Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:ណារ៉ុង

Page contents not supported in other languages.
ពីវិគីភីឌា

វិសយ័កសិកម្មនិងចំណេះដឹង

[កែប្រែ]

បង្កើតគេហទំព័រផ្ទាល់ខ្លួននេះឡើង គឺដើម្បីកត់ត្រានូវកំណត់ហេតុ យោបល់ និងទស្សនៈផ្ទាល់ខ្លួន ព្រមទាំងរូបថតផ្សេងៗ ដែលខ្ញុំបានថតនៅតាមទីជនបទ ស្រែចំការក្នុងស្រុកខ្មែរយើង។ ខ្ស្រឡាញ់ចូលចិត្តទេសភាពជនបទស្រែចំការ ណាស់… ហេតុនេះហើយបានជាខ្ញុំជ្រើសរើសឈ្មោះរបស់គេហទំព័រផ្ទាល់ខ្លួន របស់ខ្ញុំថា “ស្រុកស្រែ“…។


ខ្ជាអ្នករស់នៅជនបទ ស្រែចំការ ដូចអ្នកស្រែចំការខ្មែរយើងទូទៅដែរ… គឺជាអ្នកស្រុកដែលរស់នៅតាមបណ្តោយដងទន្លេបាសាក់ត្រើយខាងកើត…។ បច្ចុប្បន្នខ្ញុំប្រកបការងារជាបុគ្គលិកសាមញ្ញៗ ធម្មតានៅក្នុងអង្គការមនុស្សធ៌មមួយ។ ឆ្លៀតពេលទំនេរក្នុងថ្ងៃឈប់សំរាក ខ្ញុំនឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ព្រមទាំងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដែលមានទាំងប៉ុន្មាននៅទីនេះ ហើយខ្ញុំក៍សប្បាយរីករាយក្នុងការរៀនសូត្រនូវចំណេះដឹងទាំងឡាយ ពីអ្នកដែលនៅជុំវិញខ្ញុំក្នុងទីនេះដែរ…

ប្រទេស​​កម្ពុជា​ ​​បង្កើន​​ការ​​ដាំដុះ​​ផលិតផល​​កសិកម្ម​​គួរ​​អោយ​​កត់​​សម្គាល់​​ក្នុង​រយៈ​​ពេល​​ចុង​ក្រោយ​​នេះ​​ ​ប៉ុន្តែ​​ប្រទេស​​ក្រីក្រ​​មួយ​​នេះ​​នៅ​​ប្រឈម​​នឹង​​កង្វះ​ខាត​​ប្រព័ន្ធ​​ធារាសាស្រ្ត ​ខ្វះ​​ទីផ្សារ​​និង​​ខ្វះ​​រោងចក្រ​​កែច្នៃ។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ជំនួញ​មក​ពី​ក្រៅ​ប្រទេស​និង​អ្នកជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បោះ​ទុន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​ក្នុងវិស័យ​កសិកម្ម ដូចជា​៖ការ​ដាំ​កៅស៊ូ ដាំ​ដំឡូងមី ដំា​ពោត ដាំ​ដើម​មៀន ដាំ​សណ្តែក​សៀង ដាំ​ធូរេន ដាំ​ស្វាយ ដាំ​ស្រូវនិង​ដំណាំ​កសិកម្ម​ជា​ច្រើន​មុខ​ផ្សេងទៀត។

ជា​តួលេខ​ពិត​ប្រាកដ គេ​មិនទាន់​មាន​នៅ​ឡើយ​ទេ​ប៉ុន្តែ​អ្នក​ជំនួញ​ជា​ច្រើ​ន​បាន​រំពឹង​ទុក​ជាមុន​ថា មុខ​របរ​រកស៊ី​ដែល​ចំណេញ​បាន​ប្រាក់​ច្រើន​នាពេលអនាគត​គឺ​វិស័យ​កសិកម្ម​។ អ្នក​ជំនួញ​ខ្លះ​មាន​ដី​រាប់​រយ​ហិកតា​សម្រាប់​ធ្វើស្រែ​និង​ដាំ​ដំណាំ​កសិកម្ម​។ ​អ្នក​ជំនួញ​ខ្លះ​ទៀត​មាន​ដីដល់​ទៅ​រាប់ម៉ឺន​ហិកតា​សម្រាប់​ធ្វើ​កសិកម្ម​នា​ពេល​អនាគត។

