Jump to content

ព្រះពុទ្ធសាសនា​នៅ​ភូមា

ពីវិគីភីឌា

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនាសម័យដំបូងនៅក្នុងប្រទេសភូមា បានសេសសលនៅតាមនិទានរបស់លង្កា ហើយគម្ពីរអដ្ឋកថាផ្សេងៗបានពោលថា ព្រះបាទអសោកមហារាជបានទ្រង់បញ្ជូនព្រះសោណ និង ព្រះឧត្តរមកប្រកាស់ព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិ ។ អក្នប្រាជ្ញខ្លះបានសន្និដ្ឋានថា សុវណ្ណភូមិបានដល់នគរបឋមនៅប្រេទសថៃ តែអក្នខ្លះថា បានដល់ក្រុងស្ថើមនៅប្រេទេសភូមាភាគខាងត្បូង តែទោះបីយ៉ាងណាក៏ដោយមិនប្រកដថាព្រះពុទ្ធសាសនាបានរីកចម្រើន និង ផ្សព្វផ្សាយនៅក្នុងប្រទេសភូមាសម័យមុននេះ សម័យ ដែលអាចសន្និដ្ឋានច្បាស់ថាព្រះពុទ្ធសាសនាបានផ្សាយចូលមកកាន់ភូមាគឺនៅក្នុងព.ស.ទី៦ ព្រោះបានជួបសីលាចារឹកជាភាសាបាលីនៅក្នុងប្រទេសភូមាភាគខាងត្បូងហើយអ្នកប្រវត្តិសាស្រ្តឈ្មោះតារនាថជនជាតិទីបេ បានពោលថា មានការបង្ហាត់បង្រៀនព្រះពុទ្ធសាសនាបែបថេរវាទនៅពៈគោប្រទេសភូមា និង ឥណ្ឌូចិនមកតាំងតែសម័យព្រះបាទអសោក លុះតមកមិនយូរប៉ុន្មានសិស្សរបស់ព្រះថេរៈវសុពន្ធុ បាននាំព្រះពុទ្ធសាសនាបែបមហាយានចូលទៅផ្សព្វផ្សាយ ធ្វើឲ្យមហាយាន និង ថេរវាទដើរទន្ទឹមគ្នា នៅក្នុងប្រទេសភូមាជាច្រើនសតវត្សរ៍។ ព្រះពុទ្ធសាសនា ដែលបានផ្សព្វផ្សាយចូលមករយៈពេលកន្លងមកប្រហែលជាចូលមកតាមផ្លូវគោករបស់ពាណិជ្ជករ ហើយក៏បានរុងរឿងក្នុងអាណាចក្ររបស់ពួក Pyus ដែលហៅថាអាណាចក្រស្រីក្សេត្រ។ ហេតុការណ៍ ដែលសំខាន់តមកគឺនៅក្នុងព.ស. ៩៤៦ ព្រះពុទ្ធឃោសាចារ្យ នៅពេលបានប្រែអដ្ឋកថាពីសំស្ក្រឹតមកជាភាសាបាលីរួចហើយ បាននិមន្តចេញពីប្រទេសលង្កាហើយបានឆៀងចូលក្រុមស្ថើមប្រទេសភូមា ដោយបានយកព្រះត្រៃបិដក និង គម្ពីរអដ្ឋកថាផ្សេងៗ មកកាន់ទីនោះផង។

