ការពិភាក្សារបស់អ្នកប្រើប្រាស់:ពិល សុខគាន់

Page contents not supported in other languages.
ពីវិគីភីឌា

===អំពីរមនីយដ្ថាននានានៃប្រទេសកម្ពុជា ជាវិស័យឧស្សាហ៍កម្មគ្មានផ្សែង===ប្រជាជនភាគច្រើនចូលចិត្តទៅកំសាន្តទីកន្លែងដែលល្អល្អសំរាប់ផ្លាស់ប្តូរបរិយាកាសជាមួយសមាជិកគ្រួសារនិងអ្នកដែលខ្លួនស្រលាញ់ ចំពោះប្រជាជនដែលក្រីក្រនោះគឺពួកគេតែងតែខិតខំរកប្រាក់កំរៃបន្តិចបន្ទួចសំរាប់ជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ហើយពេលខ្លះពួកគាត់ បានធ្វើម្ហូបអាហារ នំចំណី និង របស់ប្រើប្រាស់ខ្លះៗសំរាប់យកទៅលក់ទីនៅរមនីយដ្ថាននានាដែលនៅជីតគេហដ្ថានរបស់ពួកគេ​។ ដូចនេះពួកគេបានរកប្រាក់បានខ្លះសំរាប់ទុបទល់នូវភាពខ្វះខាតជាប្រចាំថ្ងៃ ។ ចំពោះកុមារដែលសំរាកពីកាសិក្សានិងកុមារក្រីក្រដែលពួកគេគ្មានលទ្ធភាពរៀនសូត្រពួកគេទាំងនោះ បានទៅកក់របស់របរមួយចំនួន ដូចជា នំចំនី របស់ប្រើប្រាស់ផ្សេងៗ ដើម្បីយកទៅលក់បន្ត ទៅអោយភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ ដែលទៅកំសាន្តនៅរមនីយដ្ថាននោះ ។ ហើយ នៅពេលដែលពួកគេលក់ទៅអោយភ្ញៀវទេសចរណ៍ ពួកគេទទួលបានប្រាក់កំរៃ និង ប្រាក់ចំនេញបន្តិចបន្តួច ហើយជាពិសេសពួកគេចេះនូវចំណេះដឹងយ៉ាងច្រើន ដូចជា ភាសា ការទំនាក់ទំនងផ្សេងៗ ។ ចំពោះរមនីយដ្ថាននានានៃព្រះរាជាណាចក្រកម្ពុជា គឺសំបូរទៅដោយរមនីយដ្ថានវប្បធម៏ជាតិជាច្រើន និង រមនីយដ្ថានកែច្នៃជាច្រើនទៀត នៅតាមគ្រប់ខេត្តក្រុង ជាពិសេសគឺនៅតាមខេត្តដែលសំបូរទៅដោយ ព្រៃឈើ ភ្នំ ថ្ម និង ទឹកជ្រោះផ្សេងៗ ដូចជានៅតាមខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពត និងខេត្តផ្សេងដទៃទៀត ដែលស្ថិតនៅតាមព្រុំប្រទល់ និងខេត្តដែលនៅជាប់ នឹងសមុទ្រដូចជា ខេត្តកំពត ខេត្តកោះកុង ក្រុងព្រះសីហនុ..ល..។ សំរាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរជាអាជីវកលក់ដូរ នៅតាមទីរមនីយដ្ថានផ្សេងៗ ពួកគេអាចរកប្រាក់កំរៃបានច្រើនសំរាប់គ្រួសាររបស់ពួកគេ។ ដូចនេះរមនីយដ្ថានគឺជា វិស័យទេសចរណ៍ ដែលគេអាចនិយាយបានថាគឺជា វិស័យឧស្សាហ៍កម្មគ្មានផ្សែង ​​។ ប៉ុន្មានឆ្នាំមុននេះដោយសារតែមានការរីកចំរើននៅតាមខេត្តក្រុង រមនីយដ្ថានជាច្រើនត្រូវបានរាជរដ្ឋភិបាល យកចិត្តទុកដាក់យ៉ាងសំខាន់បំផុតជាពិសេសគឺការថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិខ្មែរគ្រប់់ទីកន្លែង។