ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ពីវិគីភីឌា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Ministry of Culture and Fine Arts
Agency overview
បង្កើត ១៩៩៧ (១៩៩៧-១០)
ដែន​សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជា
ទីស្នាក់ការ​កណ្ដាលភ្នំពេញ, កម្ពុជា
11°33′N 104°55′E / 11.550°N 104.917°E / 11.550; 104.917
បុគ្គលិក?
រដ្ឋមន្ត្រី​ទទួល​បន្ទុកហ៊ឹម ឆែម, រដ្ឋមន្ត្រីក្រសួងវប្បធម៌
គេហទំព័រmcfa.gov.kh


សាវតាក្រសួង[កែប្រែ]

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវបានបង្កើតឡើងជាផ្លូវការនៅ ខែតុលា ឆ្នាំ១៩៩៦។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន អគ្គនាយកដ្ឋានពីរ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយដែលមានមហា វិទ្យាល័យក្រោមចំណុះចំនួន៥ និងមជ្ឈមណ្ឌលវិទ្យាសាស្រ្តស្រាវជ្រាវវប្បធម៌មួយ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយរដ្ឋមន្ត្រីមួយរូប រដ្ឋលេខាធិការប្រាំរូប និង អនុរដ្ឋលេខាធិការប្រាំពីររូប។

តាមរយៈគេហទំព័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖[១]

  • សម័យសង្គមរាស្ត្រនិយម ៖ ការងារវប្បធម៌ ស្ថិតនៅក្រោមឱវាទក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។
  • សម័យសាធារណរដ្ឋខ្មែរ ៖ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ដឹកនាំដោយ លោក អ៊ុំ សាមុត ជារដ្ឋមន្ត្រី។
  • សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ៖ ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួង​ឃោសនាការ វប្បធម៌ និងព័ត៌មាន មានទីតាំងនៅជ្រុងផ្លូវលេខ ១៨០។ ដឹកនាំដោយ សមមិត្ត កែវ ចិន្តា ជារដ្ឋមន្រ្តី។
  • សម័យរដ្ឋកម្ពុជា ៖ ទីស្ដីការក្រសួង មានទីតាំងនៅកន្លែងដដែល មានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ ដឹកនាំដោយ សមមិត្ត ឆេង ផុន ជារដ្ឋមន្រ្តី បន្ទាប់មក លោក ហង់ ជួន ជារដ្ឋមន្ត្រី។
  • សម័យព្រះរាជាណាចក្រកម្ពុជា
  1. អាណត្តិទី ១ នៃរដ្ឋសភា ៖ ទីស្ដីការក្រសួង មានទីតាំងនៅដដែល មានឈ្មោះថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដឹកនាំដោយ ឯកឧត្តម នុត ណារ៉ាង ជារដ្ឋមន្ត្រី។
  2. អាណត្តិទី ២ នៃរដ្ឋសភា ៖ ទីស្ដីការក្រសួង បានប្តូរទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមលេខ ២២៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដឹកនាំដោយ សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ជារដ្ឋមន្ត្រី។
  3. អាណត្តិទី ៣ នៃរដ្ឋសភា ៖ ដឹកនាំដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្តិ ប៉ាណារ៉ា សិរីវុឌ្ឍ ជារដ្ឋមន្ត្រី បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉េង សិរីវុឌ្ឍ ជារដ្ឋមន្រ្តី។
  4. អាណត្តិទី ៤ នៃរដ្ឋសភា ៖ ដឹកនាំដោយ ឯកឧត្តម ហ៊ឹម ឆែម ជារដ្ឋមន្ត្រី។
  5. អាណត្តិទី ៥ នៃរដ្ឋសភា ៖ ដឹកនាំដោយ លោកជំទាវ ភឿង សកុណា ជារដ្ឋមន្ត្រី។

បេសកកម្ម[កែប្រែ]

