Jump to content

កៅស៊ូ

ពីវិគីភីឌា

កៅស៊ូ គឺជាឈ្មោះឈើមួយប្រភេទមានជ័រស្អិតយឺត សម្រាប់ធ្វើសម្ភារៈបានច្រើនយ៉ាង ដំណាំកៅស៊ូ គឺជាដំណាំប្រភេទឧស្សាហកម្មមួយដ៏ធំ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនមិនថាក្នុងវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ក៏ជាវត្ថុធាតុដើមជាដើម។ កៅស៊ូជាវត្ថុធាតុផក់លីមឺរ (polymer) ដែលមានទាំងកម្លាំងមេកានិចខ្ពស់ និងសមត្ថភាពបត់បែនខ្ពស់។ កៅស៊ូត្រូវបានផ្លាស់ប្តូរតិចតួចនៅពេលដែលប៉ះពាល់នឹងកំដៅឬត្រជាក់ អ៊ីសូឡង់កំដៅ អ៊ីសូឡង់អគ្គិសនី មិនរលាយក្នុងទឹក ប៉ុន្តែរលាយក្នុងសារធាតុរំលាយសរីរាង្គមួយចំនួនផ្សេងទៀត។ កៅស៊ូអាចប្រើសម្រាប់ធ្វើ សំបកកង់ បាល់ទាត់ បាល់ទះ ជាដើម។

ការប្រមូលផលជ័រពីដើមកៅស៊ូនៅប្រទេសកាមេរូន

កៅស៊ូគឺជាដំណាំទី២ បន្ទាប់ពីស្រូវនិងជាដំណាំឧស្សាហកម្មសំខាន់ជាងគេនៅក្នុងប្រទេសកម្ពុជា។ ដំណាំប្រភេទនេះត្រូវបាននាំចូលក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនឯកជនបារាំងកាលពីទសវត្សរ៍ឆ្នាំ១៩១០ (ឬប្រហែលឆ្នាំ១៩២០)[] ដំណាំប្រភេទនេះភាគច្រើនគេដាំនៅលើតំបន់ដីក្រហមដូចជាខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តព្រះសីហនុផងដែរ។ ដំណាំកៅស៊ូជាដំណាំមួយដែលមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិជាប្រភពចំណូលថវិកាជាតិនិងប្រភពការងាររបស់ប្រជាជន។ []

សូមមើលផងដែរ

[កែប្រែ]

ល្ង

អង្ករ

ឯកសារយោង

[កែប្រែ]
  1. "Research". www.crri.com.kh. Retrieved 2023-07-21.
  2. សៀវភៅឯកសារសិក្សាសង្គម