ការពិភាក្សារបស់អ្នកប្រើប្រាស់:យ៉ុន ផាន់ណយ
ស្ថាប័ននីតិប្បញ្ញាត្តិ
[កែប្រែ]អារម្ភកថា ជាបឋមយើងខ្ញុំសូមធ្វើការគោរពជូនចំពោះលោកគ្រូសាស្ត្រាចារ្យ គាត គា ដែលបានផ្ដល់កិច្ចការស្រាវជ្រាវដល់យើងខ្ញុំទាំងអស់គ្នា ដែលលោកគ្រូចសាស្ត្រាចារ្យ នីតិរដ្ឋធម្មនុញ្ញ។ ដោយសារតែមាន ការសិក្សា ស្វែងយល់ចំពោះមុខវិជ្ជានេះ និងដើម្បីចង់ធ្វើការវាស់ស្ទង់កម្រិតយល់ដឹងរបស់និស្សិត អំពីសំណាក់លោកគ្រូសាស្ត្រាចារ្យបានផ្ដល់កិច្ចការក្រុមនេះដល់យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាមិត្តរួមថ្នាក់ឯទៀតផងដែរ។ កិច្ចការស្រាវជ្រាវដំបូងសម្រាប់ឆ្នាំសិក្សាដំបូង ២០២០-២០២១ នៃឆ្នាំទី២ របស់ខ្ញុំបាទផងដែរ អាស្រ័យហេតុនេះ ហើយរាលកិច្ចការដំបូងរមែងតែងតែមានការភ្លាំងភ្លាត់ តិចច្រើន ជៀសមិនផុតឡើយ។ ដូចពាក្យចាស់បានពោលថា ដំរីជើងបួនគង់តែមានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់ គង់មានភ្លេច ដោយធាតុពិត រូបខ្ញុំដែលមានចំណេះដឹងរាក បទពិសោធន៍ស្ទើរម្ដេចនិងមានកំហុស ដោយយោងទៅលើការចេះចង់យល់ដឹងបន្ថែម ទើបបានក្លាយជាកត្តាដែលជំរុញ ឲ្យខ្ញុំបាទមិនមានការរារែកការភ័យក្លាចក្នុងការបង្កើតកំហុស បន្តិចបន្តួចឬ ច្រើននោះឡើយ។ ហេតុដូចបានបញ្ជាក់ខាងលើ សូមខន្តី អភ័យទោសចំពោះការខុសឆ្គងដោយប្រការណាមួយ អំពីសំណាក់មិត្ត និសិ្សតដែលជាអ្នកសិក្សា។ ក្នុងខណៈនេះ ផងដែរ ខ្ញុំបាទសូមបណ្ដាល មិត្តនិស្សិត លោកគ្រូ អ្នកគ្រូសាស្រ្តាចារ្យ ធ្វើការរិះគន់កែលម្អ និងស្ថាបនាចំពោះកិច្ចការស្រាវជ្រាវរបស់ក្រុមខ្ញុំបាទ ក្នុងប្រការដែលមានកំហុសជាក់ពិត។ ជាទីបញ្ចប់ខ្ញុំបាទ និងរំពឹងថាកិច្ចការស្រាវជ្រាវនេះ វានិងក្លាយជាមានសារៈប្រយោជន៍ចំពោះការសិក្សានិង ការស្រាវជ្រាវបន្តរបស់មិត្តនិស្សិតផងដែរ។ ដោយក្នុងនេះវាមានកញ្ជាក់នូវទីតាំងឈ្មោះ ឯកសារដែលបានស្រាវជ្រាវ និងដោយគ្មានការសុំាញ្ញាំ ក្នុងការពិបាកស្វែងរកឯកសារ ដែលមានការពាក់ព័ន្ធទៅនិង អំណាចនីតិបញ្ញត្តិ ទៀតឡើយ។ ឆ្នាំសិក្សា២០២០-២០២១
សេចក្ដីផ្ដើម នៅក្នុងរដ្ឋមួយ ឬប្រទេសមួយប្រសិនបើគ្មានអំណាចគ្រប់គ្រង នោះទេវាហាក់បីដូចជាមានលក្ខណៈមិនពេញលេញ ហើយមានលក្ខណៈខ្វះចន្លោះនៅក្នុងរដ្ឋ ឬប្រទេសនេះដែលធ្វើឲ្យរដ្ឋ ឬប្រទេសនោះមានសភាពអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់ ប្រធានបទមួយនេះសុំលើកយកពីអំណានយោបាយ នោះឯង។ នៅក្នុងនោះឃើញថាអំណាចគ្រប់គ្រងរដ្ឋ របស់ប្រទេសខ្លះមានលក្ខណៈ ទាក់ទងគ្នាដូចជា អំណាចនីតិបញ្ញាតិ្ត និង អំណាចនីតិប្រតិបត្តិ ដែលមានយន្តការទម្លាក់គ្នាទៅវិញទៅមកដូចក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ចំណែកឯកប្រទេស ឬរដ្ឋមួយចំនួនប្រកាន់យករបបប្រធានាធិបតេយ្យនិយមនោះ អំណាចទាំងពីរខាងលើមានសក្ខណៈ ដាច់ដោយឡែកពីគ្នា ដូចជាប្រទេសអាមេរិ ជាដើម ហើយគ្មានយន្តការក្នុងការទំលាក់គ្នានោះទេ មានតែប្រជាពលរដ្ឋប៉ុណ្ណោះដែលមានសិទ្ធិទំលាក់។ ដោយនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យអំណាចគ្រប់គ្រងរដ្ឋ ឬអំណាចនយោបាយត្រូចបានបែងចែកទៅឲ្យស្ថាប័ន៣ ដាច់ដោយឡែកពីគ្នា ពោលគឺមានឯករាជ្យពីគ្នា ដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងនៃអំណាចណាមួយឡើយ។ ដោយអំណចនីមួយៗ មានតួនាទី និងភាកិច្ចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ ដូចនេះ បានសេចក្ដីថា អំណាគ្រប់គ្រងរដ្ឋមានឯករាជ្យ ឬគ្មានឯករាជវាអាស្រ័យទៅលើទំរង់នៃការគ្រប់គ្រងរដ្ឋនោះទេ។ Ⅰ. និយមន័យនៃអំណាច ដើម្បីធ្វើឲ្យមាន ភាពងាយស្រួលក្នុងការសិក្សា និងយល់បានងាយស្រួលនោះ យើងគួរធ្វើការបកស្រាយ និងឲ្យនិយមន័យនៃពាក្យបច្ចេកទេស ដូចជាពាក្យថា “អំណាច” ឲ្យបានច្បាស់លាស់ជាមុនសិន។ ក្នុងន័យទូលាយ “អំណាច” គឺជាឥទ្ធិពល និងសមត្ថភាពគ្រប់ដណ្ដប់ដោយប្រជាជាតិមួយទៅប្រជាជាតិមួយទាំងឡាយផ្សេងទៀត។ “អំណាច” មានន័យថា ជាមធ្យោបាយផង និងជាគោសដៅផង ដែលរដ្ឋនីមួយៗ តែងតែប្រកាន់យកសម្រាប់ចាត់បញ្ជូលនៅក្នុងវិស័យ នយោបាយយោធា សេដ្ឋកិច្ច ការទូត និងសង្គម។ តាមអត្ថន័យដែលនៅក្នុង វចនានុក្រមខ្មែរដែលបានរៀបចំឡើងដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត “អំណាច” មានន័យថា គឺជាអានុភាព ជាសេចក្ដីអាច, ដំណើរអង់អាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន, ដំណើរអាចធ្វើអ្វីៗបានតាមចិត្តឬតាមលំអានច្បាប់ មានអំណាច អំណាចរាជការ អំណាចច្បាប់។ Ⅱ. អំណាចគ្រប់គ្រងរដ្ឋ ឬអំណាចនយោបាយ អំណាចគ្រប់គ្រងរដ្ឋ ឬអំណាចនយោបាយ គឺជាអំណាចដែលត្រូវបានធ្វើការបែងចែកទៅឲ្យស្ថាប័នកំពូលរបស់រដ្ឋផ្សេងដោយឡែកពីគ្នា ដើម្បីគ្រប់គ្រង និងធ្វើការដឹកនាំអភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើន។ ក្នុងន័យមិនអនុញ្ញាត ឲ្យមានការប្រមូលផ្ដុំអំណាច ជៀសវាងការដឹកនាំប្រទេសកុំម្មុយនីស្ដ ឬអំណាចផ្ដាច់ការ ដែលអំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃបុគ្គលណាមួយឡើយ។ Ⅲ. អំណាចនីតិបញ្ញាត្តិ អំណាចនីតិបញ្ញាត្តិនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានផ្ដល់ឲ្យអង្គការនីតិបញ្ញាត្តិពីរ គឺរដ្ឋសភា និងព្រឹទ្ធសភា។
ព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភាដែលជាស្ថាប័នកំពូលកាន់អំណាចនីតិបញ្ញតិ្ត។ស្ថាប័នទាំពីនេះជាអ្នកអនុម័តច្បាប់ សម្រាប់ប្រើប្រាសក្នុងប្រទេស។ ព្រឹត្តសភា និងរដ្ឋសភា ជាស្ថាប័នមួយ ស្ថិតក្នុងអំណាចនីតិបញ្ញត្តិ។ រដ្ឋសភាមានសមាជិកជាតំណាងរាស្ត្រ។ តំណាងរាស្រ្តទាំអស់ជាបេក្ខជន ដែលកើតឡើងពីការបោះឆ្នោត របស់ប្រជាពលរដ្ឋ ជាម្ចាសឆ្នោតវិញ។ ព្រឹត្តសភាជាស្ថាប័នសម្របសម្រួលការងាររដ្ឋសភា និងរដ្ឋាភិបាល។
Ⅳ. រដ្ឋសភា ១. សាវតានៃការកកើតរដ្ឋសភា ក. រដ្ឋសភានៃប្រទេសកម្ពុជា (១៩៤៦ ដល់ ១៩៧០) រដ្ឋសភារបស់ប្រទេសកម្ពុជាបានកើតឡើងជាលើកបំបូងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៤៦ ដែលហៅថា “រដ្ឋសភាបណ្ដោះអាសន្ន”។ រដ្ឋសភាបណ្ដោះអាសន្ន នេះមានតួនាទីតាក់តែងរដ្ឋធម្មនុញ្ញលើកដំបូងរបស់ប្រទេសកម្ពុជា ដែលរដ្ឋធម្មនុញ្ញទី១ ត្រូវបាន ព្រះបាទសម្ដេច នរោត្តម សីហនុវរ័្មន ព្រះចៅក្រុងកម្ពុជាប្រកាសឲ្យប្រើនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋសភាលើកដំបូងមានសមាជិកសរុប ៦៧រូប ដែលមាន ឯកឧត្តម អៀវ កើស មកពីគណបក្សប្រជាធិបតេយ្យជាប្រធានរដ្ឋសភា ហើយបានបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៤៦។ រដ្ឋសភាទីមួយរបស់ប្រទេសកម្ពុជានីតិកាលមានរយៈពេល ៤ឆ្នាំ ហើយដែលកើតចេញពីការបោះឆ្នោតជាសកល និងដោយចំពោះពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលមានសិទ្ធិបោះឆ្នោតចាប់ពីអាយុ២០ ឆ្នាំឡើងទៅទើបមានសិទ្ធិបោះឆ្នោត។ ប៉ុន្តែទាហាន បុព្វជិតមិនមានសិទ្ធិបោះឆ្នោតទេ។ សភានៃប្រទេសកម្ពុជាមានពីរថ្នាក់គឺ រដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជាណាចក្រ (ព្រឹទ្ធសភា)។ ខ. រដ្ឋសភានៃសាធារណៈរដ្ឋខ្មែរ (១៩៧០ ដល់ ១៩៧៥) រដ្ឋសភាសម័យសាធារណៈរដ្ឋខ្មែរមានចំនួនសមាជិក ៤០នាក់ យ៉ាងតិចមាននីតិកាលមានរយៈពេល៤ឆ្នាំ។ រដ្ឋសភាចេញពីការបោះឆ្នោតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៧២។ ដែល “គណបក្សសង្គមសាធារណរដ្ឋ” ដណ្កើមបានអាសនៈ ១០០ភាគរយ។ សភានៃសាធារណៈរដ្ឋខ្មែរមានពីរថ្នាក់គឺ រដ្ឋសភា និង ព្រឹទ្ធសភា។ គ. រដ្ឋសភានៃកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ដល់ ១៩៧៩) របបកម្ពុជាប្រជាធិបតេយ្យមានសភាតែមួយថ្នាក់ ដែលមានឈ្មោះជាផ្លូវការ “សភាតំណាងប្រជាជនកម្ពុជា”។ សភានេះមានសមាជិកទាំងអស់ ២៥០នាក់ ដែលតំណាងដោយប្រជាជន កម្មករ កសិករ និងប្រជាពលរដ្ឋកម្ពុជាផ្សេងៗទៀត និងតំណាងឲ្យកងទ័ពបដិវត្តន៍កម្ពុជាគឺ៖ តំណាងកសិករ តំណាងកម្មករ និងពលករផ្សេងទៀត លោក នួន ជា ជាប្រធានរដ្ឋសភា។ សភានៃកម្ពុជាប្រជាធិបតេយ្យមានតែមួយថ្នាក់គឺ សភាតំណាងប្រជាជនកម្ពុជា។ ឃ. រដ្ឋសភានៃសាធារណៈរដ្ឋប្រជាមាជិតកម្ពុជា និងរដ្ឋកម្ពុជា (១៩៧៩ ដល់ ១៩៩៣) រដ្ឋសភាសម័យសាធារណរដ្ឋប្រជាមាជិតកម្ពុជា ដូចគ្នាទៅនិងរដ្ឋសភាសម័យរដ្ឋកម្ពុជា។ សភាមានតែមួយថ្នាក់គឺរដ្ឋសភាដែលជាអង្គការកំពូលនៃរដ្ឋអំណាច និងជាអង្គការតំណាងជាន់ខ្ពស់របស់ប្រជាជននៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នីតិកាលរដ្ឋសភាមានកំណត់៥ឆ្នាំ។ រដ្ឋសភាលើដំបូងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកើតចេញពីការបោះឆ្នោតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨១ ដែលមាន “គណបក្សប្រជាជនកម្ពុជា” ជាគណបក្សតែមួយសម្រាប់ការបោះឆ្នោតនេះ។ រដ្ឋសភាលើកដំបូងមានសមាជិកសរុប ១១៧រូប ហើយដែលមាន លោក ជា ស៊ីម ជាប្រធានរដ្ឋសភា។ ២. ការបង្កើតរដ្ឋសភា ក. ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ តាមមាត្រ ៧៦ និង ៧៨ នៃរដ្ឋធម្មនុញ្ញ នីតិកាលរដ្ឋសភាមានកំណត់ ៥ឆ្នាំដែលមានន័យថា នៅរាល់ ៥ឆ្នាំម្ដង ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកតំណាងរាស្ត្រ។ ខ.លក្ខណៈសម្បត្តិដើម្បីឈរឈ្មោះបេក្ខជនតំណាងរាស្ត្រ តាមមាត្រា ៣៣ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ មានសញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ចំពោះមន្រី្តរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធាខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម និងបុព្វជិតសាសនា ដែលមានបំណងឈរឈ្មោះជាអ្នកតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ យ៉ាងតិចប្រាំពីរថ្ងៃមុនថ្ងៃបើកយុទ្ធនាការបោះឆ្នោត។ នៅពេលចប់អាណត្តិជាតំណាងរាស្ត្រសាមីខ្លួនអាចសុំត្រឡប់មកបម្រើការងារនៅក្នុងក្រសួង ឬ អង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យក្រសួងសាមីខ្លួន ឬសាមីអង្គភាពជាអ្នកសម្រេច។ គ. ប្រជាពលរដ្ឋដែលអាចបោះឆ្នោតបាន តាមមាត្រ ៣៤ ថ្មីនៃរដ្ឋធម្មនុញ្ញបញ្ជាក់ថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំមានសិទ្ធិបោះឆ្នោត...”។ លក្ខខណ្ឌដែលប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតបានត្រូវ៖ មានសញ្ញាត្តិខ្មែរ មានអាយុ ១៨ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត មានទីលំនៅក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត មិនត្រូចស្ថិតនៅក្នុងស្ថានភាពជាពន្ធជាគារ ពុំមែនជាជនវិកលចរិត ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថានប័នមានសមត្ថកិច្ច ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវមានឈ្មោះតែមួយនៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតតែមួយគត់ នៅពេលដែលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឲ្យប្រជាពលរដ្ឋភ្ជាប់ទៅជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬអត្តសញ្ញាប័ណ្ណប្រជាពលរដ្ឋខ្មែរ ឬអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ អត្តសញ្ញាប័ណ្ណនគរបាល ឬយោធា លិខិតឆ្លងដែន ឬឆាយាព្រះសង្ឃ សំបុត្រកំណើត និងឯកសាផ្សេងៗទៀតជាដើម ទើបមន្រ្តី គ.ជ.ប គេពិនិត្យនិងចុះឈ្មោះជូន។ ឃ. ការជ្រើសតាំងតំណាងអ្នកតំណាងរាស្ត្រ ការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជាសមត្ថកិច្ចតែមួយគត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលគេហៅកាត់ថា គ.ជ.ប។ គ.ជ.ប រៀបចំការបោះឆ្នោតតំណាងរាស្ត្រ ៥ឆ្នាំ ហើយការរៀបចំត្រូវធ្វើនៅទូទាំងប្រទេសនៅថ្ងៃអាទិត្យសប្តាហ៍ទី៨ មុនបំណាច់ឆ្នាំទី ៥នៃនីតិកាលរបស់រដ្ឋសភា។ ង. ការជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា តាមរដ្ឋធម្មនុញ្ញ រដ្ឋសភាបង្កើតលើកដំបូង ៦០ថ្ងៃ យ៉ាងយូរនៅក្រោយពេលបោះឆ្នោតហើយ។ តាមរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវបានបង្កើតឡើងតាមរូបមន្ត ៣យ៉ាង ដាច់ដោយឡែកពីគ្នាទីមួយបង្កើតរដ្ឋសភាហើយបានបង្កើតរដ្ឋាភិបាលជាក្រោយតាមមាត្រា ៨២ថ្មី និងការបង្កើតរដ្ឋសភានិងរដ្ឋាភិបាលក្នុងពេលតែមួយតាមមាត្រនៃច្បាប់ធម្មនុញ្ញបន្ថែម។ ៣. ការរៀបចំរដ្ឋសភា ក. សមាសភាពថ្នាក់ដឹកនាំរដ្ឋសភា រដ្ឋសភារបស់ប្រទេសកម្ពុជាដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធាន២រូប ដែលត្រូវបានជ្រើសតាំងចេញពីសមាជិករដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ តាមរដ្ឋធម្មនុញ្ញកម្ពុជា ប្រធាន និងអនុប្រធានទាំងពីររដ្ឋសភា ប្រធាននិង អនុប្រធាននៃគណៈកម្មការនានារបស់រដ្ឋសភា អាចត្រូវបានជ្រើសរើសតាមវិធីពីរយ៉ាងផ្សេងគ្នា៖ វិធីទី១ ៖ គេបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា ហើយបានបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ នៃរដ្ឋសភា និងបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាននៃគណកម្មការនានារបស់សភាតាមក្រោយ។ វិធីទី២ ៖ គេបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានទាំងពីររដ្ឋសភាប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងការផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលនៅដើមនីតិកាលនីមួយៗតាមរយៈការបោះឆ្នោតជាកញ្ចប់ពេលតែមួយដោយវិធីលើកដៃ និងដោយសំឡេងភាគច្រើនដាច់ខាត។ ខ. តួនាទីភាកិច្ចប្រធានរដ្ឋសភា ប្រធានរដ្ឋសភាមានតួនាទីនិងភាកិច្ចសំខាន់ៗមួយចំនួនដូចតទៅ៖
១. ជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ នៅពេលព្រះមហាក្សត្រអវត្តមានត្រូវយាងទៅព្យាបាលរោគនៅក្រៅប្រទេស ព្រោះមានជម្ងឺជាទម្ងន់ ឬនៅពេលព្រះអង្គសាយទីវង្គត។ ២. ធានាការប្រព្រឹត្តិទៅនៃរដ្ឋសភាឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ ៣. ដឹកនាំអង្គប្រជុំនៃរដ្ឋសភា។ ៤. បើកនិងលើកពេលប្រជុំនៃរដ្ឋសភា។ ៥. ចាត់ចែងការពិភាក្សាហើយចុះហត្ថលេខាលើកំណត់ហេតុនៃការប្រជុំរដ្ឋសភា។ ៦. ញុំាងឲ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ ៧. រក្សាសណ្ដាប់ធ្នាប់ក្នុងរដ្ឋសភា។ ៨. តំណាងរដ្ឋសភាក្នុងការទាក់ទាងជាមួយព្រះមហាក្សត្រ និងអាជ្ញាធរសាធារណៈ។ ៩. ស្នើទៅព្រះមហាក្សត្រតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីនៅដើមនីតិកាលដើម្បីរៀបចំសមាសភាពសមាជិករដ្ឋាភិបាល។ ១០. ផ្ដើមគំនិតតាក់តែងច្បាប់។ ១២. ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ។
គ. តួនាទីនិងសភាកិច្ចអនុប្រធានទាំងពីររដ្ឋសភា អនុប្រធានទាំងពីររបស់រដ្ឋសភាមានភាកិច្ចដូចតទៅ ១. ជាប្រមុខរដ្ឋស្ដីទី ឬ ជាព្រះរាជានុសិទ្ធិ។ ២. ជាសមាជិកក្រុមប្រឹក្សារាជសម្បតិ្ត។ ៣. ជួយធ្វើការប្រធានរដ្ឋសភា ទៅតាមការបែងចែកភារកិច្ចពីប្រធាន។ កាលបើប្រធានអវត្តមាន ឬមកធ្វើការពុំបាន អនុប្រធានធ្វើការជួសប្រធានក្នងឋានៈជាប្រធានស្ដីទី តាមរយៈលិខិតផ្ទេរសិទ្ធិ។ ឃ. គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍មួយដែលមានសមាជិកចំនួន ១២រូប។ សមាសភាពសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍មាន៖ ប្រធានរដ្ឋសភា =ជាប្រធាន អនុប្រធានទាំងពីរនៃរដ្ឋសភា =សមាជិក ប្រធានគណៈកម្មាធិការជំនាញទាំង៩ =ជាសមាជិក តួនាទីនិងភាកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍៖ ១. ចាត់ចែងការងាររបស់រដ្ឋសភានៅចន្លោះសម័យប្រជុំ ២. រៀបចំរបៀបវារៈនៅពេលប្រជុំរបស់រដ្ឋសភានីមួយៗ។ ៣. អនុម័តគំរោងថវិកា និងគ្រប់គ្រងការចំណាយរបស់រដ្ឋសភាឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ។ ៤. ធានាក្នុងការផ្ដល់គ្រឿងឥស្សរិយយសជូនដល់សមាជិករដ្ឋសភាស។ ៥. ធានាការអនុវត្តវិន័យក្នុងរដ្ឋសភា ៦. លើកជូនរដ្ឋសភាដើម្បីពិនិត្យ និងសម្រេចលើការស្នើរចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន និងការផ្អាកការឃុំខ្លួនសមាជិករដ្ឋសភាណាមួយ រួមទាំងការព្យួអភ័យឯកសិទ្ធិ និងការប្រគល់ជូនវិញនូវអភ័យឯកសិទ្ធិ ការបោះចោលការងារនិងការប្រាសចាកសមាជិកភាពរបស់រដ្ឋសភា។ ង. គណៈកម្មការជំនាញរដ្ឋសភា រដ្ឋសភាមានគណៈកម្មការជំនាញចំនួន៩ ៖ ១. គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ២. គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ៣. គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ៤. គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារព័ត៍មាន ៥. គណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអង្គរជាតិ ឃោសនា និងព័ត៍មាន ៦. គណៈកម្មការ អប់រំយុវជន និងកីឡាធម្មការ កិច្ចការសាសនា វប្បធម៍ និងទេសចរណ៍ ៧. គណៈកម្មការ នីតិកម្ម និងយុត្តិធម៌ ៨ គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ៩. គណៈកម្មការ សាធារណៈការដឹកជញ្ជូន ទូរគមនាគន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគររូនីកម្ម និងសំណង់។ ច. អំពីអគ្គលេខាធិការដ្ឋាន រដ្ឋសភាមានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ទទួលបន្ទុកធ្វើការងាររដ្ឋបាលទូទៅរបស់រដ្ឋសភា និងគ្រប់គ្រងមន្រ្តីរាជការក្នុងស្ថាប័នរដ្ឋសភា។ អគ្គលេខាធិការដ្ឋាន ត្រូវដឹកនាំដោយអគ្គលេខាធិការមួយរូប និងអគ្គលេខាធិការរងមួយចំនួនតាមការចាំបាច់។ ប៉ុន្តែនៅក្នុងនីតិកាលទី៤ នៃរដ្ឋសភានេះមានអគ្គលេខាធិការ ១រូប និងមានអគ្គលេខាធិការរង ៣រូប។ អគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវជ្រើសតាំងក្នុងចំណោមមន្រ្តីជាន់ខ្ពស់មានបទពិសោធន៍ក្នុងកិច្ចការងាររដ្ឋបាលយ៉ាងតិច១០ឆ្នាំ ហើយមិនមែនសមាជិករដ្ឋសភា និងមិនមែនអ្នកដឹកនាំក្នុងគណៈបក្សនយោបាយណាមួយ។ បុគ្គលិកទាំងអស់របស់សភា និងរបស់អគ្គលេខាធិការដ្ឋាន