រចនាបទបាកាន នៅប្រទេសមីយ៉ាន់ម៉ា ព្រះពុទ្ធបដិមានៅប្រាសាទអានន្ទ

ហេតុការណ៍ក្នុងលើកនេះប្រហែលជាជម្រុញការចាប់អារម្មណ៍ឲ្យមានការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសភូមាឲ្យកាន់តែរឹងប៉ឹងថែមទៀត ក្រោយពីនោះក៏មានអ្នកប្រាជ្ញភាសាបាលីកើតឡើងនៅប្រទេសភូមាជាច្រើននាក់ បានសរសេរក្បួនវេយ្យាករណ៍បាលីខ្លះ អភិធម្មខ្លះ។ មានភស្តុតាងដែអាចជឿបានថា ជនជាតិមនហិណ្ឌូឬតឡេងក្រុងពៈគោ (ហង្សាវតី) ក្រុងស្ថើម(សុធម្មវតី) ហើយតំបន់ ដែលជិតគ្នា ហៅរួមៗថា រាមញ្ញប្រទេស បានគោរពព្រះពុទ្ធសាសនាបែបថេរវាទដ៏រុងរឿងមកជាយូរគួរសម លុះដល់ព.ស.ទី១៦ក៏ប្រាកដថា ក្រុងស្ថើមបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយកន្លែងរបស់ព្រះពុទ្ធសាសនាថេរវាទទៅហើយ។ ចំណែកកុលសម្ព័ន្ធមួយក្រុមទៀតគឺ មរម្មឬភូមា(អំបូរទីបេ,ដារាវិដៀន) ក៏បានមកតាំងអាណាចក្រដ៏មានអំណាចរុងរឿងរបស់ខ្លួនឡើង មានរាជធានីនៅភូកាម ហើយហៅឈ្មោះរបស់ខ្លួនថាភូកាម។ ពួកអ្នមរម្មៈនេះថោកទាប គ្មានការសិក្សាគោរពព្រះពុទ្ធសាសនាបែបតន្ត្រៈ ដែលទាន់ខ្សោយមកដល់ព.ស.ទី១៦ នោះឯង។ ព្រះបាទអនុរុទ្ធឬអនោរធាមាំងឆ បានឡើងគ្រងរាជជាក្សត្រមរម្មៈ (ព.ស ១៥៨៨ដល់១៦២១) ដោយមានព្រះសង្ឃតឡេងនៃក្រុងសថើមមួយអង្គព្រះមាននាមថាព្រះអរហន្ត ឬធម្មទស្សី អាចផ្លាស់ប្តូរព្រះទ័យព្រះបាទអនុរុទ្ធឲ្យបែរមកគោរពព្រះពុទ្ធសាសនាថេរវាទយ៉ាងបរិសុទ្ធ។ ព្រះបាទអនុរុទ្ធទ្រងបានរួមជាមួយព្រះធម្មទស្សីដាក់លទ្ធិតន្ត្រៈចុះ ធ្វើឲ្យព្រះពុទ្ធសាសនាប្រដិស្ឋានគង់វង់ក្នុងប្រទេសភូកាម។

