ការពិភាក្សារបស់អ្នកប្រើប្រាស់:Chanphearom

Page contents not supported in other languages.
ពីវិគីភីឌា
សម្រាប់ភាសាដទៃ សូមមើលវិគីភីឌា:បាបេល
Chanphearom! សូមស្វាគមន៍មកកាន់វិគីភីឌាភាសាខ្មែរ!
ជម្រាបសួរ Chanphearom! វីគីភីឌាភាសាខ្មែរសូមស្វាគមន៍! វិគីភីឌាភាសាខ្មែរ បានចាប់ផ្តើមនៅឆ្នាំ២០០៥។​

ហើយបច្ចុប្បន្ននេះវិគីជាភាសាខ្មែរមានតែ៤ប៉ុណ្ណោះ មួយគឺវិគីភីឌា និង៣គម្រោងទៀតគឺ៖ វិគីនានុក្រម, វិគីសៀវភៅ និងវិគីបណ្ណាល័យ
ជាថ្មីម្ដងទៀត សូមថ្លែងអំណរអរគុណចំពោះ ការរួមចំនែករបស់លោកអ្នក។ ខាងក្រោមនេះ គឹជាសេចក្ដីណែនាំ និងជំនួយមួយចំនួនសម្រាប់អ្នកចំណូលថ្មី៖

ជួយយ៉ាងណា ជួយយ៉ាងណា វិគីភីឌាជាភាសាខ្មែរ បំណង
កិច្ចការ កិច្ចការ ទំព័រហាត់ ហាត់នៅទីនេះ
របៀបវិគីមីឌាសម្រាប់វិគីភីឌាភាសាខ្មែរ Guide ChatKhmer​​ For no-Khmer speakers
ស្ថានទូតវិគីមីឌា Embassy Download the Fonts. Download the Fonts
ច្បាប់របស់វិគីភីឌា ច្បាប់របស់វិគីភីឌា ជំនួយ ទំព័រជំនួយ

យើងខ្ញុំសង្ឃឹមថាលោកអ្នករីករាយក្នុងការចូលរួមចំណែក ជួយកែលម្អវិគីភីឌាភាសាខ្មែរ។ សូមចុះហត្ថលេខារបស់លោកអ្នក នៅពេលពិភាក្សា ដោយវាយសញ្ញា (~~~~) ដែលវានឹងបញ្ចូលឈ្មោះនិងកាលបរិច្ឆេទរបស់លោកអ្នកដោយស្វ័យប្រវត្តិ។ សូមជូនពរអ្នកជួបតែសំណាងល្អគ្រប់ៗពេល។ --វ័ណថារិទ្ធ ម៉ោង១៥:០៩ ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ (UTC)[ឆ្លើយតប]


នេះគឺជាទំព័រការពិភាក្សារបស់លោកអ្នក។​


ហ្វេសប៊ុក[កែប្រែ]

