Jump to content

ព្រះកែវហ្វាទី៣

ពីវិគីភីឌា

ព្រះកែវហ្វាទី៣

រជ្ជកាល ១៦៩៩-១៧០០

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • ១៦៩៩
  • ១៧១០
  • ១៧២៩
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ សម្ដេចព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី៣
(រជ្ជកាលទី៣)
រាជបន្ត ជ័យជេស្ឋាទី៣
(រជ្ជកាលទី៤)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៥៧
បុត្រ អង្គយ៉ង
ចូលទីវង្គត់ ១៧២៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ព្រះកែវហ្វាទី៣អង្គអុឹម (អង់គ្លេស: Preah Keo Fa III) or (Ang Em) (ប្រ.ស|គ.ស ១៦៥៧-១៧២៩) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៩-១៧០០) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៤៣ ត្រូវនិង គ.សករាជ ១៦៩៩ ត្រូវនិង មហាសករាជ ១៦២២ ទ្រង់មានព្រះនាមហៅថា "សម្ដេចព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី" ទ្រង់ជាបុត្ររបស់ព្រះ បទុមរាជាទី២ នៃអង្គស្រីជ័យជេដ្ឋ ដែលបានឡើងសោយរាជ្យបន្តពីព្រះ ជ័យជេស្ឋាទី៣ ដែលត្រូវជាព្រះបិតុលារបស់ទ្រង់ដែលបានដាក់រាជផ្ទេររាជបល្ល័ងឱ្យមកទ្រង់ ។[]

ការគ្រងរាជដោយគ្មានសិទ្ធអំណាច

[កែប្រែ]

Reign without authority

ព្រះកែវហ្វាទី៣ នៃអង្គអុឹម ត្បិតថាព្រះបិតុលា (ពូ) របស់ទ្រង់គឺព្រះ ជ័យជេស្ឋាទី៣ បានប្រគល់រាជបល្ល័ងឱ្យមកទ្រង់ពិតមែន តែទ្រង់គ្មានសិទ្ធអំណាចបញ្ជារលើពួកមន្ត្រីនោះទេ ដូចនេះហើយព្រះកែវហ្វាទី៣ គ្រងរាជបានតែ ១ឆ្នាំ ប៉ុនណោះទ្រង់ក៏បានផ្ទេររាជបង្វែរទៅឱ្យព្រះជ័យជេស្ឋាទី៣ វិញក្នុងឆ្នាំ ១៧០០ នៃគ.សករាជ ។[]

ចំណារពន្យល់

[កែប្រែ]

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ព្រះកែវហ្វាទី៣
(គ.ស ១៦៥៧-១៧២៩)
មុនដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣)
រាជាណាចក្រកម្ពុជា
១៦៩៩-១៦៧០០
តដោយ
ជ័យជេស្ឋាទី៣ (រជ្ជកាលទី៤)

ឯកសារយោង

[កែប្រែ]
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917