រជ្ជកាលព្រះបាទអនុរុទ្ធនេះ ជាសម័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ជាតិភូមា ពេលព្រះអង្គបែរមកគោរពព្រះពុទ្ធសាសនាបែបថេរវាទហើយ ទ្រង់មានព្រះរាជសទ្ធាដ៏ខ្លាំងក្លា ទ្រង់បានផ្ញើរាជសារទៅសូមគម្ពីរព្រះពុទ្ធសាសនានៃក្រុងស្ថើម តែក្សត្រស្ថើមមិនព្រម ទើបព្រះអង្គទ្រង់លើកទ័ពទៅវាយក្រុងស្ថើមបាន ទ្រង់នាំព្រះត្រៃបិដក៣០ចប់ ។ វត្តគោរពបូជាដ៏សក្តិសិទ្ធ ព្រមទាំងព្រះភិក្ខុជនជាតិតឡេង ដែលជាអ្នកឆ្លៀវឆ្លាតក្នុងព្រះធម៌ ផ្ទុក៣២ខ្នងដំរីត្រឡប់មកប្រទេសភូកាម។ ហេតុការណ៍លើកនេះធ្វើឲ្យភូមារួម ជាអាណាចក្រតែមួយ ហើយភូកាមជាអ្នកឈ្នះ ក៏ទទួលយកវប្បធម៌តឡេងស្ទើរទាំងអស់ជារបស់ខ្លួនតាំងពីតួអក្សរភាសា វណ្ណកម្ម និង សាសនាជាដើម។ ព្រះបាទអនុរុទ្ធទ្រង់ផ្លាស់ប្តូរសាសនទូតជាមួយលង្កា ទ្រង់នាំព្រះត្រៃបិដកច្បាប់សំបូរណ៍មកពីលង្កា៣ចប់ ហើយនាំមកជម្រះប្រៀបទៀប និង ច្បាប់ ដែលមកពីក្រុងស្ថើមទ្រង់ឧបត្ថម្ភសិល្បកម្មផ្សេងៗ។ ការបំពេញព្រះរាជករណីយកិច្ចរបស់ព្រះអង្គ ធ្វើឲ្យព្រះពុទ្ធសាសនាជាសាសនារបស់ជនជាតិភូមាទូទាំងប្រទេស ក្សត្រព្រះអង្គតៗមក ក៏បានប្រព្រឹត្តតាមព្រះបដិបទាក្នុងការទំនុកបំរុងព្រះពុទ្ធសាសនា ដូចជាព្រះអង្គដែរ។ ចំណែកសាសនាព្រាហ្មណ៍ឬហិណ្ឌូក៏អនថយអស់ទៅ ហើយរវាងសម័យ ដែលភូកាមរុងរឿងនេះ ព្រះភិក្ខុជាច្រើនបានធ្វើដំណើរទៅសិក្សានៅលង្កាទ្វីបអង្គខ្លះទៅសិក្សាហើយបានឧប្បសម្ប័ទជាថ្មី ត្រឡប់មកបង្កើតគណៈសង្ឃថេរវាទថ្មី បែបលង្កា បែកចេញទៅក៏មានដូចជាព្រះចបតៈនៅក្នុងព.ស.១៧២៥ ដែលធ្វើឲ្យមានការប្រណាំងប្រជែងគ្នារវាងគណៈសង្ឃនិមួយ ៗ មកអស់រយៈពេល ៣ សតវត្សរ៍។

អាណាចក្រភូកាមបានរលមរលាយទៅព្រោះបានបោះបង់ចោល ក្រោយពីការរុករានរបស់កុបលៃខានក្នុងព.ស.១៨៣១ ក្រោយពីនេះថ្វីបើប្រទេសជាតិជ្រួលច្របល់តែព្រះពុទ្ធសាសនានៅតែរីកចម្រើនរុងរឿងរហូតមកដល់រជ្ជកាលព្របាទធម្មចេតិយ(ព.ស.២០០៤ដល់២០៣៥) សម័យនោះនៅប្រទេសភូមាមានគណៈសង្ឃ៦គណៈ(មកពីខ្មែរ១ពីលង្កា៥) ព្រះអង្គបានអរធនាព្រះសង្ឃមកពីលង្កា ហើយឲ្យព្រះសង្ឃភូមាទាំងអស់ឧប្បសម្ប័ទជាថ្មីរួមចូលជានិកាយមួយ តាំងពីនោះមកព្រះពុទ្ធសាសនាក៏ប្រដិស្ឋានគង់វង់ ហើយមានការសិក្សាព្រះអភិធម្មបានរីកចម្រើនឡើង។