ហ្វេសប៊ុក(Facebook)គឺជាគេហៈទំព័រមួយដែលកំពុងពេញនិយមនៅក្នុងពិភពលោកដែលគេហៅថាជាប្រភេទ បណ្តាញទំនាក់ទំនងសង្គមមួយយ៉ាងទំនើបនិងពេញនិយម។មិនថាតែនៅបរទេសប៉ុណ្ណោះទេនៅប្រទេសកម្ពុជា យើងក៏មានការពេញនិយមផងដែរនៅសព្វថ្ងៃនេះ។ជារៀងរាល់ថ្ងៃមានប្រជាជនរាប់លានអ្នកបានលេងហ្វេសប៊ុក។ ការលេងហ្វេសប៊ុកវាមានប្រយោជន៍ដូចជា យើងនិងបានដឹងពីព័ត៌មានផ្សេងៗតាមរយះការបង្ហោះពីមិត្តភក្តិរបស់ អ្នកជាពិសេសគឺធ្វើអោយយើងមានភាពសប្បាយរីករាយនៅក្នុងចិត្ត និងបំបាត់ស្ត្រេសទៀតផង។មានមនុស្ស ជាច្រើនយល់ថាការលេងហ្វេសប៊ុកវាមិនល្អទេហើយមានខ្លះទៀតថាហ្វេសប៊ុកល្អ។ប៉ុន្តែហ្វេសប៊ុកល្អឬអាក្រក់គឺ អាស្រ័យទៅលើអ្នកលេងទៅវិញទេ។ប្រសិនបើយើងយកហ្វេសប៊ុកមកលេងឬប្រើការសំរាប់អ្វីដែលមានប្រយោជន៍ នោះគឺវាមានប្រយោជន៍។ឥលូវនេះយើងទាំងគ្នានឹងស្វែងយល់ថាតើហ្វេសប៊ុកមានដើមកំណើតតាំងពីពេលណា ហើយអ្នកណាជាអ្នកបង្កើតវា។ឥលូវ យើងចាប់ផ្តើមទាំងអស់គ្នា៖

ប្រវត្តិនៃហ្វេសប៊ុក(History of Facebook)[កែប្រែ]

