Jump to content

ឃាតកម្ម

ពីវិគីភីឌា
រូបគំនូរបង្ហាញពីឃាតកម្មលើប្រធានាធិបតីអាមេរិក លោកអាប្រាហាម លីនខូន

ឃាតកម្មការធ្វើឃាត​​ គឺជាការសម្លាប់ដោយចេតនា តាមរយៈការវាយប្រហារភ្លាមៗ ដោយសម្ងាត់ ឬដោយគ្រោងទុកជាមុន​ ជាពិសេសប្រសិនបើធ្វើសម្ដៅទៅលើបុគ្គលណាដែលមានភាពលេចធ្លោ ឬសំខាន់។[] ឃាតកម្មអាចកើតឡើងដោយភាពច្រណែនឈ្នានីស ឃើញគេមានភាពល្បីល្បាញ មានអំណាចហិរញ្ញវត្ថុ យោធា នយោបាយ ឬហេតុផលផ្សេងៗទៀត។ ជារឿយៗ ឃាតកម្មអាចប្រព្រឹត្តិទៅបានតាមរយៈការបញ្ជា (អាចពីស្ថាប័នរដ្ឋាភិបាល ឬក្រុមឧក្រិដ្ឋជនផ្សេងៗ) ខណៈ​គេ​តែងហៅជន​ដែលចេញអនុវត្ត​ធ្វើ​ឃាតនោះ​ថា ឃាតករ ឬ​អ្នក​វាយប្រហារ។ អំពើ​ធ្វើ​ឃាត​ត្រូវបានគេ​ប្រព្រឹត្ត​អនុវត្តចាប់តាំង​ពី​បុរាណ​កាលមកម៉្លេះ។​

​ឯកសារយោង

[កែប្រែ]
  1. Black's Law Dictionary "the act of deliberately killing someone especially a public figure, usually for money or for political reasons" (Legal Research, Analysis and Writing by William H. Putman p. 215 and Assassination Policy Under International Law Archived December 6, 2010, at the វេយប៊ែខ ម៉ាស៊ីន., Harvard International Review, May 6, 2006, by Kristen Eichensehr).