អាល់បានី

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

អាល់បានី (ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋអាល់បានី) ជាប្រទេសមួយស្ថិតនៅទ្វីបអឺរ៉ុប​ប៉ែកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសក្រិច​ប៉ែកអាគ្នេយ៍ ជាប់ម៉ុងតេនេហ្គ្រូ(Montenegro)​ប៉ែកខាងជើង ជាប់កូសូវ៉ូប៉ែកខាងឦសាន្តដែលជាតំបន់មានជំលោះដែនដី និងជាប់សាធារណរដ្ឋម៉ាសេដូនីប៉ែកខាងកើត។ ប្រទេសអាល់បានីមានឆ្នេរសមុទ្រមួយជាប់សមុទ្រ Adriatic ប៉ែកខាងលិច និង សមុទ្រ Ionian ប៉ែកខាងពាយព្យ។ វាមានចំងាយខ្លីជាង ៧២គីឡូម៉ែត្រពីប្រទេសអ៊ីតាលីតាមច្រកអូត្រានតូ ( Strait of Otranto) ដែលភ្ជាប់រវាងសមុទ្រ Adriatic និងសមុទ្រ Ionian ។

[កែប្រែ] អំពីឈ្មោះប្រទេស

ឈ្មោះផ្លូវការជាភាសាអាល់បានីគឺ Republika e Shqipërise ។ ឈ្មោះហៅទូទៅគឺ Shqipërise

ភាសា ឈ្មោះជាផ្លួវការ ឈ្មោះហៅទូទៅ
ភាសាអាល់បានី Republika e Shqipërise Shqipërise
ភាសាខ្មែរ សាធារណរដ្ឋអាល់បានី អាល់បានី
ភាសាអង់គ្លេស Republic of Albania Albania

ជាភាសាអាល់បានី Shqipërise (ភាសាខ្មែរ:អាល់បានី) មានន័យថាប្រទេសឥន្រ្ទី។ នៅប្រទេសអាល់បានី មានរឿងព្រេងដែលនិទានថា​ប្រជាជនអាល់បានី​ជាកូនចៅជំនាន់ក្រោយ​នៃពពួក​សត្វឥន្រ្ទី។

ជាភាសាដទៃទៀត