និន្នាការ​ងាក​មក​ធ្វើ​កសិកម្ម​នេះ​ទើប​ចាប់់​ផ្តើម​មាន​ចលនា​ខ្លាំង​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ពេល​មុន អ្នក​ជំនួញ​ខ្មែរ​ចូល​ចិត្ត​រកស៊ីជួញដូរដីធ្លី​ជាជាងធ្វើកសិកម្ម។ វិស័យកសិកម្មត្រូវ​បាន​គេមើលរំលង​យ៉ាងឆ្ងាយ​បើទោះបីជាប្រទេសក្រីក្រ​មួយនេះ​ជា​ប្រទេស​កសិកម្មក៏ដោយ។

ប៉ុន្តែ​ឥឡូវ​នេះ ការ​ដាំដុះ​ដំណាំ​កសិកម្ម​​បាន​និង​កំពុង​កើន​ឡើង​គួរ​អោយកត់​សម្គាល់។ ការ​ដាំដុះ​កើន​ឡើង​មែន ប៉ុន្តែ​​បញ្ហា​ប្រឈម​ក៏​មាន​ច្រើន​ដែរ។ បញ្ហា​ប្រឈមធំៗ​មាន​ពីរ។

ទី១ ៖ បញ្ហា​កង្វះ​ខាត​ប្រព័ន្ធ​ធារាសាស្រ្ត​និង​​បញ្ហា​កង្វះទីផ្សារ។

ចំពោះ ​បញ្ហា​ទីមួយ​នេះ​ ប្រជា​កសិករ​ខ្មែរ​និង​អ្នក​ជំនួញ​ផ្នែក​កសិកម្ម​បាន​ប្រឈម​តាំង​ពី​យូរ​យារ​​ ណាស់​មក​ហើយ។ ហើយ​វា​នៅ​តែ​បន្ត​ប្រឈម​ដដែល។ រដ្ឋាភិបាល​បាន​ដឹង​បញ្ហា​នេះ​ច្បាស់​​ហើយ​ អ៊ីចឹង​ហើយ​ទើប​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ព្យាយាម​ជួសជុល​ ស្តារ កែលម្អប្រព័ន្ធធារាសាស្ត្រ​ចាស់​ៗ​ឡើង​វិញ។​ មិនត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​បាន​និង​កំពុង​​​កសាង​​បណ្តាញ​​ប្រព័ន្ធ​ធារាសាស្រ្ត​ថ្មីៗ​មួយ​ចំនួ​បន្ថែម​ទៀត។ ប៉ុន្តែ​បើទោះ​បីជាយ៉ាងនេះ​ក្តី ក៏​ប្រទេស​​កម្ពុជា​នៅ​ខ្វះ​ប្រព័ន្ធ​ធារាសាស្រ្ត​យ៉ាង​ច្រើន​ដើម្បីស្រោច​ស្រព​ដីដាំ​កសិកម្ម​។

វិស័យ​កសិកម្ម​ខ្មែរ​មិន​អាច​លូតលាស់​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ជិត​ខាង​កម្ពុជា​បាន​ទេ​ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ស្រែ​ប្រវ៉ាស់​នឹង​មេឃ​ ហើយបច្ចេកទេស​កសិកម្ម​នៅ​ទន់​ខ្សោយ។ កសិកម្ម​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​កសិកម្ម​របៀប​គ្រួសារ​ភាគ​ច្រើន​ពោល​គឺ​កម្ពុជា​មិនទាន់​ឈាន​ដល់​បរិបទ​កសិកម្ម​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៅ​ឡើយ​ទេ។

អ្វីគូររៀន? អ្វីមិនគូររៀន?

