ប្រទេសទ្បាវ

ពីវិគីភីឌា
ទ្បាវជាប្រទេសតែមូយគត់ក្នុងតំបន់អាសុីអាគ្នេយ៏ដែលគ្មានឆ្នេរសមុទ្រ​។សម្បូរភ្នំនឺងខ្ពង់រាបខ្សត់ទំនាបហើយបានទទួលចំណាត់ថា្នក់លេខ៧ខាងផៃ្ទដីនឺងលេខ៨ខាងចំនូនប្រជាជន។

ប្រទេសនេះមានរាងទ្រវែងលាតសនឺ្ធងតាមដងទនេ្លមេគង្គពីជើងទៅត្បូងប្រវែង១០០០គីទ្បូម៉ែតនឺងមានផៃ្ទដី២៣៦៨០០គីទ្បូម៉ែតការេ។ប្រទេសទ្បាវមានព្រំប្រទល់ជាប់វៀតណាម(២១៣០គីទ្បូម៉ែត)ខាងជើងជាប់ចិន(៤៣២គីទ្បូម៉ែត)នឺងមីយ៉ានម៉ា(២៣៥គីទ្បូម៉ែត)ខាងលិចជាប់ថៃ(១៧៥៤គីទ្បូម៉ែត)នឺងខាងត្បូងជាប់ប្រទេសកម្ពុជា

១. សណា្ឋនដី[កែប្រែ]

ក.តំបន់ខាងជើងឬស្រុកទ្បាវលើ[កែប្រែ]

តំបន់នេះស្ថិតនៅខាងជើងទីក្រុងវៀងចន្ទន៏។ភ្នំសំខាន់មានកំពស់លើសពី២០០០ម៉ែតដូចជាភ្នំចាស់ភូយុន(២១០០ម៉ែត)ស្ថិតនៅខាងលិចទីក្រុងលួងផ្រះបាង។ខាងកើតទន្លេមេគង្គមានភ្នំបួនភា្ជប់ទៅខ្ពង់រាបពីរ(ហួផាន់នឺងត្រាននិញកំពស់លើសពី១០០០ម៉ែត)។ភ្នំខ្ពស់ជាងគេនៅទីនោះគឺភ្នំភូបៀ(២៨២០ម៉ែតដែលជាកំពូលខ្ពស់របស់ប្រទេសទ្បាវ)។

ខ.តំបន់ខាងត្បូងឬស្រុកទ្បាវក្រាេម[កែប្រែ]

តំបន់ខាងត្បូងលាតសន្ធឺងពីទីក្រុងវៀវចន្ទន៏ដល់ព្រំដែនប្រទេសកម្ពុជាតំបន់ដែលសម្បូរខ្ពង់រាបដែលមានមុខចំណេាតទាបទៅពីកើតទៅលិចនឺងពីជើងទៅត្បូង។

២.អាកាសធាតុ[កែប្រែ]

រដុវប្រាំង[កែប្រែ]

ចាប់ពីខែវិចិ្ឆកាដល់ខែមេសាជារដូវស្ងួតហើយត្រជាក់ខា្លំងជាងនៅប្រទេសកម្ពុជា។ខ្យល់បក់មកពីឦសានទៅនិរតីជាខ្យល់ទ្វីបត្រជាក់ហើយស្ងួត។

រដូវវស្សា[កែប្រែ]

ចាប់ពីខែឧសភាដល់ខែតុលាបងើ្កតទ្បើងដោយខ្យល់មូសុងពីនិរតីដែលនាំមកនូវចំហាយទឺកទៅប៉ះនឺងជួរភ្នំបណា្តលអោយកកើតជាភ្លៀងធា្លក់ជាច្រើន។

៣.សា្ថនភាពប្រជាជន[កែប្រែ]

ប្រជាជនទ្បាវមានកំនើតពុំវច្បាស់លាស់ទេ​​​​​​​​​គេគ្រាន់តែដឺងថាមានជាតិចម្រុះមកតាំងទីរស់នៅតាំងពីយូរយារណាស់មកហើយ។ក្នុងឆ្នាំ២០០៨គេប៉ានសា្មនប្រជាជនសរុបចំនួន៦៦៧៧៥៣៤នាក់ហើយតំបន់ខាងត្បូងមានមនុស្សរស់នៅច្រើនជាងតំបន់ខាងជើ់ង។ហើយទីក្រុងធំៗដែលមានមនុស្សរស់នៅច្រើនគឺរដ្ផធានីវៀវចន្ទន៏សះវ៉ានខេតប៉ាកសេនឺងលលួងផ្រះបាង។ ប្រទេសទ្បាវប្រកាន់យករបបគ្រប់គ្រងនយោបាយតាមបែបសង្គមនិយមតែរបបសេដ្ផកិច្ចបែបទីផ្សារសើរមានទំនាក់ទំនងនយោបាយសេដ្ផកិច្ចនឺងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសាធារណរដ្ផសង្គមនិយមវៀតណាមនឺងជាប្រទេសសមាជិកនៃអង្គការអាស៊ាន(១៩៩៧)ផងដែរ។​