ច្រកកូរ៉េ
ច្រកកូរ៉េជាច្រកសមុទ្រនៅចន្លោះប្រទេសកូរ៉េនិងជប៉ុន ដែលតភ្ជាប់សមុទ្រចិនខាងកើតទៅសមុទ្រជប៉ុន។ ច្រកកូរ៉េបែកចេញជា២ដោយកោះត្សឹស្ស៊ីម៉ា ជា ច្រកពូសាន(ខាងលិច) និងច្រកត្សឹស្ស៊ីម៉ា(ខាងកើត)។
ភូមិវិទ្យា
[កែប្រែ]ច្រកកូរ៉េមានទទឹងជាមធ្យម២០០គ.ម និងជំរៅពី៩០ទៅ១០០ម។ មែកធាងរបស់ខ្សែទឹកឃឹរ៉ុស៊ីអុដែលឆ្លងកាត់ច្រកនេះ(ជួនកាលគេហៅថាខ្សែទឹកត្សឹស្ស៊ីម៉ា) ហូរនាំនូវចរន្តទឹកក្ដៅមធ្យមចូលក្នុងសមុទ្រជប៉ុន។
សារសំខាន់សេដ្ឋកិច្ច
[កែប្រែ]ផ្លូវនាវាដឹកទំនិញអន្តរជាតិជាច្រើនឆ្លងកាត់ច្រកនេះ ដោយរួមបញ្ចូលទាំងនាវាដែលសំដៅទៅកាន់កំពង់ផែនានានៅភាគខាងត្បួងកូរ៉េខាងត្បូង។ ភាគីកូរ៉េនិងជប៉ុនបានរួមគ្នាកំនត់យកដែនទឹកចំងាយពីឆ្នេរ៥,៦គ.មទាំងសងខាង ដើម្បីសំរួលដល់ការដឹកនាំទំនិញដោយសេរីតាមច្រកនេះ។ សាឡាងដឹកជញ្ជូនអ្នកដំនើរជាច្រើនរត់កាត់ច្រកនេះ។ គេឃើញមានសាឡាងរកស៊ីដឹកជញ្ជូនអ្នកដំនើរពីពូសាន់ (កូរ៉េខាងត្បូង) ទៅកាន់កំពង់ផែជប៉ុននានាមាន ហ្វឹគឹអូកា ត្សឹស្ស៊ីម៉ា ស្ស៊ីម៉ុណុសិគី និង ហ៊ីរ៉ូស្ស៊ីម៉ា។