ត្រូវតែងតាំងដោយប្រធានរដ្ឋសភាតាមសំណើរបស់អគ្គលេខាធិការ។ ឆ. តួនាទីភារកិច្ចរបស់អគ្គលេខាធិការ ១. ទទួលបន្ទុកខាងការរៀបចំកំណត់ហេតុរដ្ឋបាល និងរបស់គណកម្មការនានា។ ២. ទទួលបន្ទុករ៉ាប់រងនូវកិច្ចការរដ្ឋបាល និងសេវានានាជូនរដ្ឋសភា និងគណៈកម្មការទាំងអស់មិនត្រូវធ្វើឲ្យបែកខ្ចាយទៅខាងក្រៅដោយគ្មានការអនុញ្ញាតពីប្រធានឡើយ។ ៣. ធ្វើគម្រោងផ្ដល់គ្រឿងឥស្សរិយយសជូនសមាជិករដ្ឋសភា ឬ ដាក់ជូនគណៈកម្មការអចិន្រ្តៃរដ្ឋសភាត្រួតពិនិត្យ និងសម្រេច។ ៤. គ្រប់គ្រងថែរក្សាទ្រព្យសម្បត្តិរដ្ឋសភាឲ្យគង់វង្ស។ ៥. គ្រប់គ្រងបុគ្គលិកនៅក្នុងរដ្ឋសភា។ ៦. រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងបរិវេណរដ្ឋសភា។ អង្គការលេខរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
៤.ការរំលាយរដ្ឋសភា រដ្ឋសភា អាចរំលាយបានដោយសាមូលហេតុ មួយចំនូនដូចខាងក្រោម៖ ១. រដ្ឋសភាមានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលរដ្ឋសភាថ្មីចូលកាន់ដំណែង។ ២. រដ្ឋសភាអាចត្រូវបានរំលាយដោយសារដ្ឋាភិបាលត្រូវបានទម្លាក់ ២ដង ក្នុងរយៈពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវប្រកាសរំលាយរដ្ឋសភាក្រោយពីទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្រ្តី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ៣. ក្នុងពេលមានសង្គ្រាមក្នុងស្រុក ឬកាលៈទេសៈពិសេសផ្សេងៗទៀត ដែលមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាមិនអាចចប់នីតិកាលរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំនេះទេ គឺរដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនបានម្ដងមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាត្រូវសម្រេចដោយមតិយលើព្រមពីសមាជិករដ្ឋសភា ២/៣ យ៉ាងតិចនៃចំនួនរដ្ឋសភាទាំងមូល។ ៤. ការបន្តនីតិកាលរបស់រដ្ឋសភាជាស្វ័យប្រវត្តិដោយមិនចាំបាច់មានការអនុម័តពីរដ្ឋសភាជាមុនទេ នៅពេលបរទេសឈ្លានពានមិនអាចឲ្យរដ្ឋសភាប្រជុំកើត។ ៥. រដ្ឋសភាអាចត្រូវបានបញ្ចប់នីតិកាលរបស់ខ្លួន ដោយមុនកាលកំណត់ផងដែរ នៅពេលមានអំពើរដ្ឋប្រហា ឬមានការផ្លាស់ប្ដូររបបនយោបាយ។ ចំណុចនេះមិនអាចចែងនៅក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែវាអាចកើតឡើងដូចជារដ្ឋប្រហារនៅថ្ងៃទី១៨ មីនា ១៩៧០ ដោយ លោក លន់ នល់ និងបណ្ដាប្រទេសមួយចំនួនទៀតដូចជាប្រទេសថៃ។ ៥. ការប្រជុំរបស់រដ្ឋសភា រដ្ឋសភាមានការប្រជុំ ៣យ៉ាងគឺ ប្រជុំសាមញ្ញ ប្រជុំវិសាមញ្ញ និងប្រជុំរាល់ថ្ងៃជាប្រចាំ ប៉ុន្តែជាទូទៅក្នុងករណីធម្មតាការប្រជុំមានតែពីរគឺ ប្រជុំសាមញ្ញ និងវិសាមញ្ញ។ ក.កាប្រជុំសាមញ្ញ ការប្រជុំសាមញ្ញរបស់រដ្ឋសភា គឺប្រជុំពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច ៣ខែ គឺមានន័យថា ៣ខែរដ្ឋសភាប្រជុំ ៣ខែរដ្ឋសភាវ៉ាកង ៣ខែទៀតរដ្ឋសភាប្រជុំ និង ៣ខែទៀតរដ្ឋសភាវ៉ាកង។ ខ. ការប្រជុំវិសាមញ្ញ ការប្រជុំវិសាមញ្ញ គឹជាការប្រជុំនៅពេលដែលរដ្ឋសភាវ៉ាកង ឬអាចនិយាយម្យ៉ាងទៀតថា ការប្រជុំវិសាមញ្ញគឺជាការប្រជុំនៅចន្លោះសម័យប្រជុំសាមញ្ញ ក្នុងករណីមានការចាំបាច់ និងជាបន្ទាន់ណាមួយ ។ ការប្រជុំចិសាមញ្ញ អាចធ្វើទៅបានលុះត្រាតែមានសំណើរពីព្រះមហាក្សត្រពីនាយករដ្ឋមន្រ្តី ឬពីសមាជិករដ្ឋសភា ចំនួន ១/៣ យ៉ាងតិចទើបគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកោះប្រជុំវិសាមញ្ញបាន។ គ. ការប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ការប្រជារាល់ថ្ងៃ គឺគេធ្វើឡើងនៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដូចករណីបរទេសឈ្លានពាន ឬករណីរឹកវក្នុងប្រទេសដើម្បីដោះស្រាយស្ថានការចាំបាច់របស់ប្រទេសជាតិ។ Ⅶ. ព្រឹត្តសភា ១. សាវតានៃការកកើតព្រឹទ្ធសភា តាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ប្រព័ន្ធសភាពីរថ្នាក់នេះ បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីពេលដែលបានកកើតឡើងជាលើកដំបូងនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានាឆ្នាំ១៩៤៧ មកម្ល៉េះ ដូចដែលបានអត្ថាធិប្បាយពីខាងដើមមកខ្លះៗហើយ។ ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តនិយោបាយផ្ទៃក្នុងមួយបានកើតមានឡើង។ ដើម្បីដោះស្រាយនូវវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាកដឹកនាំជាន់ខ្ពស់នៃគណប្សនយោបាយទាំងពីរមានគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ីនប៉ិច