ប្រាសាទកុដីស្វរ
ប្រាសាទក្តីសូរ ជាប្រាសាទដែលមានប្រាង្គចំនួនបី ស្ថិតនៅទិសខាងជើង មិនឆ្ងាយប៉ុន្មានពីបន្ទាយក្តី ក្នុងតំបន់អង្គរ។ លោក ក្លូដ ហ្សាក់ បញ្ជាក់ថាសាងឡើងចាប់ពីស.វទី៩ ដល់ពាក់កណ្តាលស.វទី១០ ស្ថិតក្នុងរចនាបទ ប្រែរូប តែប្រាង្គកណ្តាលនៃប្រាសាទនេះ ស្ថិតក្នុងរចនាបទព្រះគោ។ សិលាចារឹកបញ្ជាក់ពីការឧទ្ទិសចំពោះព្រះឥសូរ (លិង្គនៅប្រាង្គកណ្តាល) និងការកសាងបដិមាព្រះនារាយណ៍ និង ព្រះព្រហ្មដោយ ព្រាហ្មណ៍ជាន់ខ្ពស់សិវាចាយ៌្យ ក្រោមរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី២។ ព្រាហ្មណ៍សិវាចាយ៌្យ ក្រោយមកក្លាយជា បុរោហិតព្រះបាទជយវម៌្មទី៥។ ពិតមែនតែមិនមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ក៏ព្រោះតែទំហំតូច និងមានការបែកបាក់ច្រើន តែប្រាសាទនេះមាន សារសំខាន់ក្នុងប្រវត្តិសាស្រ្ត។ សិលាចារឹកស្តុកកក់ធំ បញ្ជាក់ថា ព្រះបាទជយវម៌្មទី២ ប្រទានដី រៀបចំភូមិឈ្មោះកុតិ (កុដិ) ទុកគ្រួសារសាច់ញាតិព្រាហ្មណ៍សិវកៃវល្យរស់នៅ។ ព្រាហ្មណ៍សិវកៃវល្យជាបុព្វបុរសព្រាហ្មណ៍សទាសិវ ដែលជាម្ចាស់សិលាចារឹក និងប្រាសាទស្តុកកក់ធំ។ រូបភាពតូច|ធ្វេង [១]