Jump to content

ការធ្វើការ៉េម

ពីវិគីភីឌា

ការធ្វើការ៉េម ជាមុខវិជ្ជា គេហៈវិទ្យា ការ៉េម ក៏អាចចាត់ទុកជា បង្អែមចំអាបដ៏ឆ្ងាញ់ពិសាដែល ប្រជាជនយើងនិយមចូលចិត្តញ៉ាំ ជាពិសេសគឺកុមារនិងក្មេងៗ ។ យើងនឹងសិក្សាពីរបៀបធ្វើការរ៉េមងាយៗ សម្រាប់បរិភោគក្នុងគ្រួសារនិងអាចធ្វើអាជីវកម្មលក់ដូរ ដើម្បីរកប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។

គ្រឿងផ្សំ

[កែប្រែ]

•ទឹកសុីរ៉ូ តិចឬច្រើនតាមការនិយមចូលចិត្ត

• ទឹកដោះគោ ១/២ កំប៉ុង

• ស្ករស ១ ស្លាបព្រាបាយ

• អំបិលម៉ដ្ឋ ១ ស្លាបព្រាបាយ

• អំបិលគ្រួស ១ ស្លាបព្រាបាយ

• ទឹកកក ១ដុំ (ល្មមក្លាសេបាន)

• ថង់ ចំនួនថង់ប្រើទៅតាមតម្រូវការរបស់ល្បាយទឹកស៊ីរ៉ូ ដែលត្រូវច្រក ។ បើច្រកថង់តូចទទួលបានការ៉េមច្រើនថង់ តែបើច្រកថង់ ធំទទួលបានការ៉េមតិចថង់ ។

វិធីធ្វើ

[កែប្រែ]

• លាយទឹកសុីរ៉ូជាមួយទឹកដោះគោ ស្ករសអំបិលម៉ដ្ឋ (មួយចិប) ច្របល់ចូលគ្នា រួចកូរឱ្យសព្វ។

• ច្រកល្បាយទាំងនោះចូលទៅក្នុងកូនថង់តូចៗរួចចងឲ្យជាប់។

• បន្ទាប់មកដំទឹកកកជាដុំតូចៗ ដាក់ទៅក្នុងធុងទឹកកកដោយដាក់អំបិលក្រួសចូលដែល។

• ដាក់ថង់ល្បាយទឹកស៊ីរ៉ូចូលរួចគ្របឲ្យជិត។

• បីឬ បួននាទីក្រោយមកត្រឡប់ថង់ល្បាយ ដែលនៅខាងលើឲ្យទៅខាងក្រោមវិញ។

• ទុកថង់ល្បាយនេះឲ្យកកឡើងរឹង ទើបអាចយកមកបរិភោគបាន។

ប្រភេទអាហារនិងជីវជាតិ(វីតាមីន)

[កែប្រែ]

ប្រភេទអាហារ : ជាតិគ្លុយសុីត ជាតិខ្លាញ់ ជាតិអុីយ៉ូត ជាតិរ៉ែ ជាតិកាល់ស្យូម។

ជីវជាតិ : វីតាមីនអា វីតាមីនបេអង (B 1) ។[]

ឯកសារយោង

[កែប្រែ]
  1. ដក់ស្រង់ពីសៀរភៅសិក្សាសង្គមថ្នាក់ទី៧ ក្នុងមុខវិជ្ជាគេហៈវិទ្យា ក្នុងមេរៀនទី៤ ទំព័រទី២៥៤ និង ២៥៥ ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១