[កែប្រែ]

ជាទូទៅ ធម្មតាជាតិរបស់មនុស្សពុំមានអ្វីខុសគា្នប៉ុន្នានទេ ប៉ុនែ្តការរៀនយល់ដឹង ធ្វើអោយមនុស្សខុសប្លែកពីគា្ន

ប្រការដែលគូររៀនយល់ដឹង

[កែប្រែ]

ប្រការដែលយើងគូររៀន មានដូចជា: -ទស្សន:និងទំនោរនិយមដ៏ល្អប្រពៃ -ចំណេះដឹងដែលមានប្រយោជន៏ដល់សុខភាពផ្លូវកាយ -កត្តាដែលនំាអោយមានប្រយោជន៏ដល់សុខភាពផ្លូវចិត្ត -ចំណេះដឹងដែលមានប្រយោជន៏ដល់តូនាទីនិងការទទូលខុសត្រូវរបស់ខ្លូន -កំហុសពីអតីសតកាល........

ដើម្បីសម្រេចការរៀនអោយបានពេញលេញ

[កែប្រែ]

យើងត្រូវអនុវត្តអោយបានតាមដំណាក់កាលទំាងបីគឹ: ១ បើកចំហរចិត្ត មានចិត្តចង់រៀន ស្គាល់តម្លៃនៃការរៀន​ ២ យកអី្វដែលរៀន មកគិតត្រិះរិះអោយបានយល់ច្បាល់ ៣ យកចំណេះទៅបំពេញអោយកើតជាប្រយោជន៏ក្នុងផ្លូវល្អ និងនាំទៅដល់ការផ្លាស់ប្តូរទស្សន: និងការលើកតម្លៃនៃអ្វីល្អៗ តែយើងក៏មិនត្រូវបំភ្លេចដែរថា យើងត្រូវមានកគោលបំណងជាមុន ព្រោះបើគា្មនគោលដៅអី្វ វាក៏គា្មនថាមពលអោយចង់រៀនដែរ៕

យល់ដឹងអំពីខូក្បាល

[កែប្រែ]

មនុស្សមា្នក់ៗសុទ្ធតែមានខូក្បាល និ​ង កោសិកាខួក្បាល គឺជាអី្វដែលអស្ចារ្យបំផុត ខូក្បាលមួយដុំនេះ បង្កប់ទៅដោយអានុភាពដ៏ខំា្លងខ្លា ប៉ុនែ្តគឺជាការគូរអោយស្តាយ ដោយសារតែមនុស្សបច្ចុប្បន្ន​ ប្រើជីវិតអោយរសាត់ពីមួយថ្ងៃទៅមួយថៃ្ងដោយពុំមាន ឪកាសនិងបានដឹងថា មានកំណប់ទ្រព្យុដ៏មានដំលៃ​លាក់បង្កប់នៅក្នុងខូក្បាលរបស់ ខ្លូនសោះឡើយ។

តើខួក្បាលល្អ អាស្រយ័លើដំណពូជដែរឬទេ?

[កែប្រែ]

មានពេលចៃដន្យខ្លះ យើងឃើញនរណាម្នាក់រៀនពូកែ ធ្វើអី្ចៗសុទ្ធតែល្អគ្រាប់យ៉ាង ចំណែកខ្លូនឯងវិញធ្វើអ្វីមិនបានល្អដូចគេ និងនឹកអន់ចិត្ត​តែខ្លូនឯង​​ បានតែគិតថា កមពីរគេធ្វើបុណ្យល្អ ឯខ្លុនឯងប្រហែលជា ពុំមានថៃ្ងដូចគេឡើយ ខ្ញុំសូមជម្រាប់ថា អ្នកគិតខុសហើយ សូមគិតសាជាថ្មីឡើងវិញ។

តើយើងអានសៀវភៅនេះដើម្បីអ្វី?

[កែប្រែ]

ចំណែកតិចនិចនៃការអាន៥ដំណាក់កាលមាន: ១ ត្រៀមអាន (prepare) ២ អានព្រាង(preview) ៣ អានត្រូសៗ(passive Reading) ៤ អានសរុប(Active Reading) ៥ ជ្រើសអាន(Selective Reading).