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកម្មឱ្យដឹកនាំ និងគ្រប់គ្រង វិស័យវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ចដូចតទៅៈ - ប្រតិបត្តិនូវនយោបាយការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅ នៃព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងបណ្តារមណីយដ្ឋាន បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា - ផ្តុំឡើងវិញ និងលើកតម្កើងបណ្តាតំលៃវប្បធម៌ និងជំនឿទំនៀមទំលាប់ប្រពៃណីរបស់សង្គមជាតិ បំផុសការបង្កើតស្នាដៃផ្សព្វផ្សាយ និងអភិវឌ្ឍន៍សកម្មភាពវប្បធម៌ - ជាអាណាព្យាបាលលើសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលលិល្បៈករ តន្ត្រី ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀត ដែលសហការជាមួយក្រសួងអប់រំយុវជននិងកីឡា។

រចនាសម្ព័ន្ធ[កែប្រែ]

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរចនាសម្ព័ន្ធដូចតទៅៈ

ថ្នាក់កណ្តាល[កែប្រែ]

  • ខុទ្ទកាល័យរដ្ឋមន្ត្រី
  • អធិការដ្ឋាន
  • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
  • អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌
  • អគ្គនាយកដ្ឋានបេតិកភណ្ឌ
  • សាលាមធ្យមវិចិត្រសិល្បៈ

អង្គភាពមូលដ្ឋាន[កែប្រែ]

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-ក្រុង
  • អធិការដ្ឋាន

គ្រឹះស្ថានសាធារាណៈ[កែប្រែ]

  • សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌[កែប្រែ]

អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួងក្នុងការប្រតិបត្តិ នយោបាយលើវិស័យ៖

  • បេតិកភណ្ឌ សារមន្ទីរ សិល្បៈសូនរូប សៀវភៅនិងការអាន ភាពយន្ត វីដេអូនិងពហុមេឌីយ៉ា អភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈ។
  • អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ត្រូវបានដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករង មួយចំនួន ធ្វើការតាមការចាំបាច់។

អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មាននាយកដ្ឋានចំណុះ :

  • នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
  • នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
  • នាយកដ្ឋានសិល្បៈទស្សនីយភាព
  • នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម
  • នាយកដ្ឋានសៀវភៅ និងការអាន

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ[កែប្រែ]

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ មានមុខងារដូចតទៅ៖

  • គ្រប់គ្រងការងាររួមមាន : រដ្ឋបាលបូកសរុបរបាយការណ៍ឯកសារបុគ្គលិកផែនការហិរញ្ញវត្ថុ សម្ភារ បរិក្ខារ ការងារបណ្តុះបណ្តាលក្របខ័ណ្ឌក្រសួងការងារសិក្សាស្រាវជ្រាវ និងធ្វើតល្យភាពការងារ។
  • សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលនៅក្នុងក្រសួង ជាមួយបណ្តាអង្គភាពមូលដ្ឋាន ខេត្តក្រុង និងជាមួយបណ្តាក្រសួងនានា។
  • នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវបានដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករង មួយចំនួន ជួយធ្វើការទៅតាមការចាំបាច់។

នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុមាននាយកដ្ឋានចំណុះ :

  • នាយកដ្ឋានរដ្ឋបាលទូទៅ
  • នាយកដ្ឋានបុគ្គលិក
  • នាយកដ្ឋាននីតិកម្ម
  • នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
  • នាយកដ្ឋានសំភារៈ និងបរិក្ខារ
  • នាយកដ្ឋានផែនការ ស្ថិតិ និងសរុប
  • នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
  • នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
  • សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌

សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ[កែប្រែ]

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមុខងាររៀបចំបណ្តុះបណ្តាលសិល្បៈករ តន្ត្រីករ ស្ថាបត្យករ បុរាណវិទូ និងជំនាញផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌។

  • សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈមានឋានៈសមមូលអគ្គនាយកដ្ឋាន។
  • ការរៀបចំ និងការប្រព្រឹត្តទៅនៃសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ និងត្រូវរៀបចំដោយអនុក្រិត មួយដោយឡែក។

សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈមានមហាវិទ្យាល័យចំនួន៥ គឺ :

  • មហាវិទ្យាល័យស្ថាបត្យកម្ម
  • មហាវិទ្យាល័យបុរាណវិទ្យា
  • មហាវិទ្យាល័យសូនរូប
  • មហាវិទ្យាល័យនាដសាស្ត្រ
  • មហាវិទ្យាល័យតូរ្យតន្ត្រី ។

ដោយឡែកមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រវប្បធម៌ក៏ស្ថិតនៅក្នុងអង្គការលេខ និងរចនាសម្ព័ន្ធរបស់ សាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈ។

សមាសភាពអ្នកដឹកនាំ[កែប្រែ]

រដ្ឋមន្ត្រី[កែប្រែ]

រដ្ឋលេខាធិការ[កែប្រែ]

អនុរដ្ឋលេខាធិការ[កែប្រែ]

ទីប្រឹក្សាអមក្រសួង[កែប្រែ]

គោលនយោបាយ[កែប្រែ]

យោងតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៦-២០១០អនុវត្តតាមផែនការសកម្មភាព ការងារវិស័យវប្បធម៌សម្រាប់នីតិកាលទី៣នៃរដ្ឋសភា ក្រសួងលើកឡើងនូវផែនការសកម្មភាពការងារវិស័យវប្បធម៌ប្រចាំឆ្នាំ ២០០៧ ដូចតទៅ ៖

គោលនយោបាយវប្បធម៌[កែប្រែ]

  • បន្តអនុវត្តនយោបាយ អភិវឌ្ឍសង្គមវប្បធម៌សន្តិភាព

គោលបំណង[កែប្រែ]

  • ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ដើម្បីលើកតម្កើងអត្តសញ្ញាណវប្បធម៌
  • បង្កើតផលប្រយោជន៍ពីសក្តានុពលភាពរបស់វប្បធម៌

គោលដៅនៃការធ្វើសកម្មភាព[កែប្រែ]

រួមចំណែកសាងសមយុត្តិ បង្កើតការងារ និងរួមចំណែកកាត់បន្ថយ ភាពក្រីក្រក្នុងសង្គម។

ផែនការសកម្មភាព[កែប្រែ]

សកម្មភាពជាអាទិភាព[កែប្រែ]

ឆ្នាំ ២០០៧ ដើម្បីបន្តបំពេញតួនាទីភារកិច្ចក្នុងការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិស្របតាម [[[យុទ្ធសាស្ត្រចតុកោណ]]] របស់រាជរដ្ឋាភិបាល។ ក្រសួងមានផែនការសកម្មភាពការងារជាអាទិភាពគឺ ៖

សកម្មភាពតាមជំនាញៈ[កែប្រែ]

