Jump to content

កម្រតេងអញ

ពីវិគីភីឌា

កម្រងតេងអញជាពាក្យខ្មែរបុរាណមានន័យថា ម្ចាស់ ចំណែកអញស្មើពាក្យខ្ញុំ ដូច្នេះប្រែថា ម្ចាស់របស់ខ្ញុំ ជាគោរម្យងារប្រើចំពោះមនុស្សផង និងទេពផងដែរ[]។ បណ្ឌិតសាស្រ្តចារ្យ ឡុង សៀម ពញ្ជាក់ថា(ព្រះ) កម្រតាង/តេង/កំម្រតាញអញ ជាឋានន្តរនៃវណ្ណៈអភិជនដូចជារាជវង្សានុវង្ស មន្ត្រី និងជាពាក្យសម្រាប់ហៅអាទិទេពហើយមានន័យថា ព្រះ ឬព្រះបាទ []។ មុនសម័យអង្គរ និងអំឡុងដើមសម័យអង្គររហូតដល់សតវត្សរ៍ទី១០ គេថ្វាយព្រះនាមទេពពីព្រះនាមព្រះមហាក្សត្រ ព្រះអង្គម្ចាស់និងមន្ត្រីថ្នាក់ខ្ពស់ដោយប្រើព្រះបរមងារ និងគោរម្យងារ កម្រតេញអញ(លោកម្ចាស់របស់ខ្ញុំ)។ នៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១០ គេថ្វាយទេព កម្រតេងជគត ដោយឈប់ប្រើព្រះនាមព្រះមហាក្សត្រជាមនុស្សទៀតឡើយ។ ពាក្យ កម្រតេងអញ នេះហើយក្លាយជា គម្តែងអញ ហៅព្រះសង្ឃ(បពិត្រព្រះគម្តែងសង្ឃដ៏ចម្រើន)។

ឯកសារយោង

[កែប្រែ]
  1. អាំង ជូលាន ឆ្នាំ២០១៣ មូលដ្ឋាន ខ្មែរបុរាណ យសោធរ
  2. ឡុង សៀម ឆ្នាំ២០០០ វចនានុក្រមខ្មែរបុរាណ