ហ្វេសប៊ុក ត្រូបានបង្កើតឡើងនៅដើមឆ្នាំ២០០៣ដោយលោក ម៉ាកហ្សុកឃឺបឺក(Markzuckerberg)និងមិត្តភក្តិរបស់លោក អាដាមឌីអែងជីឡូ​(Adam D'Angelo) និង ខលធីច(caltech)ដែលជាមិត្តភក្តិដ៏ល្អបំផុតរបស់លោក។ ដើម្បីបំពេញនូវអ្វីទាំងអស់នេះ លោក ហ្សុកឃឺបឺក​(zuckerberg)បានព្យាយាមធ្វើការយ៉ាងខ្លាំងដើម្បីការពារប្រព័ន្ធកុំព្យូទ័ររបស់​ ហាវីត(Harvard)និងធ្វើការCopyរាល់អាសយដ្ឋានផ្ទាល់ខ្លួន ដូចជាដូចជាលេខរៀងរបស់រូបភាពជាដើម។ ហារីត​(Harvard)នៅពេលនោះមិនទាន់មានសិស្សនៅឡើយ។ទំព័រមុខនៃវ៉ែបសាយ ហ្វេសប៊ុកបានទាក់ទាញអ្នកទស្សនាបានចំនួន 450នាក់​ ហើយនឹងមានរូបភាពចំនួន ២២​០០០រូបភាពដែលវាជាលើកទី១ នៃការបើកអោយដំណើរការរយះពេលបួនម៉ោងប៉ុណ្ណោះ។ គេហះទំព័រនេះត្រូវបានមានការរីកចំរើននយ៉ាងឆាប់រហ័ស នៅក្នុងចំនោមគេហះទំព័របី បួនដ៏ទៃទៀត​នៅក្នុងប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែវាត្រូវបានបិទនៅក្នុងរយះពេលពីរ បីថ្ងៃបន្ទាប់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ហារីត(Harvard)។ហ្សុកឃឺបឺកត្រូវបានចោទប្រកាន់ នៅក្នុងវិវាទផ្ទៃក្នុង។ការប្រព្រឹត្តិបទល្មើស ត្រូវបានរក្សាសិទ្ធ ហើយនឹងសិទ្ធឯកជនរបស់ជនល្មើសនៃការប្រព្រឹត្តិបទល្មើស ហើយបានប្រឈមមុខនឹងការបណ្តេញចេញ។ជាចុងក្រោយទោះបីជាយ៉ាងណាក៏ដោយការចោទប្រកាន់ត្រូវបានបញ្ឈប់។ ហ្សុកឃឺបឺកបានពង្រីកបំនងប្រាថ្នារបស់គាត់បានសំរេចដោយវិសមធម៌ ដែលនៅក្នុងឆមាសនោះដោយបានបង្កើតឧបករណ៍ងាយស្រួលសំរាប់សិក្សានៅក្នុងសង្គមនៃប្រវិត្តិចុងក្រោយនៃសិល្បះ ដោយបានបញ្ជូលរូបភាពរបស់ប្រទេសអាកានីស្ថានជាង៥០០រូបភាពចូលទៅក្នុងគេហះទំព័រនេះជាមួយនឹងរូបភាពមួយនៅក្នុងទំព័រមួយហើយ មានការចូលរួមផ្តល់មតិយ៉ាងច្រើន។គាត់បានបើកគេហៈទំព័ររបស់គាត់អោយមិត្តភក្តិរបស់គាត់ ហើយមនុស្សជាច្រើនបានធ្វើការចែករំលែកនូវអ្វីដែលគេចាប់អារម្មណ៍អោយទៅអ្នកដ៏ទៃទៀតបានដឹង។ បន្ទាប់ពីឆមាសនោះ ហ្សុកឃឺបឺកបានសសេរកូដសំរាប់គេហៈទំព័រថ្មីមួយនៅក្នុងខែមករា ឆ្នាំ២០០៤ គាត់បានពេញចិត្តយ៉ាងខ្លាំង ហើយគាត់បាននិយាយថាដោយបទពិចារណកថានៅក្នុងការគ្រប់គ្រងពីមុនរបស់ ហាវីត (Harvard)ដែលនិយាយអំពីការប៉ះពាល់នៃក្របមុខនៃគេហៈទំព័រ។ នៅថ្ងៃទី​៤​ ខែកុម្ភះ ឆ្នាំ២០០៤ លោក ហ្សុកឃឺបឺកបានកែប្រែគេហៈទំព័រហ្វេសប៊ុក អោយមានសភាពប្លែកគួរអោយចាប់អារម្មណ៍ជាខ្លាំង។ ៦ថ្ងៃក្រោយមក គេហៈទំព័នេះមានសភាពរីកចំរើន ហើយរៀមច្បងរបស់ហារីត(Harvard)បីនាក់គឺ ខែមរូន វីនលេវវូស(Cameron Winklevoss), ធីលឺ វីនលេវវូស (Tyler