  • រៀបចំទិវាវប្បធម៌ជាតិ ៣មីនា
  • រៀបចំសន្និសីទ សិក្ខាសាលា បម្រើវិស័យវប្បធម៌
  • រៀបចំមហោស្រពៈ សិល្បៈទស្សនីយភាព សិល្បៈសូនរូប សិល្បៈភាពយន្តវីដេអូ បង្ហើរខ្លែង ម្ហូបអាហារខ្មែរ សិល្បៈថតរូប បង្ហាញម៉ូតសំលៀកបំពាក់ និងក្បាច់គុណ ។
    • អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌រូបី ៖
    • អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌអរូបី ៖
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពី កម្រងមូលដ្ឋានក្បាច់ចម្លាក់ខ្មែរ
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីចំលាក់ និងតំបាញគ្រប់ប្រភេទ
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីខ្នាតព្រះពុទ្ធបដិមាខ្មែរ
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្នាដៃអ្នកនិពន្ធល្បីៗ
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីអាពាហ៍ពិពាហ៍ខ្មែរ ការឡើងអ្នកតា និងទំនៀមទំលាប់បងប្អូន ជនជាតិភាគតិច
      • សិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីការតម្លើងផ្ទាំងទស្សនីយភាពល្ខោន និងរបាំ ដែលកំពុងរងនូវ ការបាត់បង់ និងត្រូវទទួលរងនូវការបាត់បង់នាពេល អនាគត រៀបចំតម្លើងស្នាដៃថ្មី ៖១៤ស្នាដៃ
      • បំពាក់សំភារៈបច្ចេកទេសទំនើបសំរាប់ផលិតស្នាដៃភាពយន្ត និងវីដេអូឯកសារ
      • បំពាក់សំភារៈបច្ចេកទេសទំនើបសំរាប់ត្រួតពិនិត្យស្នាដៃភាពយន្ត និងវីដេអូ ឯកសារ
      • ផលិតខ្សែវីដេអូឯកសារវប្បធម៌ ០៥ចំណងជើង
      • វីដេអូបច្ចុប្បន្នភាព ២០ឯកសារ
      • រៀបចំបោះពុម្ព និទានុលេខ៍-ប្រតិទិន សៀវភៅប្រលោមលោក និងទស្សនាវដ្តី ៤លេខ
      • រៀបចំបង្កើតបណ្ណាល័យចល័ត រថយន្តមួយគ្រឿង
      • ជួសជុលសៀវភៅក្បួនខ្នាតចាស់ៗ
      • ដឹកនាំសិស្សចេញទៅសំដែងសិល្បៈទស្សនីយភាពតាមខេត្ត-ក្រុង។
    • អភិវឌ្ឍន៍ធនធានមនុស្ស ៖
      • បើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ ០៣ វគ្គ
      • អនុវត្តន៍គោលនយោបាយកំណែទម្រង់រដ្ឋបាល ដោយជ្រើសរើសធនធាន មនុស្សដែលមានសមត្ថភាព ចំណេះដឹងទទួលខុសត្រូវ ធានាការគោរពច្បាប់ ជាអ្នកទ្រទ្រង់ និងផ្តល់សេវា
      • បណ្តុះបណ្តាល បំប៉នចំណេះដឹង និងធ្វើវិក្រឹត្យការដល់មន្ត្រីដែលកំពុង បំរើការដើម្បីលើកកំពស់សមត្ថភាព ខាងផ្នែករដ្ឋបាលគ្រប់គ្រង និងជំនាញ
      • អភិវឌ្ឍន៍គុណភាពអប់រំសិស្ស នៅសាលាជាតិវិចិត្រសិល្បៈ និងនិស្សិត សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឱ្យមានសមត្ថភាពកំរិតជាតិ និងអន្តរជាតិ
      • ធ្វើឱ្យសំរេចនូវការកំណត់ចំនួនមន្ត្រីរាជការតាមតម្រូវការពិតប្រាកដ និងការពង្រាយមន្ត្រីរាជការតាម សមត្ថភាពជំនាញ
      • ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងមន្ត្រីរាជការតាមប្រព័ន្ធព៌ត័មានវិទ្យា
      • បន្តធ្វើសមាហរណកម្មមន្ត្រីរាជាការ។
    • ការងារនីតិកម្ម ៖
      • កសាងច្បាប់ និងលិខិតបទដ្ឋាននានា ដើម្បីធានាដល់ការថែរក្សាការពារ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងការគ្រប់គ្រងដឹកនាំផ្នែកឯកជន ឱ្យមានប្រសិទ្ធិភាព ក្នុងការធ្វើអាជីវកម្មលើវិស័យវប្បធម៌
