ការកែច្នៃត្រសក់ចាវ
គ្រឿងផ្សំ
[កែប្រែ]១. ត្រសក់ស្រូវ ១០គីឡូក្រាម
២. អង្ករដំណើប ១គីឡូក្រាម
៣. មេដំបែរ អាស្រ័យទៅតាមមេ
៤. ស្ករត្នោត ០,៥គីឡូក្រាម
៥. អំបិល ៧ ទៅ ៩ ខាំ
៦. ប៊ីចេង ១០ក្រាម
៧. ម្សៅការពារ ៥ក្រាម
៨. ទឹក ៧ ទៅ ៨ លីត
សម្ភារៈ
[កែប្រែ]១. កូនកាំបិត
២. ជ្រុញ
៣. ចានដែក
៤. កញ្ច្រែង
៥. ឆ្នាំង ឬខ្ទះ
៦. វែក
៧. ចង្ក្រានហ្គាស់ ចង្ក្រានអុស ចង្ក្រានធ្យូង
៨. ជញ្ជីង
៩. ស្លាបព្រា
១០. ប្រដាប់វាល់ទឹក
១១. កែវ ក្រឡ ឬពាង
របៀបធ្វើ
[កែប្រែ]១. ត្រូវជ្រើសរើសយកត្រសក់ណាដែលល្អ
២. កាត់ក្បាល និងកន្ទុយត្រសក់ចេញ
៣. លាងសម្អាតត្រសក់អោយអស់ដី និងជ័រ
៤. យកត្រសក់ដែលលាងរួចមកដាក់ក្នុងកញ្ច្រែងអោយស្រស់ទឹក
៥. យកត្រសក់មកឆូតជាពីរបីចំរៀក
៦. យកត្រសក់ដែលឆូតរួចមកតំរៀបក្នុងពាងដែលស្អាត
៧. ដាំទឹកអំបិលអោយពុះ រួចចាក់ចូលក្នុងពាងត្រសក់ រួចទុកត្រសក់នៅក្នុងនោះពេល៣ទៅ៤ម៉ោងហើយត្រូវស្រង់ដាក់ក្នុងកញ្ច្រែងអោយស្រស់ទឹក។
៨. បន្ទាប់មកត្រូវយកត្រសក់នោះទៅហាលថ្ងៃអោយស្រពោន
៩. លុះដល់ល្ងាចត្រូវយកត្រសក់នោះទៅត្រាំទឹកអំបិលម្ដងទៀត។ យើងធ្វើរបៀបដាំទឹកអំបិលចាក់លើត្រសក់ និងហាថ្ងៃអោយបាន៣ទៅ៤ដង។
១០. រៀបចំដាំបាយដំណើបដើម្បីធ្វើដំបែរ
១១. ត្រូវបន្ទំដំបែរ១ទៅ២ថ្ងៃ
១២. បន្ទាប់មកយកដំបែរនោះមកច្របល់ជាមួយស្ករត្នោត បីចេង ម្សៅការពារ អោយបានសព្វសាច់ល្អទើប យើងយកត្រសក់មកច្របល់ជាមួយគ្រឿងដែលលាយទុក ទើបតំរៀបដាក់ចូលក្នុងពាង
១៣. ត្រូវតំរៀបអោយបានស្អាតមួយស្រទាប់ម្ដង មួយស្រទាប់ម្ដង រួចសង្កត់អោយណែន ដោយទុកចន្លោះ១០សង់ទីមែត្រ។
១៤. បន្ទាប់ពីតំរៀបត្រសក់ចូលក្នុងពាងរួចហើយ ត្រូវខ្ទាស់ឬស្សី ដើម្បីត្រសក់អណ្ដែត។
១៥. បន្ទាប់មកធ្វើការជូតសម្អាតមាត់ពាងដោយប្រើក្រណាត់ស្បៃដែលស្អាត
១៦. ក្រោយពីជូតសម្អាតមាត់ពាងរួច ត្រូវគ្របគម្របអោយជិតដើម្បីការពារធូលី ឬសត្វល្អិត។
១៧. ត្រូវសរសេរកាលបរិច្ឆេត និងឈ្មោះផលិតផលដោយបិទនៅលើពាងផលិតផល។
១៨. ក្នុងករណីយើងធ្វើចំណីអាហារច្រើនសម្រាប់បម្រុងទុក យើងត្រូវមានឃ្លាំងសម្រាប់ទុកដាក់ផលិតផលអោយមានរបៀបរៀបរយ ដោយទុកដាក់ក្នុងពាង ក្រឡ កញ្ចប់ ឬថង់ ហើយរក្សាទុកអោយផុតពីដីទៅតាមប្រភេទចំណីអាហារ។