Winklevoss)​ និង ឌីវយ៉ា ណារិនដ្រា(Divya Narendra) បានចោទប្រកាន់ ហ្សុកឃឺបឺកថា ហ្សុកឃឺបឺកមានចេតនាបោកបញ្ឆោតពួកគេអោយជួយធ្ចើគេហៈទំព័រ ទំនាក់ទំនងសង្គមមួយដែលមានឈ្មោះថា HarvardConnection.com ដែលគាត់បានបោកប្រាស់គេអោយធ្វើគេហៈទំព័រនេះសំរាប់ការប្រកួតប្រជែង។មានការរិះគន់បីចំពោះការគ្រប់គ្រងរបស់ ហាវីត(Harvard Crimson) ហើយអ្នកកាសែតបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។ ហ្វេសប៊ុកបានបញ្ចូលទៅក្នុងសហគ្រិន​ សៀន ផាកឃឺ (Sean Parker)នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០០៤ ដែលស្ថិតនៅក្រោមជាធម្មតារបស់ ហ្សុកឃឺបឺក រហូតក្លាយទៅជាប្រធានគ្រប់គ្រងក្រុមហ៊ុន។នៅក្នុងខែមិថុនា ឆ្នាំ២០០៤ ហ្វេសប៊ុកបានផ្លាស់ប្តូរទីតាំងទៅ ផាលូ​ អាល់តូ (Palo Alto) រដ្ឋកាលីហ្វកញ៉ា (California) ហើយវាបានទទួលដើមទុនគ្រាដំបូងនៅក្នុងខែនោះតាមរយះ ផាយ​ ផាល (Pay pal)ដែលបានដួលរលំ។ ក្រុមហ៊ុននោះបានបោះបង់ឈ្មោះគេហៈទំព័រនោះចោល ហើយបានទិញឈ្មោះផ្សេងមួយទៀតឈ្មោះfacebook.comនៅក្នុងឆ្នាំ២០០៥ ដែលមានតំលៃ ២០០០០០ដុល្លា។ គេហៈទំព័រហ្វេសប៊ុកបានធ្វើការកែប្រែថ្មីបានទៅជាកម្រិតមធ្យម នៅក្នុងខែកញ្ញា ឆ្នាំ២០០៥ ដែលលោកហ្សុកឃឺបឺកបានហៅថា ជំហានបន្ទាប់នៃការកែប្រែសមរម្យ។នៅខណៈពេលនោះកំរិតបណ្តាញទំនាក់ទំនងនោះត្រូវការ ការចូលរួមពីអ្នកប្រើប្រាស់។ហ្វេសប៊ុកបានជ្រើសតាំងសមាជិកបន្ថែម នៃបុគ្គលិកតាមបណ្តាក្រុមហ៊ុនផ្សេងៗ ដោយមាន ក្រុមហ៊ុន Apple Inc និង Microsoft។ហ្វេសប៊ុកត្រូវបានបើកម្ដងទៀត នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០០៦ សំរាប់អ្នកប្រើប្រាស់ដែលមានអាយុ ១៣ឆ្នាំ រឺចាស់ជាងនេះជាមួយនឹងអាសយដ្ឋានអ៊ីម៉ែល។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ក្រុមហ៊ុន Microsoft បានប្រកាសថា គេបានទិញ១,៦%នៃ គេហៈទំព័រហ្វេសប៊ុកក្នុងតំលៃ២៤០លានដុល្លា ហើយបានកំណត់តំលៃសរុបអោយ ហ្វេសប៊ុកក្នុងតំលៃ១៥លានដុល្លា។នៅក្នុងខែតុលា ឆ្នាំ២០០៨ ហ្វេសប៊ុកបានប្រកាសថា គេនឹងតំឡើង ប្រព័ន្ធបញ្ជាអន្តរជាតិមួយនៅក្នុងទីក្រុង ឌុប្លិន(Dublin)ក្នុងប្រទេស អ៊ារីលែន(Ireland)។នៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ហ្វេសប៊ុកបាននិយាយថាគេនឹងបង្វិលលុយដែលហូរនៅគ្រាដំបូង។ បន្ទាប់ពីឆ្នាំ២០០៩ ការធ្វើពាណិជ្ជកម្មលើហ្វេសប៊ុកមានការកើនឡើងជាលំដាប់។ហើយមនុស្សភាគច្រើនបានចូលទស្សនាគេហៈទំព័រហ្វេសប៊ុកជាង ហ្គូកហ្គល(Google)នៅចុងខែមិនា ថ្ងៃទី១៣ ឆ្នាំ២០១០។

