ប្រាសាទព្រះខ័ន
| ប្រាសាទព្រះខ័ន | |
|---|---|
| ឈ្មោះ: | ប្រាសាទព្រះខ័ន |
| អ្នកកសាង: | ព្រះបាទជយវរ្ម័ន ទី ៧ |
| កាលបរិច្ឆេទកសាង: | គ.ស. ១១៩១ |
| ឧទ្ទិសថ្វាយ: | ព្រះពោធិសត្វលោកេស្វរៈ |
| ស្ថាបត្យកម្ម: | អាណាចក្រខ្មែរ |
| ទីតាំង: | ក្រុងអង្គរ ខេត្តសៀមរាប |
ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម. x ៧០០ ម. សង់ឡើងនៅរជ្ជកាលព្រះបាទជយវរ្ម័ន ទី ៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្ដី និងប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃ អង្គរធំ។ ប្រាសាទនេះកសាងឡើងនៅគ្រិស្តសតវត្យរ៍ទី ១២ ក្នុងឆ្នាំ ១១៩១ ដោយព្រះបាទជយវរ្ម័ន ទី ៧ ឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ទីអារាមនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជយវរ្ម័ន ទី ៧ បានផ្តួលរំលំពួកចាម។
ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។
មាតិកា |
[កែប្រែ] ឈ្មោះ
ព្រះខ័ន មានន័យថា ដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្លូ [១]។
[កែប្រែ] ប្រវត្តិប្រាសាទ
ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជយវរ្ម័ន ទី ៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង គ.ស. ១១៩១។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។
[កែប្រែ] វិចិត្រសាលរូបភាព
[កែប្រែ] សូមមើលផងដែរ
|
||||||||||||||||||||||||
[កែប្រែ] ឯកសារយោង
- ↑ សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង