Jump to content

ការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោក

ពីវិគីភីឌា

តើពិភពលោ​កកំពុងតែ​ប្រឈមមុខ​នឹងការកើនឡើ​ងច្រើន​នៃចំនួ​នប្រជាជ​នមែនទេ? តើភពផែនដី​អាចទ្រទ្រង់​ជីវិត​មនុស្ស​បានចំនួ​នប៉ុន្មាននាក់? តើប្រទេ​សនីមួយ​ៗគួរតែព្យាយា​មកម្រិត​ចំនួ​នប្រជាជ​នរបស់​គេដែ​រឬទេ? ទាំងនេះ​គឺជាចំណោទ​មួយចយ៉ាង​ធ្ងន់ធ្ងរ​ចំពោះរដ្ឋាភិបាល​ អង្គការ​អន្តរជាតិ និងមនុស្ស​គ្រប់រូប ឲគួរតែចាប់​ផ្តើមគិតគូរ​អំពី​បញ្ហា​នេះ។
ចំនួន​ប្រជាជន​នៅលើពិភពលោក​ចាប់ផ្តើម​កើនឡើង​កាន់តែ​រហ័ស។ កាលពី​១០,០០០ឆ្នាំ​មុនគ.ស មានប្រជាជន​ប្រហែល១០លាននាក់។ នៅគ.សទី១ ចំនួន​ប្រជាជន​មានប្រមាណ​៣០០លាននាក់។ អស់រយៈកាល​១៧៥០ឆ្នាំ ប្រជាជន​បានកើនឡើង​ដល់​៦២៥លាននាក់ គឺកើនឡើងពីរដងធៀបទៅនឹងដើមគ.ស។ ១០០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៨៥០ ចំនួនប្រជាជន​ ស្ទើរតែកើនឡើងទ្វេរម្តងទៀត ចំនួន១១៣០លាននាក់។ នៅក្នុងឆ្នាំ​១៩៥០ ការប៉ាន់ស្មាន​ បានកើនឡើងដល់​២៥១០លាននាក់។ នៅក្នុងឆ្នាំ១៩៩០ មានប្រជាជន​ប្រាមណ៥៣០០លាននាក់។ រហូតមក​ដល់ឆ្នាំ​២០០០ គេរំពឹងថា​ ប្រជាជន​នៅលើពិភពលោក​ អាចនឹងកើនឡើង​ដល់ជាង​៦០០០,០០០,០០០នាក់ ហើយ១០,០០០,០០០,០០០នាក់ នៅឆ្នាំ​២០៥០។
លើសពីនេះទៅទៀត ប្រជាជន​ភាគច្រើន​ នឹងរស់នៅតំបន់​ក្រីក្រអនាធិបតេយ្យ​តាមបណ្តាទីក្រុង​ធំៗ។ បច្ចុប្បន្ននេះ(១៩៩៩) ៩៥ភាគរយនៃ​ប្រជាជន​ពិភពលោក រស់នៅក្នុង​ប្រទេសក្រីក្រ។ មានន័យថា ប្រជាជន​ភាគច្រើន ស្ថិតនៅលើបន្ទាត់ក្រីក្រនៅឡើយ។ ចំនួនប្រជាជន កាន់តែ​កើនឡើងឆាប់រហ័ស​នៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ១៩៥០ ទីក្រុងនៃប្រទេស​លោកទី៣តែមួយប៉ុណ្ណោះ មានប្រជាជន​រហូតដល់៥លាននាក់។ នៅក្នុង​ឆ្នាំ២០០០ ចំនួន​នេះនឹងកើនឡើង​ដល់៤៦លាននាក់។ ដូច្នេះ ពលរដ្ឋភាគច្រើន នឹងរស់នៅក្នុងទីក្រុង។
សំណួរស្រដៀងគ្នានេះ បានចោទសួរឡើងថា តើផែនដីមានធនធាន​ធម្មជាតិគ្រប់គ្រាន់ ដើម្បីទ្រទ្រង់មនុស្សដ៏​ច្រើនសន្ធឹក​សន្ធាប់នេះ​បានទេ? អ្នកវិទ្យាសាស្រ្ត​ខុសៗគ្នា ផ្តល់ចម្លើយ​ខុសៗគ្នា​ដែរទៅ​នឹងសំណួរខាង​លើនេះ។ អ្នកវិទ្យាសាស្រ្ត​ខ្លះនិយាយថា ធនធាន​នៅលើផែនដី​អាចគ្រប់គ្រាន់ សម្រាប់​ទ្រទ្រង់មនុស្សជាង​៦០០០លាននាក់។ ទោះជាយ៉ាង​នេះក្តី ក្រុមប្រទេស​អ្នកមានដែលមានតិចតួច​ក្នុងចំណោម​ប្រជាជន​ពិភពលោក បែរជា​ប្រើប្រាស់​ធនធានច្រើនជាង​គេទៅវិញ។ ប៉ុន្តែប្រជាជន​គ្រប់រូប នឹងទទួលបាន​ធនធាន​គ្រប់គ្រាន់ ប្រសិនបើ ធនធានទាំងនេះ ត្រូវ​បានចែកចាយដោយតុល្យភាព​ទៅជុំវិញ​ពិភពលោក។
អ្នកវិទ្យាសាស្រ្ត​ផ្សេងទៀត បាននិយាយថា យើងគួរតែកម្រិតកំណើន​ប្រជាជន ពីព្រោះធនធាន​របស់យើង​មានកំណត់។ មានតែ១០ភាគរយ​នៃផ្ទៃដីសរុប​ប៉ុណ្ណោះ អាចប្រើប្រាស់​សម្រាប់កសិកម្ម​ដាំដុះ ហើយ២០ភាគរយ​ផ្សេងទៀត សម្រាប់​ការចិញ្ចឹម​សត្វ។ ការបង្កើន​ទំហំផ្ទៃដីដាំដុះ អាចធ្វើទៅបាន ប៉ុន្តែបានតិចតួច។ ដីខ្លះនៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាចនឹង​ទទួលបានផលច្រើន​ពីវិស័យកសិកម្ម​ ប្រសិនបើ​គេប្រើប្រាស់​យុទ្ធវិធីដាំដុះ​តាមបែប​ទំនើប ប៉ុន្តែវិធីនេះ ក៏នៅតែ​មិនអាចបង្កើន​ផលិតកម្ម​ទូទាំង​ពិភពលោក​បានច្រើន​ណាស់ណា​ដែរ។
យើងគ្រប់គ្នា បានដឹងហើយថា បរិមាណ​ឥន្ធនៈមានកំណត់។ មិនតែប៉ុណ្ណោះ បរិមាណនៃ​ដែក ប្រាក់ មាស និងលោហៈផ្សេង​ទៀត ក៏មានកំណត់ដែរ។ សូម្បីតែទឹកដែល​យើងអាច​ប្រើប្រាស់​សព្វថ្ងៃ ក៏មានកំណត់ ដែលភាគច្រើន​នៃទឹកនៅលើផែនដី​គឺជាទឹកប្រៃ ហើយទឹកសាបភាគច្រើន គឺជាទឹកកកដែល​មានតែនៅតាម​ប៉ូលខាងជើង និងខាងត្បូងតែប៉ុណ្ណោះ។ ប៉ុន្តែកូរេខាងត្បូង