ការបង្កើតពូជមេ ឬ ក្មេរ

ពីវិគីភីឌា

I/. ការបង្កើតពូជមេ ឬ ក្មេរ
កេ្មរ=កេរ+មេ = កេរមរតករបស់មេ

/. អតីតកាលនៃនគរនេះគឺ នគរស្រី្ត (នគរមេ ក្មេរ=កេរ+មេ) ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុងសាវតាចិនក្នុងរឿង “ថាំងចេងចម្លងធម៌” ពួកគេបានដើរឆ្លងកាត់នគរមួយឈ្មោះថា “នគរ​ស្រី្ត” ឬ “នគរស្រី ល្វោ” សព្វថ្ងៃនេះនៅប្រទេសសៀម (ថៃ) ហៅថា “ល្វោ” ឬ “លពបុរី” ។

ចូរពិនិត្យពន្យល់ពាក្យ
ល្វោ--> ល្វោតល្វន់--> ដំណើរទន់ដូចស្រី្ត

នគរហ៊្វូណន= មកពីក្បាច់គុណចិនមួយ ឈ្មោះថា “កុងហ៊្វូ” ឬ “ក្បាច់កុងហ៊្វូ” វាមានភាពទន់ ដូច្នេះហើយបានជាចិនដាក់ឈ្មោះអ្នកនគរដែលមានតំណើរទន់ (ស្រី្ត) នេះថា “ហ៊្វូណន“ ក្នុងឯកសារ ប្រវិត្តិសា ស្រ្តខ្មែរ ។ ដូច្នេះជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនរបស់ខ្លួនគឺ “មេ” ទើបនៅសម័យនោះគេហៅ អ្នកនៅក្នុងនគរថា ជាជនជាតិក្មេរដែលនៅសិលា​ចារិកបុរាណមានសសេរ​ពាក្យ​ នេះ ក្មេរ=កេរ+មេ មានន័យ ថាអ្នកស្នងមរកតមេឬកេរតំណែលមេ។

/. ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាលដែលមានទាក់ទងនូវរឿងព្រេងរបស់ក្មែរក្នុងការបង្កើតទឹកដីគឺ “រឿង ព្រះថោង នាងនាគ” មកធ្វើការ​បក​ស្រាយ បន្ថែម តែពេលនេះ ខ្ញុំពុំលើកពី (ព្រះថោងឡើយ) ព្រោះគាត់គឺជាអ្នកចំណូលថ្មីក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគមកបកស្រាយពន្យល់តែប៉ុណ្ណោះ ។ ព្រោះព្រះនាងនាគជាបុព្វ​ហេតុ​ដែល​នាំ​អោយកើតពាក្យថា (មេ ឬ ក្មេរ ) នេះ ។ ពាក្យ (ព្រះនាងនាគ) បើ យើងមិនមើលការពន្យល់បកស្រាយ ឲ្យបានក្បោះក្បាយ និង ត្រឹមត្រូវនោះទេ នោះប្រាកដជានឹងមានការយល់ច្រលំទៅ លើ (សត្វនាគ) ជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះយើងនៅតែច្រលំ ដោយសារតែការមិនបានបំបែកគំនិតក្នុងថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុក លើប្រាសាទរាប់ពាន់នៅតាម ផ្តែរ សសរ ហោជាង …។ល។ សំរាប់អោយ មនុស្សសម័យក្រោយស្វែងយល់ ។ បើយើងត្រិះរិះពិចារណាតាមហេតុផល ក្នុងទ្រឺស្តី (ព្រះសម្មាសម្ពុទ្ធ) បារមគ្រូនៃយើង យើងឃើញថា មនុស្សកើត​មកពី​មនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សកើតកូនមកជាតិរច្ឆានឬតិរច្ឆានកើតកូនមកជាមនុស្សនោះឡើយ។

ចុះហេតុអ្វីបានជាម្ចាស់នគរ (ក្មេរ) មានឈ្មោះថា ព្រះនាងនាគ ទៅវិញ ? តើព្រះនាងនាគហេតុអ្វីបានជាបង្កើតកូនមកដល់សព្វថ្ងៃនេះជាមនុស្ស?

ហេតុដូច្នេះ សូមកុលបុត្រកុលធីតាខ្មែរ ប្រុសស្រីទាំងអស់គ្នា តាមដានពិចារណានូវការ បកស្រាយពន្យល់ពីពាក្យថា (នាគ) នេះ ដែលមានពន្យល់នៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត (ភាគ ១+២) ។