កង់(wheel)
កង់មានរាងជារង្វង់ ដែលអាចវិលលើអ័ក្រមូយ។ កង់គឺជាផ្នែកមួយដ៏សំខាន់នៃកង់និងរទេះ ដែលជាផ្នែកមួយនៃម៉ាស៊ីនងាយទាំង៦ប្រភេទ។ ពេលកង់ភ្ជាប់គ្នានឹង រទេះវាអាចធ្វើការផ្លាស់ទី របស់របរធ្ងន់ៗយ៉ាងងាយស្រួល ហើយជួយសម្រួលដល់ការដឹកជញ្ជូន ខណៈពេលផ្ទុកអ្វីមួយ ឬ ធ្វើដំណើរការក្នុងម៉ាស៊ីន។ កង់គឺតែងតែបានជួយសម្រួលដល់ការងារផ្សេងៗទៀតដូចជា នៅក្នុង កង់កាប៉ាល់ កង់រទះ និង ឧបករណ៍ដែលធ្វើឲ្យគ្រឿងយន្ដជក់ផ្សេងៗទៀត។
ប្រវត្តិនៃកង់
ធាតុពិតនៃកង់ គឺកើតមាននៅពាក់កណ្ដាលសហ្សវត្សទី៤ មុនគ្រិស្ដសករាជ វាកើតនៅជិតសម័យ មេសូប៉ូតាម៉ង (Mesopotamia) នៅភាគខាង ជើងនៃ ខាអ៊ូខាស៊ូ(Caucasus) វប្បធម៌ ម៉ាកុប (Maykop) និង អ៊ីរ៉ុបកណ្ដាល ដូចនេះសំនួរ ស្ដីពីវប្បធម៌នៃការបង្កើតកង់ មិនបានបន្សល់ទុក ទេ ហើយវានៅតែបន្តការស្រាវជ្រាវនិងពីភាក្សាគ្នា។ កង់ឈើចាស់ជាងគេនៅលើពិភពលោកមានការចាប់កំណើតតាំពី 5,250 ± 100 មុនពេល បច្ចុប្បន្នគឺបានរកឃើញដោយបុរាណវិទ្យាស្លូវ៉ាគី នៅក្នុងឆ្នាំ២០០២ក្នុងឧកាសដ៏ល្អមូយនៃយាន្ដជំនិះកង់ ដោយប្រើកង់៤និងភ្លៅរទះ២និង ដាក់ពី លើដោយភោជន៍ ប្រូណូស៊ីស។ យាន្ដជំនិះកង់បានបង្ហាញជាផ្លូវការដំបូងពីដំបន់របស់វាគឺ មេសូប៉ូតាម៉ង(Mesopotamia) ខាអ៊ូខាស៊ូ(Caucasus) បាល់កាន(Balkans) នៅអ៊ីរ៉ុបកណ្ដាល ទូទាំងអ៊ីរ៉ុបនិងអាស៊ី និងមកដល់ អ៊ីនឌូ វ៉ាលី (Indus Valley) នៅសហស្សវត្សទី៣នៃគ្រីស្ដសករាជ រហូតដល់សហស្សវត្សទី២មុនគ្រិស្ដសករាជ ការនិយាយពីកង់នៃយន្ដចម្បាំងបានបង្ហាញនៅឯកន្លែកតម្លើងមួយ នឹងមកដល់ប្រទេស២ព្រមគ្នាគឺចិននិង ស្គេនឌីណាវី (Scandinavia) ១២០០ឆ្នាំមុនគ្រិស្ដសករាជ។ នៅប្រទេសចិន កងគឺបានប្រើជាមួយរទះចម្បាំងតាំងពីឆ្នាំ ១២០០ មុនគ្រិស្ដសករាជរហូតដល់ពេលបច្ចុប្បន្ន។ ទោះបីជា បាបីរី ធ្លាក់ចុះយ៉ាងនេះក្ដីក៏នៅតែមានការប្រកែបគ្នាពីយាន្ដជំនិះកង់នៅប្រមាណ២០០០ឆ្នាំមុនគ្រិស្ដសករាជ ទោះបីជាពួកគេមិនអភិវឌ្ឍកង់ឲ្យបានល្អក៏ដោយ ក៏ អូលមេច (olmec) និងអរិយធម៌ពួកបច្ចិមប្រទេសផ្សេងៗទៀតនៅតែកំពុកអភិវឌ្ឍវា។ ដូចជាការធ្វើកង់ពីថ្ម ដែលមានការសត្ថាបនាដូចជារបស់ក្មេងលេងចាប់តាំងពីឆ្នាំ១៥០០មុនគ្រិស្ដសករាជ។ វាគឺជាគំនិតដូចដែលនៅខាងដើមនៃឧបសគ្គរារាំងដ៏ធំនៃការអភិវឌ្ឍកង់នៅភាគខាងខាងលិចនៃអេក្វាទ័រដោយមិនមានជំនួយពីសត្វមកផ្សាំងជាមួយដែលជាកម្លាំងដ៏សំខាន់សម្រាប់អូសទាញកង់រទះទំនាក់ទំនងដ៏ជិតស្និទ្ធនៃបសុសត្វធំៗ ដូចជាគោក្របីនៅទ្វិបអាមេរិកបច្ចុប្បន្ន ដែលនៅប្រទេសកូលំបី(Columbia) សព្វថ្ងៃ។ គោព្រៃនៅអាមេរិកខាងជើង គឺពិបាកក្នុងការយកមកផ្សាំងនឹមនឹងវាមិនដែលនឹមនឹងរទះតាំងពីដើមកំណើតរបស់វា។ មានពពួកសេះបីបួនប្រភេទដែលមាននៅរហូតដល់ប្រហែល១២,០០០ឆ្នាំកន្លងមកហើយកន្លងមកហើយ តែទីបំផុតវាត្រូវបានផុតពូជ មានតែសត្វធំៗមួយប្រភេទដែលបានផ្សាំនឹមនៅភាគខាងជើងអេក្វាទ័រគឺ ឡាម៉ា (llama) ជាសត្វម្យ៉ាងដូចអូដ្ឋតែអត់មានបូក ដែលមិនបានបង្ហាញខ្លួនទៅឆ្ងាយពី អាន់ដែស (Andes) នៅពេលដែលលោក កូលំបូស (Columbus)។ សាសនា នូប៊ី (Nubians) បានមកបន្ទាប់ពី៤០០ឆ្នាំមុនគ្រិស្ដបានប្រើកង់សម្រាប់រវៃធ្វើចានឆ្នាំងពីដីឥដ្ធ នឹងរហាត់ទឹក វាជាគំនិតមួយដែលសាសនា នូប៊ី (Nubians) ប្រហែលជាបានបររទះដោយគោឈ្មោល គេក៏អាចប្រើសេះសម្រាប់បររួមជាមួយរទះចម្បាំង វាមានសារៈសំខាន់ណាស់នៅប្រទេសអេស៊ីប។ ការអភិវឌ្ឍនៃកង់ធ្លាក់ថយចុះ ល្បឿននៃការរីកចម្រើននៅសម័យថ្មដុះនឹងអាចជួបប្រទះបច្ចេកទេសទំនើបទើបក្រោកឈរយ៉ាងរហ័សនៅយុគសំរិទ្ធ។