Jump to content

ការកែច្នៃសៀងផ្អែម

ពីវិគីភីឌា

គ្រឿងផ្សំ

[កែប្រែ]

១. សណ្តែកសៀង ១ គីឡូក្រាម

២. ស្ករត្នោត ៣ គីឡូក្រាម

៣. អំបិល ៦ ខាំ

៤. មេដំបែរ ២ គ្រាប់

៥. ទឹក ១,៥ លីត្រ

សម្ភារៈ

[កែប្រែ]

១. ឆ្នាំង

២. ចង្អេរ

៣. ស្បៃ

៤. វែកកូរ

៥. ចានដែក

៦. កញ្ច្រែង

៧. កែវ ឬក្រឡរ

របៀបធ្វើ

[កែប្រែ]

១. ត្រាំសណ្តែកសៀង ១យប់

២. រើសសំអាតសណ្តែកស្អុយ និងសណ្តែកមិនរីកចេញ និងលាងសំអាត

៣. ស្ងោរសណ្តែកសៀងឲ្យឆ្អិនផុយល្អ ជាទូទៅមានរយៈពេលពី ២-៤ម៉ោង

៤. ស្រង់សណ្តែកទុកឲ្យត្រជាក់

៥. បុកមេដំបែរឲ្យម៉ដ្ឋ

៦. រាយសណ្តែកសៀងលើចង្អេរ រួចច្របល់មេដំបែរឲ្យសព្វ និងគ្របស្បៃការពារធូលី

៧. ផ្អាប់ទុកមួយយប់

៨. ឆឹងស្ករត្នោតឲ្យឆ្អិន រួចចាក់ទឹកចូល ដាំឲ្យពុះ ចាក់អំបិលចូល កូរឲ្យរលាយ រួចដាក់ចុះ ទុកឲ្យត្រជាក់

៩. ចាក់សៀងចូលក្នុងកែវ

១០. ចាក់ទឹកអំបិលដែលបានដាំចូល និងរក្សាទុកយ៉ាងតិច ១សប្តាហ៍។