សហការី[កែប្រែ]

ម្ចាស់កម្មសិទ្ធ[កែប្រែ]

ម្ចាស់កម្មសិទ្ធមានអាទិភាពច្រើនចំពោះក្រុមហ៊ុនទៅតាមអ្វីដែលអាចធ្វើបាន។លោក ហ្សុកឃឺបឺកមាន២៤% លោក អាកសែល ផាតនឺ (Accel Partners)មាន ១០%, Digital Sky Technologies មាន១០% , Dustin Moskovitz ៦%, Eduardo Saverin មាន ៥% , Sean Parker ៤% ,Peter Thiel មាន៣% Greylock Partners និង Meritech Capital Partners មានចន្លោះពី១ ទៅ ២%នៃម្នាក់ៗ , ក្រុមហ៊ុនMicrosoft មាន១.៣% ,​ Li Ka-shing មាន ០.៧៥% ,​ Interpublic Group មាន តិចជាង០.៥% ហើយនឹងក្រុមតូចមួយដែលបង្កើតថ្មី និង បុគ្គលិកចូលនិវត្តន៍និងជនល្បីល្បាញរបស់ខ្លួន មានតិចជាង១% នៃម្នាក់ៗ ហើយនៅសល់៣០%ទៀតសំរាប់បុគ្គលិកផ្ទាល់ខ្លួនទាំងអស់ ហើយនឹងមិនបានបើកអោយអ្នកដែលមានកេរ្តិ៍ល្បីល្បាញនិងអ្នកចូលរួមពីខាងក្រៅទៀត។ លោក អាដាំ ឌីអែងហ្គូវ (Adam D'Angelo)គឺជាប្រធានមន្រ្តីការរិយាល័យផ្នែកបច្ចេកទេស ហើយនិងមិត្តភក្តិរបស់ ហ្សុកឃឺបឹកដែលបានលាឈប់នៅ ខែមិថុនា ឆ្នាំ២០០៨។សេចក្តីរាយការពីបទបណ្តឹងមួយបាននិយាយថារូបគាត់ហើយនឹង ហ្សុកឃឺបឺកបានឈ្លោះប្រកែកគ្នាហើយថាគាត់មានការលំអៀងទៅលើម្ចាស់កម្មសិទ្ធនៃក្រុមហ៊ុន។

ការគ្រប់គ្រង[កែប្រែ]

វិធីក្នុងការគ្រប់គ្រង់បុគ្គលិកដែលប្រកបដោយជោគជ័យគឺ Sheryl Sandberg (COO), និង Donald E. Graham (Chairman)។ដូចនៅក្នុងខែមេសា ឆ្នាំ២០១១ ហ្វេសប៊ុកមានបុគ្គលិកបំរើការជាង ២០០០នាក់ ហើយមានទីតាំង១៥ប្រទេស។

ផលចំណូល[កែប្រែ]

ការនិពន្ធ[កែប្រែ]

អ្នកនិពន្ធពាណិជ្ជកម្ម[កែប្រែ]

អ្នកនិពន្ធពាណិជ្ចកម្ម ភាគច្រើនគឺជាបុគ្គលិកក្របខណ្ឌ័នៅក្នុងក្រសួងរឺស្ថាប័ណមួយដូចជា ទីភ្នាក់ងារផ្សាយពាណិជ្ជកម្ម ទំនាក់ទនងជាសារធារណះ ក្រុហ៊ុនផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងហាងធំៗ ផ្នែកទីផ្សា ការផ្សព្វផ្សាយ សារទូគមនាគមន៍ ការសែត កន្លែងបោះពុម្ភសៀវភៅ និងទស្សនាវដ្ដី។ អ្នកនិពន្ធណាណិជ្ជកម្ម គឺជាអ្នកដែលទទួលខុសត្រូវលើការងារដោយមានភាពឯករាជ្យ គឺជាអ្នកដែលធ្វើការដោយខ្លួនឯង ដែលជាបុគ្គលិកធ្វើការមិនទៀងទាត់កន្លែងទេ ពេលខ្លះនៅការរិយាល័យរឺធ្វើការនៅតាមកន្លែងដែលពួកគេចង់ធ្វើ រឺធ្វើនៅតាមដៃគូរ ជាមួយបុគ្គលិកនៅក្នុងការិយាល័យនិពន្ធពាណិជ្ចកម្ម។ដូចជាសេវាកម្មសហព័ន្ធការិយាល័យនិពន្ធដែលមានឈ្មោះតាមលំដាប់របស់អត្ថបទប្រចាំថ្ងៃ និងសេវាកម្មរួមបញ្ជូលគ្នាដែលអាចបញ្ជូលនូវទីតាំង និងសារនៃការពិគ្រោះផ្សេងៗ ប្រពន្ធផ្សព្វផ្សាយសង្គម ហើយនឹងការពិគ្រោះ SEO (Search Engine Optimization) ការបន្ថែមអោយមានការរីកចំរើន ហើយនឹងចម្លងបន្ថែម កំណែប្រែ រកមើលហេតុការ គំនូរព្រាងទុកជាមុន និងការរចនា ទីភ្នាក់ងារនិពន្ធពាណិជ្ជកម្មភាគច្រើនជាញឹកញាប់បំរើសំរាប់សារជីវកម្មធំៗ។ អ្នកនិពន្ធពាណិជ្ជកម្ម ជាធម្មតាធ្វើការនៅផ្នែកមួយនៃក្រុម។ភ្នាក់ងារផ្សព្វផ្សាយដែលជាដៃគូររបស់អ្នកនិពន្ធពាណិជ្ជកម្មគឺជានាយកវិចិត្រសិល្បះ។

