នាម
ដោយវិគីភីឌា
[១] នាម គឺជាសម្ដីដែលសម្ដែងនូវឈ្មោះ ជាគ្រឿងសម្គាល់ឲ្យហៅបាន ដូចពាក្យថា៖ មនុស្ស, សត្វ, ដី, ទឹក, ខ្យល់, ឈើ, ទន្លេ, សមុទ្រ ...។ល។ ពាក្យទាំងឡាយនោះហៅថានាម។
មាតិកា |
លក្ខណៈនាម [កែប្រែ]
លក្ខណៈរបស់នាម មានចំនួន ៤៖
- ជីវចលនាម
- អជីវចលនាម
- រូបនាម (ឧទាហរណ៍៖ ព្រះចន្ទ, ព្រះអាទិត្យ, ផ្កាយ, ពពក, កសិករ, កម្មករ, យោធា, ពេទ្យ, តុ, ទូ, កៅអី,...។ល។)
- អរូបនាម (ឧទាហរណ៍៖ ស្នេហា, ចិត្ត, សង្គ្រាម, ទេសភាព, យុត្តិធម៌,...។ល។)
ប្រភេទនាម [កែប្រែ]
ប្រភេទរបស់នាម មានចំនួន ៧៖
- សាធារណនាម (ឧទាហរណ៍៖ ពូ, មីង, ជីដូន, ជីតា,...។ល។)
- អសាធារណនាម (ឧទាហរណ៍៖ ពូសុខ, មីងសុភី, សាលាសន្ធរម៉ុក, ខែត្រក្រចេះ,...។ល។)
- ការកនាម (ឧទាហរណ៍៖ អ្នករកស៊ី, អ្នកភ្ជួរ, អ្នករត់, អ្នកមាន, អ្នកល្អ, អ្នកស្រែ, ធរណីវិទូ, គណិតវិទូ, កម្មករ, កម្មការនី,...។ល។)
- ករណនាម (ឧទាហរណ៍៖ លំងាក, លំហាត់, លំនឹង, កំណែ, កំណើន, កំណើត, ចំណង់, ដំណល់, តំណែង,...។ល។)
- កិតនាម
- សមូហនាម
- សមាសនាម
ឯកសារយោង [កែប្រែ]
អត្ថបទទាក់ទង [កែប្រែ]
| មើល | ថ្នាក់ពាក្យក្នុងភាសាខ្មែរ |
| ខាងក្រោមនេះគឹជាបញ្ជីរាយឈ្មោះថ្នាក់ពាក្យខ្មែរ ផ្សេងទៀតដែលអ្នកគួរដឹង៖ |
| នាម · គុណនាម · គុណកិរិយា ឬ និបាតសព្ទ · កិរិយាសព្ទ · ធ្នាក់ ឬ ស្នៀត ឬ អាយតនិបាត · ឈ្នាប់ ឬ សន្ធានសព្ទ ឬ ចំណង · សព្វនាម · ឧទានសព្ទ |