      • សេចក្តីព្រាងច្បាប់ការពារចំណេះដឹងស្តីពីប្រពៃណី ទំនៀមទំលាប់
      • ធ្វើឱ្យសម្រេចអនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈទស្សនីយភាព
      • ធ្វើឱ្យសម្រេចអនុក្រឹត្យស្តីពីការគ្រប់គ្រងសិល្បៈសូនរូប សិប្បកម្ម
      • ធ្វើឱ្យសម្រេចអនុក្រឹត្យស្តីពីការបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួម
      • បន្តវិសោធកម្មអនុក្រឹត្យលេខៈ៦២-ស្តីពីការប្រព្រឹត្តទៅនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
    • ការអភិវឌ្ឍន៍ស្ថាប័ន ៖
      • តំលើងអធិការដ្ឋាន ទៅជាអគ្គារធិការដ្ឋាន
      • បង្កើតនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ
      • លើងការិយាល័យទំនាក់ទំនងវប្បធម៌អន្តជាតិទៅជានាយកដ្ឋានទំនាក់ទំនង វប្បធម៌អន្តជាតិ និងកិច្ចការ អាស៊ាន
      • បង្កើតសាលាជាតិវិចិត្រសិល្បៈថ្នាក់សមមូល នឹងនាយកដ្ឋាន
      • បង្កើតភូមិភាគវប្បធម៌
      • ធ្វើវិសោធនកម្មអនុក្រឹត្យលេខ៦៣ អនក្រ.បកស្តីពីការគ្រប់គ្រងត្រួតពិនិត្យ សិល្បៈភាពយន្ត និងវីដេអូ
      • បង្កើតការិយាល័យទំនាក់ទំនងក្រុមថតបរទេស
      • អនុវត្តនយោបាយវិសហមជ្ឈការតាមរយៈការធ្វើប្រតិភូកម្មអំណាច ពីថ្នាក់ក្រសួង ទៅឱ្យថ្នាក់ខេត្ត ស្រុក
      • បង្កើនការគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេសវប្បធម៌តាមអង្គភាពនីមួយៗ ដើម្បីធានា ដល់ការគ្រប់គ្រង សេវាកម្មរដ្ឋបាល និងបច្ចេកទេសលើវិស័យឯកជន
    • ទំនាក់ទំនងវប្បធម៌អន្តរជាតិ ៖
      • បន្តកិច្ចសហប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌បរទេស ពិសេសគឺសហប្រតិបត្តិការលើវិស័យវប្បធម៌ក្នុង តំបន់
      • ចូលរួមស្ថាបនាប្រព័ន្ធវប្បធម៌អាស៊ាន និងការផ្សព្វផ្សាយផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍
      • ផ្លាស់ប្តូរបេសកកម្ម និងអ្នកជំនាញការលើវិស័យវប្បធម៌បរទេស
      • ស្នើសុំបញ្ជូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ពិភពលោក ប្រាសាទព្រះវិហារ
      • ស្នើសុំបញ្ជូលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ នៃមនុស្សជាតិ ល្ខោនពោល ស្រី-ចាប៉ី
      • ចូលរួម និងខិតខំទាញយកផលប្រយោជន៍ពីចរន្តសាកលភាវូបនីយកម្មល្មើ វិស័យវប្បធម៌។ ការអនុវត្តន៍ ផែនការសកម្មភាពការងារប្រចាំឆ្នាំ ២០០៧ ដើម្បីឱ្យសម្រេចទទួលបានលទ្ធផលល្អ ក្រសួង ខិតខំប្រមូលប្រភពទុនគ្រប់ប្រភេទ និងធ្វើការទំនាក់ទំនងគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេសព្រមទាំងកត្តា ចម្បងត្រូវបង្កើនសមត្ថភាពធនធានមនុស្ស គួបផ្សំវិស័យច្បាប់ ដើម្បីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ប្រកបដោយ ចីរភាព។

គន្ថនិទ្ទេស[កែប្រែ]

  1. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ១៧ មករា ២០១៤, សាវតាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ Archived 2020-02-21 at the វេយប៊ែខ ម៉ាស៊ីន.

តំណភ្ជាប់[កែប្រែ]