នយោបាយ[កែប្រែ]

លោក ស៊ុន ធ្យូ

Politic គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Politikos ហើយវាមានទាក់ទង់ទៅនឹងមនុស្ស ដែលជាទូទៅ ត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ សិល្បះ ក្នុងការដំណើរការក្នុងផ្នែករដ្ឋាភិបាល រឺក៏ក្នុងកិច្ចការរដ្ឋជាដើម រួមបញ្ជូលទាំង សកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ។ប៉ុន្ដែវាក៏ជួយសំរាប់ការអភិវឌ្ឍន៍ ទីជនបទ ជាពិសេស ខាងផ្នែករួបរួមគ្នាជាក្រុម ជាបណ្ឌិតសភា និង សាសនា មួយផ្នែកផងដែរនៅក្នុងសង្គម។ វាកើតឡើងនៅក្នុងសង្គមដែលមានការធ្វើបដិវត្ត របស់អ្នកគ្រប់គ្រង់ រឺអ្នកកាន់អំណាច ហើយប្រើប្រាស់វិធីសាស្រ្ដ និងកលយុទ្ធសាស្ត្រ ដើម្បីប្រើ ធ្វើជារូបមន្តហើយបានកំណត់ថាជា នយោបាយ។ នយោបាយដែលទំនើប គឺសំដៅ និយាយអំពីរបបប្រជាធិបតេយ្យ ហើយមានទំនាក់ទំនងរវាង មនុស្សនឹង នយោបាយ។ វាគឺជាគំនិតមួយ ដូចជាផ្លូវដែលដែលយើង ជ្រើសរើសដើរ (ជ្រើសរើសរដ្ឋាភិបាលជាផ្លូវការហើយធ្វើការសំរាច់ចេញជាសារធារណៈ។ ពាក្យ Politics មកពីពាក្យរបស់ភាសាក្រិច Πολιτικά (politika) ដែលត្រូវបាន បង្កើតដោយលោក អារីស្តូដថល (Aristotle)។ ឈ្មោះសៀវភៅរបស់គាត់គឺ ឈ្មោះ governing and governments ដែលត្រូវបាន បោះពុម្ពជាភាសាអង់គ្លេស ក្នុងសទសវត្សទី២០។ នយោបាយឯកវច្ចនៈ លើកដំបូងត្រូវបានបញ្ជាក់ក្នុងភាសាអង់គ្លេស និងមកពីភាសាបារាំងពាក់កណ្ដាល និងមកពីភាសាឡាតាំងខ្លះ ដូចជា Politicus ក្នុងឆ្នាំ១៤៣០។ ដែលមានទំនាក់ទំនងជាមួយមនុស្ស ជនស៊ីវិលហើយជាកម្មសិទ្ធរបស់រដ្ឋ។

និរុត្តិសាស្ដ្រ[កែប្រែ]

