជួយកុមាក្រីក្រ និង ជួយយុវ ជនក្រី ក្រអោយពួកគេមានកាងារធ្វើដើម្បីជួយដល់ប្រទេសជាតិ ។ ខ្ញុំ សូមអំពាវនាវដល់សព្វរស់ជនដែលនៅ ក្នុងប្រទេស និង ក្រៅប្រទេស សូមជូយកុមាទាំងនោះផងព្រោះពួកគេមានទុក្ខលំបាក់ខ្លាំងណាស់ពួកគេ សង្ឈឹមទៅលើអស់លោកជាសព្វរស់ជននេះទេ។ ចិញ្ជឹមគោរញីថែទាំព្យាបាល់ ក្រហេតុពីខ្ជឹល មានត្បិតឧស្សា អ្នកមានប្រាជ្ញាមិនស្មើរអ្នកមានគុំនិត្យ សំណូក់សំណាង សំណូក់សូកសាងក៊កើតពីរគឹត កាលបុណ្យជាតិមុន ពីព្រេងអណ្តិត កើតរូបគំនិត្យ ទើបកើតសំណាង់។ កុំណាព្យនេះដក់ស្រង់ពីរ សៀវភៅ OPreachy
ស្នេហ៏ក្រោមពន្លឺព្រះច័ន្ទ
កាលដើមឡើយមានការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅលើកោះដ៏សែនសុខសាន្តមួយ។ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្តនឹងលិច សូមអ្នកទាំងអស់គ្នាចាកចេញឲ្យឆាប់រហ័សបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះកោះលិចកាន់តែលឿនទៅៗ ។ ខណៈពេលនោះ ការស្រឡាញ់ឃើញសំពៅរបស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បងមាន… សូមជួយចម្លងខ្ញុំផងបានទេ ?» មានបានឆ្លើយថា «ទេទេ! សំពៅខ្ញុំពោរពេញទៅដោយទ្រព្យសម្បត្តិ គ្មានចន្លោះណាសម្រាប់បងទេ!» ហើយ មានក៏ជិះហួសបាត់ទៅ ។ មួយសន្ទុះក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏ស្រែកអង្វរ «បង ក្រ … សូមជួយចម្លងខ្ញុំផងបានទេ ពេលនេះកោះលិចផុតជើងខ្ញុំហើយ!» ក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះណាដឹកបងទេ!» រួច ក្រ ក៏ជិះហួសបាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្តបន្ទាប់ ប៉ុន្តែម្នាក់រវល់តែសប្បាយក្អាកក្អាយ ម្នាក់ទៀតរវល់តែកើតទុក្ខ ឈ្ងោកមុខមិនបានលឺការស្រឡាញ់ស្រែកហៅទេ ។ ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់ទៅជាមួយទេ ព្រោះ ការស្រឡាញ់គឺជាសត្រូវរបស់ ពួកគេ ។ ទឹកលិចកាន់តែជ្រៅទៅៗ ត្រឹមចង្កេះ ត្រឹមទ្រូងរបស់ការស្រឡាញ់ហើយ… ការស្រឡាញ់គិតថា គេនឹងគ្មានជីវិតរស់នៅបាននោះទេ គេរំលឹករឿងគ្រប់បែបយ៉ាងកាលពីរស់នៅលើ កោះសុខសាន្តជាមួយគ្នា គឺពួកគេទាំងអស់គ្នាសុទ្ធតែត្រូវការ ការស្រឡាញ់ទាំងអស់គ្នា ហេតុអ្វីបានជាពេលមានអាសន្នពួកគេធ្វើបែបនេះទៅវិញ ។ ការស្រឡាញ់អស់សង្ឃឹមខ្លាំងណាស់ ទឹកភ្នែករលីងរលោងរៀបនឹងស្រក់ចុះមក ឯទឹកក៏រៀបលិចជិតផុតរូបគេទៀត ស្រាប់តែមានដៃមួយមកចាប់ទាញដៃការស្រឡាញ់យ៉ាងណែន ហើយនិយាយថា បងអាចទៅជាមួយខ្ញុំបាន ខ្ញុំនឹងជួយចម្លងបង ការពារបងឆ្លងទៅដល់ត្រើយសុខសាន្តម្ខាងទៀត ។ ការស្រឡាញ់ អរណាស់ រំភើបណាស់ ភ្លេចខ្លួនក៏មកដល់ច្រាំងរួចចុះទៅ ឯសំពៅរបស់គេម្នាក់នោះក៏ថយទៅវិញបាត់ដែរ។ ការស្រឡាញ់ពិបាកចិត្តម្ដងទៀត ព្រោះខ្លួនរវល់តែអរពេក មិនទាន់នឹងបានអរគុណគេ ហើយមិនទាំងនឹងស្គាល់ថាគេនោះជានរណាទៀត! គេដើរបណ្ដើរសួរខ្លួនឯងបណ្ដើរ បន្ទោសខ្លួនឯង បណ្ដើរ ហើយក៏ជួបនឹងបង វីសដុម ក៏សួរ តើបងដឹងថាគេជានរណាទេ ? ខ្ញុំចង់អរគុណគាត់! វីសដុម ញញឹម ហើយក៏និយាយថា គេមិនត្រូវការអ្វីពីបងនោះទេ សុំត្រឹមតែបងមានសេចក្ដីសុខទៅ នោះគេសប្បាយចិត្តណាស់ទៅហើយ ។ គេនោះគឺជាពេលវេលា មានតែពេលវេលាទេទើបដឹងថា ការស្រឡាញ់ត្រូវការអ្វី! មានតែពេលវេលាទេទើបដឹងថា ការស្រឡាញ់មានតម្លៃកម្រិតណា៕