Jump to content

ពានរង្វាន់បាល់ទាត់ពិភពលោក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ការប្រកួតបាល់ទាត់ពិភពលោក)
ពានរង្វាន់បាល់ទាត់ពិភពលោក
FIFA World Cup (អង់គ្លេស)
Coupe du monde de football (បារាំង)
អ្នករៀបចំហ្វីហ្វា
បង្កើតឡើង១៩៣០
តំបន់អន្តរជាតិ
ចំនួនក្រុម៤៨
ព្រឹត្តិការណ៍ពាក់ព័ន្ធពានរង្វាន់បាល់ទាត់នារីពិភពលោក
ម្ចាស់ជើងឯកបច្ចុប្បន្ន អាហ្សង់ទីន (ពានទីបី)
ម្ចាស់ជើងឯកច្រើនបំផុត ប្រេស៊ីល (ពានចំនួនប្រាំ)
គេហទំព័រfifa.com/worldcup
ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦

ទំព័រគំរូ:Season sidebar ពាន​រង្វាន់បាល់ទាត់ពិភពលោក[ស ១] ឬហៅតាមសំនៀងអង់គ្លេសថា វើលខាប់ គឺជា​ព្រឹត្តិការណ៍ប្រកួតប្រជែងបាល់ទាត់អន្តរជាតិ ដែលរៀបចំឡើងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (ហ្វីហ្វា) សម្រាប់ក្រុមជម្រើសជាតិបុរសកំពូល។​ ព្រឹត្តិការណ៍បាល់ទាត់មួយនេះត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់បួនឆ្នាំ​ម្ដងចាប់តាំងពីបើកសម្ពោធតាំងពីឆ្នាំ១៩៣០ មកម៉្លេះ ដោយត្រូវបានអាក់ខានតែនៅក្នុងឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦​ ប៉ុណ្ណោះទេដោយសង្គ្រាមលោកលើកទី២។ ក្រុមម្ចាស់ជើងឯកបច្ចុប្បន្នគឺ អាហ្សង់ទីន បន្ទាប់ពីពួកគេបានដណ្ដើមយកឈ្នះពានលើកទីបីរបស់ខ្លួនក្រោយពីបានផ្តួលបារាំងនៅក្នុងព្រឹត្តិការណ៍ប្រកួតកាលឆ្នាំ២០២២[]

ការប្រកួត គឺធ្វើការជំរុះក្រុមទាំង ៤២ រាប់បញ្ចូលទាំងម្ចាស់ផ្ទះ រឺ សហម្ចាស់ផ្ទះ(មាន​សិទ្ធិមិនបាច់ជំរុះ)​ ហើយចែកចេញជា៨ពូល គឺ ១ពូលមាន ៤ក្រុម​ និង​ធ្វើការប្រកួតរហូតដល់រកឃើញម្ចាស់ជើងឯក ។​ចាប់តាំងពីឆ្នាំ ១៩៣០​មក ការប្រកួតបានធ្វើឡើងចំនួន ១៩ ដងមកហើយ​ ហើយក្នុងនោះប្រទេសប្រេស៊ីលឈ្នះចំនួន ៥ ដង ប្រទេសអ៊ីតាលីចំនួន ៤ ដង ប្រទេស​អាល្លឺម៉ង់់ចំនួន ៣ ដង​ ប្រទេសអាហ្សង់ទីន និង ប្រទេសបើកឆាកអ៊ុយរុយហ្គាយចំនួន ២ដង ចំនែក ប្រទេសបារាំង អង់គ្លេស​ និង អេស្ប៉ាញ បាន​ឈ្នះ ១ ដង។ ការប្រកួតបាល់ទាត់ពិភពលោក គឺជា ការប្រកួតកីឡាតែមួយគត់ដែលមានអ្នករង់ចាំទស្សនាច្រើនជាងគេលើពិភពលោក ។ជាក់ស្ដែង ការប្រកួតបាលទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៦ នៅប្រទេស អាល្លឺម៉ង់ រវាង ក្រុមជំរើសជាតិបារាំង និង ក្រុមជំរើសជាតិអ៊ីតាលី ត្រូវបានគេប្រមាណថាមានអ្នករង់ចាំទស្សនា ចំនួន៧១៥.១លាននាក់ ។ ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយបំផុត​ គឺប្រារព្ធនៅប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០១០ ។ ហើយការប្រកួតលើកក្រោយនឹងប្រារព្ធនៅប្រទេសប្រេស៊ីលនៅឆ្នាំ ២០១៤ ,ប្រទេសរុស្ស៊ី នៅឆ្នាំ ២០១៨ ,ប្រទេសកាតារ នៅឆ្នាំ ២០២២ ។

ចាប់ពីឆ្នាំ ១៩៣០​ដល់ឆ្នាំ ១៩៧០​ ពានរង្វាន់ហ្ស៊ុល រីមែត ត្រូវបានប្រគល់ជូនអ្នកឈ្នះ ប៉ុន្ដែវាត្រូវបានស្គាល់ដោយឈ្មោះថា ពានរង្វាន់ពិភពលោក តែប៉ុណ្ណោះ ។លុះដល់ឆ្នាំ ១៩៤៦ វាត្រូវបានដាក់ឈ្មោះឡើងវិញតាម ឈ្មោះលោកប្រធានសហព័ន្ធបាលទាត់ពិភពលោក(FIFA) ហ្ស៊ុល រីមែត ដែលបានរៀបចំការប្រកួតបាលទាត់ពិភពលោកដំបូងបំផុត។

ការប្រកួតជាអន្តរជាតិពីអតីតកាល

[កែប្រែ]

ការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិដំបូងបំផុត ត្រូវបានលេងនៅទីក្រុងក្លាសហ្គូវ(Glasgow)នៅឆ្នាំ ១៨៧២​ រវាងក្រុមជំរើសជាតិ ស្កុតឡែន និង ជំរើសជាតិ អង់គ្លេស​ ហើយបានបញ្ចប់ក្នុងលទ្ធផល០-០។ ចាប់តាំងពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបង្កើតនៅឆ្នាំ១៩០៤ មក​ សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានព្យាយាមរៀបចំអោយមានឡើងនូវការប្រកួតបាល់ទាត់ជាលក្ខណៈអន្ដរជាតិ រវាងប្រទេសដែលនៅក្រៅគម្រោងអូឡាំពិក ក្នុងប្រទេសស្វ៊ីស(Switzerland)នៅឆ្នាំ១៩០៦ ។

កំណត់សម្គាល់

[កែប្រែ]
  1. ជាភាសាអង់គ្លេស៖ FIFA World Cup ឬជាភាសាបារាំង៖ Coupe du monde de football

ឯកសារយោង

[កែប្រែ]
  1. "(ជាភាសាអេស្ប៉ាញ) Argentina Campeón Mundial: A 100 días de levantar la tercera – CONMEBOL". www.conmebol.com. 28 March 2023. Retrieved 14 July 2026.