ពាក្យ Politics មកពីពាក្យរបស់ភាសាក្រិច Πολιτικά (politika) ដែលត្រូវបាន បង្កើតដោយលោក អារីស្តូដថល (Aristotle)។ ឈ្មោះសៀវភៅរបស់គាត់គឺ ឈ្មោះ governing and governments ដែលត្រូវបាន បោះពុម្ពជាភាសាអង់គ្លេស ក្នុងសទសវត្សទី២០។ នយោបាយឯកវច្ចនៈ លើកដំបូងត្រូវបានបញ្ជាក់ក្នុងភាសាអង់គ្លេស និងមកពីភាសាបារាំងពាក់កណ្ដាល និងមកពីភាសាឡាតាំងខ្លះ ដូចជា Politicus ក្នុងឆ្នាំ១៤៣០។ ដែលមានទំនាក់ទំនងជាមួយមនុស្ស ជនស៊ីវិលហើយជាកម្មសិទ្ធរបស់រដ្ឋ។

ប្រវត្តិរបស់នយោបាយ[កែប្រែ]

ប្រវិត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចាំអោយឃើញពីដើមកំណើត និងការអភិវឌ្ឍន៍​ សេដ្ឋកិច្ច និងការស្ថាបនារបស់រដ្ឋាភិបាល។

រដ្ឋ[កែប្រែ]

ដើមកំណើតរបស់រដ្ឋគឺត្រូវបានរកឃើញនៅក្នុងការអភិវឌ្ឍ នៃ សិល្បះនៃការធ្វើសង្រ្គាម។ បើតាមប្រវត្តិសាស្រ្ដបាននិយាយថា រាល់សម្ព័ន្ធ នយោបាយទាំងអស់ នៃប្រភេទផ្សេងៗនៃការចំនុះ ដែលមានអាទិភាពដើម្បីជោគជ័យចំពោះសង្គ្រាម។ ស្ដេចនៅក្នុងប្រទេសជាច្រើន រួមបញ្ជូលទាំង ប្រវត្តិបុរាណរបស់ចិន និង ជប៉ុន បានសំរាច់ធ្វើជាអាទិទេព។ ការស្ថាបនាដែលត្រូវបានកំណត់ដោយរដ្ឋ ដែលក្រោមការយល់ព្រមពីស្ដេច រហូតមកដល់ការធ្វើបដិវត្តរបស់បារាំង បានដាក់រាជ្យរបស់ស្ដេច។ យ៉ាងណាក៏ដោយរាជាធិបតេយ្យក្នុងចំនោម យូរជាងគេនិងចាស់ជាងគេរបស់ផ្នែកនយោបាយ នៅដើមឆ្នាំ២១០០ គ.ស នៅក្នុងប្រទេស ស៊ូមឺរៀ។ នៅក្នុងទសវត្សទី២១ គ.ស ប្រទេសអង់គ្លេសដែលកាន់របបរាជាធិបតេយ្យ បាន​ក្លាយទៅជាស្ថាប័នរដ្ឋតាមរយះការរក្សាទុកជាគេដំណែល។ ស្ដេចបានកំណត់ច្បាប់នៅក្នុងអាណាចក្ររបស់ខ្លួន ជាមួយនឹងការទំនុកបំរុងនៃក្រុមប្រឹក្សាសភារបស់ព្រះអង្គ ដោយគ្មាននយោបាយ។ គាត់មិនអាចរងចាំដែនដីរបស់គាត់បានឡើយ។អាណាចក្រគឺជាការគ្រប់គ្រង់របស់ស្ដេច។ក្រុមប្រឹក្សាគឺជាមេរោគនៃរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាល។

Please add a license[កែប្រែ]

You have added one or more file(s) with no license. All files need a license. Please check your uploads and make sure they all have a good source, author and license. If they do not have a license the files have to be deleted. You can see all files with no license in Category:Files with no license. Click the link in the top of the category and find your own name to see the files you uploaded. For questions please contact User:MGA73. -- MGA73bot (ការពិភាក្សា) ម៉ោង១២:០៤ ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ (UTC)[ឆ្លើយតប]