ចំនុចកណ្ដាល

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

(ត្រូវបានបញ្ជូនបន្តពី ចំនុចកណ្តាល)
ទៅកាន់៖ ទិសដៅ, ស្វែងរក

ចំនុចកណ្តាល នៅក្នុងធរណីមាត្រ ជាទូទៅសំដៅទៅលើ​ចំនុចកណ្ដាលនៃអង្កត់។

មាតិកា

[កែប្រែ] និយមន័យ

ចំនុចកណ្ដាលនៃអង្កត់មួយជា​ចំនុចនៅលើអង្កត់នោះដែលស្ថិតនៅស្មើចំងាយពីចុងទាំង២។ ឬនិយាយម្យ៉ាងទៀតថា ជាចំនុចដែលចែកអង្កត់នោះជា២ផ្នែក មានប្រវែងស្មើគ្នា។

របៀបរកចំនុចកណ្ដាល

[កែប្រែ] របៀបរកចំនុចកណ្ដាល់របស់អង្កត់១

  1. ដោយប្រើដែកឈាន គូសរង្វង់ដែលមានផ្ចិតនៅត្រង់ចុងទាំង២របស់អង្កត់។ ចងចាំថារង្វង់ទាំង២ត្រូវតែមានកាំស្មើគ្នា និងមានប្រវែងវែងជាងពាក់កណ្ដាលប្រវែងអង្កត់។
  2. ភ្ជាប់ចំនុចប្រសព្វរបស់រង្វង់ទាំង២។
  3. បន្ទាត់ថ្មីនេះកាត់អង្កត់ដើមត្រង់ចំនុចកណ្ដាល។

[កែប្រែ] រូបមន្តរកចំនុចកណ្តាលនៃអង្កត់

  • ចំពោះតំរុយគោលពីរ ចំនុចកណ្តាលនៃអង្កត់ក្នុងប្លង់ដែលចុងសងខាងអង្កត់មានកូអរដោនេ (x_1, y_1) \, និង (x_2, y_2) \, កំនត់ដោយ
M=\left(\tfrac{x_1 + x_2}{2}, \tfrac{y_1 + y_2}{2}\right)
  • ចំពោះតំរុយគោលបី ចំនុចកណ្តាលនៃអង្កត់ក្នុងលំហនៃប្រព័ន្ធកូអរដោនេដេកាត ដែលចុងសងខាងមានកូអរដោនេ (x_1, y_1,z_1) \, និង (x_2, y_2,z_2) \, កំនត់ដោយ
M=\left(\tfrac{x_1 + x_2}{2}, \tfrac{y_1 + y_2}{2}, \tfrac{z_1 + z_2}{2}\right)
ចំនុចកណ្តាលនៃអង្កត់​ដែលមានចុង (x1, y1) និង (x2, y2)
Mid point.svg

[កែប្រែ] សូមមើលផងដែរ