ក្លាំងគែរ(ស៊ីម៉ង់ត៍)
នៅក្នុងការផលិតស៊ីម៉ង់ត៍ផតលែន ក្លាំងគែរ ជាសំភារៈសូលីតកើតឡើងនៅពេលដុតកំដៅស៊ីម៉ង់ត៍ ដែលបានរលាយចូលគ្នាក្លាយជាដុំតូចៗ ជាទូទៅមានអង្កត់ផ្ចិត៣ទៅ២៥មម។
បំរើបំរាស់
[កែប្រែ]ក្លាំងគែរ ត្រូវយកទៅកិន(ជាទូទៅដោយបន្ថែមកាល់ស្យូមស៊ុលផាតបន្តិច) ដើម្បីអោយក្លាយជាស៊ីម៉ង់ត៍ផតលែន។ ជួនកាលគេកិនវាលាយជាមួយនឹងផលិតផលផ្សេងទៀត មានដូចជា៖
- ស៊ីម៉ង់ត៍ អាចម៍ដែក (Blast furnace slag cement)
- ស៊ីម៉ង់ត៍ប៉ូហ្សូឡានិច (pozzolanic cement)
- ស៊ីម៉ង់ត៍ ផ្សែងស៊ីលីកា(silica fume cement)
ក្លាំងគែរ បើទុកនៅកន្លែងស្ងួត អាចរក្សាទុកបានរាប់ខែ ដោយមិនមានបាត់បង់គុណភាពអ្វីឡើយ។ ដោយសារតែហេតុនេះហើយ ហើយនិងដោយសារតែវាអាចរក្សាទុកបានដោយប្រើឧបករណ៍ទុករ៉ែធម្មតា ក្លាំងគែរត្រូវបានគេធ្វើអាជីវកម្មជាអន្តរជាតិក្នុងបរិមាណដ៏ច្រើន។ អ្នកផលិតស៊ីម៉ង់ត៍បានទិញក្លាំងគែរ យកទៅកិនជាបន្ថែមទៅនឹងក្លាំងគែរដែលផលិតដោយរោងចក្ររបស់ពួកគេផ្ទាល់។ ផលិតករក៏ធ្វើការដឹកជញ្ជូនក្លាំងគែរទៅកន្លែងកិនក្នុងតំបន់ដែលគ្មានវត្ថុធាតុដើមផលិតស៊ីម៉ង់ត៍ផងដែរ។
ជំនួយដល់ការកិនបំបែកក្លាំងគែរ
[កែប្រែ]ស៊ីបសូម ត្រូវគេបន្ថែមជាមួយក្លាំងគែរ ដើម្បីធ្វើជាទឹកថ្នាំសំរាប់កំនកស៊ីម៉ង់ត៍ ប៉ុន្តែវាបានជួយសំរួលដល់ការកិនបំបែកក្លាំងគែរ យ៉ាងមានប្រសិទ្ធិភាព ដោយវាបង្ការមិនអោយម្សៅកកនិងស្រោបពីក្រៅផ្ទៃខាងក្រៅរបស់ដុំក្លាំងគែរ និងជញ្ជាំងធុងលាយ។ សារធាតុផ្សំសរីរាង្គក៏ត្រូវបានគេយកមកលាយ ដើម្បីជំនួយដល់ការកិនបំបែក ដើម្បីបង្ការកុំអោយម្សៅកកជាដុំ។ គេច្រើនប្រើ ទ្រីអេតាណុលឡាមីន (TEA) ក្នុងបរិមាណ 0.1%ជាទំងន់ ហើយឃើញថាមានប្រសិទ្ធិភាពណាស់។ ជួនកាលគេក៏ប្រើថ្នាំបន្ថែមផ្សេងទៀតផងដែរ ដូចជា អេទីលែន គ្លីកុល, អាស៊ីត អូលេអ៊ិច, អាស៊ីតស៊ុលផូនិច ដូដេស៊ីលបង់សែ,។ល។[១]
ឯកសារបង្អែក
[កែប្រែ]- ↑ Sohoni, S., R. Sridhar, G. Mandal (1991). "Effect of grinding aids on the fine grinding of limestone, quartz and portland cement clinker". Powder Technology 67 (3): 277–286. DOI:10.1016/0032-5910(91)80109-V.