ពីរសតវត្សរ៍តមក ការខ្វែងគំនិតគ្នាកើតឡើងក្នុងរឿងការគ្រងចីវរចេញក្រៅវត្ត ធ្វើឲ្យព្រះសង្ឃបែកចេញជាពីរពួកគឺ មួយពួកឃ្លុំ និង មួយពួកគ្រងចំហៀងស្មា ព្រះមហាក្ស័ត្រទ្រង់សព្វព្រះរាជហឫទ័យស្ថាបនាក្រុមឃ្លុំជាសមេ្តចព្រះសង្ឃរាជឡើងគ្រប់គ្រងសង្ឃដើម្បីជារបៀបរៀបរយក្នុងព្រះវិន័យ។ ក្នុងពុទ្ធសតវត្សទី២៤ ព្រះពុទ្ធសាសនាក្នុងភូមារឹងមាំល្អ រហូតមានព្រះសង្ឃពីលង្កាមកទទួលឧប្បសម្ប័ទថ្មី ហើយទៅបង្កើតគណៈសង្ឃបែបភូមាឡើងក្នុងប្រទេសរបស់ខ្លួនមានការប្រែព្រះត្រៃបិដក និង មានការសង្គាយនាលើកទី ៥ ក្នុងព្រះបរមរាជូបត្ថម្ភរបស់ព្រះបាទមិនដុងទីក្រុងមណ្ឌលេនៅព.ស.២៤១៥ ហើយចារឹកពុទ្ធវចនៈទាំង៣បិដកចុះក្នុងផ្ទាំងសីលា(ថ្លើមថ្ម)៧២៩ផ្ទាំង។ ក្នុងរយៈនេះមានការជ្រើសរើសសម្តេចព្រះសង្ឃរាជអស់រយៈមួយសម័យ។

អង់គេ្លសបានចូលមកដាកអាណានិគម ហើយមានអំណាចក្នុងប្រទេសភូមាតាំងតែព.ស.២៣៦៨ ក្ស័ត្រអង្គចុងក្រោយរបស់ភូមាគឺ ព្រះបាទ ធី ប នៃរាជវង្សអលងពញ្ញាបានសាបសូន្យវង្សនៅព.ស.២៤២៩ ប្រទេសភូមាបាននៅឯករាជ្យ ហើយក្លាយជាសហភាពភូមានៅថ្ងៃទី ៤ មករា ២៤៩២ (ចុះសន្ធិសញ្ញាឯករាជ្យ ថ្ងៃទី ១៧តុលា ២៤៩១ )​ពេលភូមាផ្លាស់ជាសាធារណរដ្ឋហើយ ដំណែងព្រះសង្ឃរាជក៏បោះបង់ចោលទៅរដ្ឋាភិបាលបានតែងតាំងប្រមុខសង្ឃឡើងជាថ្មីសម្រាប់និកាយសង្ឃទាំង៣របស់ភូមា។ មួយនិកាយមួយអង្គ រយៈពេល ដែលពោលមកនេះ មានព្រះភិក្ខុភូមា ដែលជាអ្នកមានចំណេះដឹងដ៏ជំនាញបានរចនា ឬនិពន្ធក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន រដ្ឋាភិបាលភូមាជាអក្នផ្តើមចាត់ការ ឆដ្ឋសង្គីតិ គឺសង្គាយនាលើកទី៦ឡើងនៅក្រុងរ៉ងហ្គូន នៅក្នុងឱកាសឆ្លងសតវត្សរ៍ទី ២៥ តាំងតែពីខែឧសភា ព.ស.២៤៩៨ដល់ខែឧសភា ព.ស.២៥០០ បានអារធនាព្រះសង្ឃ ហើយអក្នតំណាងពុទ្ធសាសនិកប្រទេសផ្សេងៗចូលរួមសាសនៈកិច្ចលើកនេះយ៉ាងច្រើន ហើយបានចាត់បោះពុម្ពព្រះត្រៃបិដកព្រមទាំងគម្ពីរអដ្ឋកថា និង បករណ៍ពិសេសផ្សេងៗជាថ្មីឲ្យបរិសុទ្ធិសម្បូរបំផុត ដែលអាចធ្វើទៅបាន (ពុទ្ធស័ករាជក្នុងរឿងនេះរាប់បែបភូមា បើរាប់បែបថៃឲ្យយកចេញមួយឆ្នាំគ្រប់កន្លែង)។

ឯកសារយោង

[កែប្រែ]