Jump to content

ចំនួនបឋម

ពីវិគីភីឌា

ចំនួន​បឋម គឺ​ជា​​ចំនួន​គត់​ធម្មជាតិ​ធំ​ជាងមួយ ហើយ​មាន​តួ​ចែក​តែ​ពីរ​គត់​គឺ 1 និង​ខ្លួន​ឯង​។ ឧទាហរណ៍ 7 មាន​តួចែក​តែ​ពីរ​គត់​ 1 និង 7​។ ដូច​នេះ 7 គឺ​ជា​ចំនួន​បឋម​។

និយម​ន័យ​ និង​ឧទាហរណ៍

[កែប្រែ]
១២ មិនមែនជាចំនួនបឋមទេ ព្រោះប្រអប់ចំនួន ១២ អាចតំរៀបទៅជាជួរឈរបីស្មើគ្នាមានបួនប្រអប់។ ប្រអប់ចំនួន ១១ មិនអាចតំរៀបជាជួរឈរស្មើគ្នាដោយមិននៅសល់ប្រអប់ឡើយ។ ដូចនេះ ១១ គឺជាចំនួនបឋម។

ចំនួន​គត់​ធម្មជាតិ 1, 2, 3, 4, 5, ... គឺ​ជា​ចំនួន​បឋម​​ កាលណា​វា​ធំ​ជាង​មួយ ហើយ​មាន​តួចែក​តែ​ពីរ​តែ​ប៉ុណ្ណោះ គឺ 1 និង​ខ្លួន​ឯង​។ ចំនួន​គត់​ធម្មជាតិ​ធំ​ជាង​មួយ ដែល​មិន​មែន​ជាង​ចំនួន​បឋម គេ​ហៅ​ថា ចំនួន​មិន​បឋម​។ ចាប់​ពី​លេខ 1 ដល់​លេខ 6 លេខ 2, 3, 5 គឺ​ជា​ចំនួន​បឋម។ ចំណែក​ឯលេខ 1, 4, និង​លេខ​6 មិន​មែន​ជា​ចំនួន​បឋម​ឡើយ​។ គេ​ក៏​បាន​ចាត់​ទុក​លេខ 1 គឺ​ជា​ចំនួន​បឋម​ផងដែរ​​​។​ ការ​បកស្រាយ​គឺ 2 គឺ​ជា​ចំនួន​បឋមព្រោះ​​តួ​ចែក​របស់​វាគឺ 1 និង​ខ្លួន​។ បន្ទាប់​មក 3 ក៏​ជា​ចំនួន​បឋម​ដែរ ព្រោះ​ 3 ចែក​ដាច់​នឹង 1 និង​ 3។ ប៉ុន្តែ 3 ចែក​នឹង​ 2 សំណល់​សល់​ 1។ ទោះ​ជា​ 3 ជា​ចំនួន​បឋម​ក៏​ដោយ ប៉ុន្តែ​ 4 ជា​ចំនួន​មិន​បឋម​។ ដោយ​សារ​ 2 និង​​ចំនួន​មួយ​ទៀត​ (​បន្ថែម​ទៅ​លើ 1 និង 4) ដែល​ 4 ចែក​ដាច់​នឹង 2៖

4 = 2·2

បន្ទាប់​មកទៀត 5 គឺ​ជា​ចំនួន​បឋម​។ 5 ចែក​មិន​ដាច់​នឹង 2, 3 4 ឡើយ​។ 6 ជា​លេខ​ចែក​ដាច់​នឹង 2 និង 3។ ដោយ៖

6 = 2·3

ដូច​នេះ 6 មិន​មែន​ជា​ចំនួន​បឋម​។