ត្រូវបានប្រារព្វធ្វើឡើងកាលពីថ្ងៃទី១២-១៣ ខែវិច្ឆការ ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្រោមព្រះធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះមហាក្សត្រ នរោត្ត សីហនុ ដែលនៅពេលនោះព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឲ្យមានឡើងវិញ និងមានតួនាទីជាស្ថាប័ននីតិប្បញ្ញាត្តិកំពូលរបស់ប្រទេសកម្ពុជា ដោយបានឯកភាពធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជាលើកទី២។ ២. ក្រុមប្រឹក្សាព្រះរាជាណាចក្រ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឲ្យប្រើនាថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ បានចែងកំណត់ឲ្យប្រទេសកម្ពុជា មានស្ថាប័ននីតិប្បញ្ញត្តិពីរថ្នាក់គឺ “ក្រុមប្រឹក្សាព្រះរាជាណាចក្រ និងរដ្ឋសភា”។ ក្រុមប្រឹក្សាព្រះរាជាណាចក្រ ជាស្ថាប័នមួយមានតួនាទីជាអង្គការនីតិប្បញ្ញត្តិដូចរដ្ឋសភាដែរគឺ មានសិទ្ធិក្នុងការពិនិត្យ ហើយឲ្យយោបល់លើសេចក្ដីព្រាងនិងសេចក្ដីស្នើរច្បាប់ដែរដ្ឋសភាបញ្ចេញមតិយល់ព្រមជាលើកដំបូង និងបញ្ហាទាំងពួងដែលរដ្ឋាភិបាលបានដាក់ឲ្យពិនិត្យ និងមានភារកិច្ចមួយចំនួនទៀតគឺជួយសំអាតការរាជការ(សកម្មភាពរដ្ឋសភា)។ សមាជិកក្រុមប្រឹក្សាព្រះរាជាណាចក្រ ត្រូចមានអាយុយ៉ាងតិច ៤០ ឆ្នាំ ត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកលខ្លះ។ សមាជិក២ រូបត្រូវបានព្រះមហាក្សត្រីយទ្រង់ចាត់តាំងក្នុងបណ្ដាព្រះរាជវង្សានុវង្ស ២រូប ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមសម្លេងភាគច្រើនដោយប្រៀប ១០រូប ជាអតិបរមាត្រូវដោយការបោះឆ្នោតជាសកល និងមិនចំពោះជាអ្នកតំណាងភូមិភាគមួយឬ ក្នុងក្រុងភ្នំពេញ និង១០រូប ជាអតិបរមាទៀតជាអ្នកតំណាងវិជ្ជាជីវៈផ្សេងៗ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាំសកល និងកដោយចំពោះមុខ។ ស្ថាប័នក្រុមប្រឹក្សាព្រះរាជាណាចក្របានចាប់បង្កើតឡើងនៅដើមឆ្នាំ ១៩៤៨ ហើយមានសមាជិក២៤ រូប គឺ ឯកឧត្តម ឃួន ណៃ ជាប្រធានឯកឧត្តម ជុំ ទួត ជាអនុប្រធាន ឯកឧត្តម ម៉ី នសី និង ឯកឧត្តម យឹម សំ ជាលេខាធិការ។ ក្រុមប្រឹក្សាព្រះរាជាណាចក្រ មានគណៈកម្មការជំនាញ៤គឺ ១. គណៈកម្មការ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសាធារណៈ ២. គណៈកម្មការ ធម្មការ យុត្តិធម៌ និងរដ្ឋធម្មនុញ្ញ ៣. គណៈកម្មការ មហាផ្ទៃ ការបរទេស និងការពារប្រទេស ៤. គណៈកម្មការ សិក្សាធិការ វប្បធម៌ សុខាភិបាល និងបញ្ហាសង្គម។ គណៈកម្មការនីមួយៗមានសមាជិក ០៥រូប។ ស្ថាប័នក្រុមប្រឹក្សាព្រះរាជាណាចក្រ មានក្រុមអ្នកជំនួយការមួយជាំសេនាធិការ ផ្ទាល់ដែលមានអគ្គលេខាធិការ ០១រូប និងនាយប៊ុយរ៉ូ ០១រូប ដែលជាអ្នកមានកម្រិតចំណេះដឹងខ្ពង់ខ្ពស់ ហើយត្រួវជ្រើសរើសពីខាងរាជការព្រមទាំងស្មៀន ចំនួន ០៧រូប ដែលជ្រើសរើសតាមករយៈការប្រឡងប្រជែង។ ៣. ព្រឹទ្ធសភានៃសាធារណរដ្ឋខ្មែរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាំ ត្រូវបានប្រកាសជាធារណរដ្ឋខ្មែរតាមច្បាប់ធម្មនុញ្ញលេខ ៤៤២/៧០បរ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៧០។ ស្ថាប័នកំពូលៗរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានរក្សាទុកដដែល លើកលែងតែស្ថាប័នព្រះមហាក្សត្រដែលត្រូវលុបបាត់។ ថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧២ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ត្រូវបានប្រកាសប្រើតាមបញ្ញតិ្តលេខ ១៩១/៧២បសខ។ រដ្ឋធម្មនុញ្ញនេះ បានចែងកំណត់ឲ្យប្រទេសកម្ពុជា អនុវត្តរបបសហភាដែលមាន សភាជាតិ និង ព្រឹទ្ធសភា។ ៤. ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣-) ក. ព្រឹទ្ធសភានីតិកាលទី១ ព្រឹទ្ធសភានីតិកាលទី១ កកើតឡើងដោយការតែងតាំងសម្រាប់ អាណត្តិ៥ឆ្នាំ មានសមាជិកចំនួន៦១ ក្នុងនោះមានសមាជិក ១១រូប។ ក្នុងចំណោម៦១រូប នេះមាន៣១រូបមកពីគណៈបក្សប្រជាជនកម្ពុជា២១រូប មកពីគណៈបក្សហ៊្វុនស៊ិនប៉ិច ០៧រូប មកពីគណៈបក្សសមរង្ស៉ី និង០២រូបទៀតតែងតាំងដោយព្រះមហាក្សត្រ។ ខ. ព្រឹទ្ធសភានីតិកាលទី២ សម្រាប់នីតិកាលទី២ និងនីតិកាលបន្តបន្ទាប់ព្រឹទ្ធសភាកើតឡើងតាមរយៈការបោះឆ្នោតជាអសកលផង និងតែងតាំងផងសម្រាប់អានត្តិ ៦ឆ្នាំ និងត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង។ ព្រឹទ្ធសភានីតិកាលទី២ មានសម្ដេច ជា ស៊ីម ជាប្រធាន សម្ដេច ស៊ីសុវត្ថិជីវ័នមុនីរក្ស ជាអនុប្រធានទី១ និងឯកឧត្តម ទេព ងន ជាអនុប្រធានទី២ និងបានបើកសម័យប្រជុំដំបូងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ Ⅵ.ការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ក. ការបង្កើតព្រឹទ្ធសភា ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋភាមានចែងក្នុងមាត្រ ១០៦ ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ក្នុងសម័យប្រជុំដំបូងនៃនីតិកាលនីមួយៗ ដែលប្រារបព្ធធ្វើឡើងក្នុងចន្លោះពេល៦០ថ្ងៃ ក្រោយការបោះឆ្នោត ក្រោមអធិបតីភាពនៃប្រធានបណ្ដោះអាសន្ន (ព្រឹទ្ធសមាជិក) ព្រឹទ្ធសភាដំណើរការបោះឆ្នោតជ្រើសតាំងដោយឡែកពីគ្នាច្រើនដាច់ខាត (ហាសិបបូកមួយ) នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ខ.ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅតាមមាត្រា៩៩ ថ្មីនិងមាត្រា១០០ ថ្មីនៃរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាម្ដង នៅថ្ងៃអាទិត្យ សប្ដាហ៍ទី៨ មុនដំណាច់ចុងឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា។ ចំពោះការបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងមុខដំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងដំណែងក្នុងក្រនខណ្ឌនៃភូមិភាគនីមួយៗ។ បេក្ខជនដែលមានសិទ្ធិឈរឈ្មោះជាសមាជិកព្រឹទ្ធសភាត្រូវ៖ • មានសញ្ញាតិខ្មែរពីកំណើត • មានអាយុ ៤០ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត • មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត • ស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា • មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។ • ចំពោះមន្រ្តីរាជការស៊ីវិល មន្រ្តីតុលាកា កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទសមាជិកក្រុមប្រឹក្សារធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ឈប់ពិសេស ឬលាចាសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិចប្រាំពីរថ្ងៃមុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ គ.ឋានៈ បុព្វសិទ្ធិ និង អភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាមានឋានៈ និងបុព្វសិទ្ធិស្មើរនិង ឯកឧត្តមមន្រ្តីផុតលេខ នៃព្រះរាជាណាចក្រកម្ពុជា និងមានអភ័យឯកសិទ្ធិសភា។ គ្មានសមាជិកព្រឹទ្ធសភាណាម្នាក់ត្រូវបានដកអភ័យឯកសិទ្ធិសភា ដោយគ្មានការយល់ព្រមពីព្រឹទ្ធសភាបានឡើយ។ ១. ការបាត់បង់សមាជិកភាព ក្នុងនីតិកាលរបស់ព្រឹទ្ធសភា អាសនៈរបស់សមាជិកព្រឹទ្ធសភាត្រូវប្រកាសថា នៅទំនេរក្នុងករណីដូចខាងក្រោម៖ ១. ដោយការសុំលាលែង ២. ដោយការបោះបង់ចោលការងារចំនួន ៣ខែ គ្មានការអនុញ្ញាត ៣. ដោយសាមីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួងស្ថាប័នសាមី ៤. ដោយសាមីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយ ៥. ដោយសាទទួលអនិច្ចកម្ម ៦. ដោយសាមីខ្លួនត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាពីបទឧក្រិដ្ឋឬបទមជ្ឈឹមមួយ អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលនៅទំនេតយ៉ាងតិច ៦ខែមុនចប់នីតិកាលត្រូវបំពេញជំនួយដោយសមាជិកថ្មី ចេញពីប្រភពដើមដែលមានអាសនៈទំនេរនោះ ដោយជ្រើរើសក្នុងចំណោមបេក្ខជន ឈរឈ្មោះបោះឆ្នោតនៃមណ្ឌលបោះឆ្នោតរបស់សាមីខ្លួននោះ មកជំនួសដោយមិនចាំបាច់បោះឆ្នោតសាជាថ្មីឡើងវិញ។ ២. អំពីវោសមិតភាព មុខងារសមាជិកព្រឹទ្ធសភាមានវិសមិតភាពជាមួយមុខងារ ជាសមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល មានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងវិសាមិតភាពជាមួយនិងការបំពេញមុខងារសាធារណៈជាសកម្ម រួមទាំងការប្រកបការងារក្នុងវិជ្ជាជីវៈផងដែរ។ សមាជិកព្រឹទ្ធសភាមានសិទ្ធិទទួលប្រាក់បំណាច់ប្រចាំខែ។ ប្រាក់បំណាច់នេះមិនមែនជាប្រាក់បៀរវត្សប្រចាំខែក្នុងន័យនីតិសាធារណៈទេ។ ឃ. តួនាទី ភាកិច្ច និង សមត្ថកិច្ចរបស់ព្រឹទ្ធសភា ព្រឹទ្ធសភាជាស្ថាប័ននយោបាយកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីស្ថាប័នព្រះមហាក្សត្រ។ ព្រឹទ្ធសភាដើរតួនាទីគឺជាស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់រដ្ឋមានភារកិច្ចសម្រិតសម្រាំងច្បាប់ និងធ្វើជាអាជ្ញាធរកណ្ដាលក្នុងការសម្របសម្រួលការងាររវាងរដ្ឋសភានិងរដ្ឋាភិបាល។ តាមរយៈភារកិច្ចនេះព្រឹទ្ធសភាមានមុខងារសំខាន់ចំនួនបី គឺមុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ។ ១. មុខងារជាតំណាង សមាជិកព្រឹទ្ធសភាច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្គាត់ដែលជាម្ចាស់ឆ្នោតនៅភូមិភាគ។ លើសពីនេះទៀតក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។ ២. មុខងារនីតិកម្ម កិច្ចការនីតិកម្មរបស់ព្រឹទ្ធសភា ស្ដែងឡើងតាមរយៈការធ្វើរបាយការណ៍ ឬការពិនិត្យនិងឲ្យយោបល់លើអត្ថបទច្បាប់ ឬបញ្ហាផ្សេងៗដែលបានដាក់ជូនឲ្យព្រឹទ្ធសភាពិនិត្យ។ ៣. មុខងារត្រួតពិនិត្យ ព្រឹទ្ធសភាធ្វើការតាមដានត្រួតពិនិត្យការងាររបស់រាជរដ្ឋាភិបាល។ ប៉ុន្តែជាទូទៅព្រឹទ្ធសភាពុំដើរតួនាទីប្រឆាំង ឬគាំទ្ររាជរដ្ឋាភិបាលឡើយ។ ព្រឹទ្ធសភាមានបេសកកម្មបង្កើតច្បាប់ឲ្យល្អដែលជាគោលដៅអាទិភាព ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈ។ ង. គណៈកម្មាធិការអចិន្រ្តៃយ៍ ព្រឹទ្ធសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍មួយដែលមានសមាសភាព ១២រូប៖ • ប្រធានព្រឹទ្ធសភា ៖ ធាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ • អនុប្រធានទាំងពីរ ៖ ជាសមាជិក • ប្រធាគណៈកម្មការជំនាញទាំង៩ ៖ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍មានភារកិច្ចដូចខាងក្រោមៈ ១. ចាត់ចែងការងាររបស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា ២. រៀបចំប់ៀបវារៈនៃពេលប្រជុំនីមួយៗរបស់ព្រឹទ្ធសភា ៣. រៀបចំសមាសភាពលេខាធិការ ២រូប សម្រាប់សម័យប្រជុំបន្ទាប់ពីវិស្សមការដើម្បីដាក់ជូនអង្គប្រជុះអនុម័ត ៤. ធានាការប្រព្រឹត្ត ទៅនៃអគ្គលេខាធិការរដ្ឋាន ក្រុមមិត្តភាពឬក្រុមទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិសភាតំបន់ និងអន្តរជាតិផ្សេងៗ ៥. ធានាគ្រប់គ្រង និងកាចំណាយថវិការព្រឹទ្ធសភាទៅបានត្រឹមត្រូវតាមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុ ៦. ធានាក្នុងការផ្ដល់គ្រឿងឥស្សរិយយស ជូនដល់សមាជិកព្រឹទ្ធសភា ៧. ធានាការអនុវត្តវិន័យក្នុងព្រឹទ្ធសភា ៨. លើកជូនព្រឹទ្ធសភាពិនិត្យ និងសម្រេចលើការស្នើចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួន និងការផ្អាកការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយរួមទាំងការព្យួរអភ័យឯកសិទ្ធិសភា ការប្រគល់ជួនវិញនូវអភ័យឯកសិទ្ធិសភា ការបោះបង់ចោលការងារ វិសមិតភាព និងការប្រាសចាកសមាជិកភាពរបស់សមាជិកព្រឹទ្ធសភា។ ច. ការប្រជុំព្រឹទ្ធសភា ការប្រជុំរបស់ព្រឹទ្ធសភាត្រូវបានចែងនៅក្នុងមាត្រ ១០៧ថ្មី នៃរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភាមានការប្រជុំពីរយ៉ាងដូចរដ្ឋសភាដែរ គឺ ប្រជុំសាមញ្ញ និង ប្រជុំវិសាមញ្ញ៖ • ការប្រជុំវិសាមញ្ញ៖ ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិចបីខែ។ ពោលព្រឹទ្ធសភាប្រជុំបីខែ វ៉ាកងបីខែ។ • ការប្រជុំវិសាមញ្ញ៖ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំបីនាយករដ្ឋមន្រ្តី ឬពីសមាជិកព្រឹទ្ធសភាចំនួន១ភាគ៣ យ៉ាងតិច ព្រឹទ្ធសភាអាចកោះប្រជុំវិសាមញ្ញ។ ឆ. តួនាទី និងភារកិច្ចប្រធានព្រឹទ្ធសភា ប្រធានព្រឹទ្ធសភាមានតួនាទីនិងភាកិច្ចសំខាន់ៗចំនួនដូចតទៅ៖ ១. ជាប្រមុខរដ្ឋស្ដីទី ឬព្រះរាជានុសិទ្ធិ ពេលព្រះមហាក្សត្រអវត្តមាន ឬ ប្រឈួន ២. ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ៣. អាចស្មើសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីត្រួតពិនិត្យធម្មនុញ្ញភាពលើច្បាប់ទាំងឡាយណាដែលមុនប្រកាសប្រើ ឬច្បាប់ដែលបានប្រកាសឲ្យប្រើប្រាស់រួចហើយ ៤. ធានាការប្រព្រឹត្តទៅនៃព្រឹទ្ធសភាឲ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ៥. ដឹកនាំអង្គប្រជុំនៃព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ ៧. ចាត់ចែងការពិភាក្សាហើយចុះហត្ថលេខាលើកំណត់ហេតុនៃករប្រជុំនៃព្រឹទ្ធសភា ៨. ញុំាងឲ្យប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ៩. រក្សាការពារសណ្ដាប់ធ្នាប់ក្នុងព្រឹទ្ធសភា ១០. តំណាងព្រឹទ្ធសភាក្នុងការទាក់ទងជាមួយព្រះមហាក្សត្រ រដ្ឋសភា ឬអាជ្ញធារសាធារណៈ ១១. ទាក់ទងជាមួយប្រធានរដ្ឋសភា ដើម្បីរៀបចំសមាជអង្គសភាទាំងមូល។ ជ. តួនាទីនិងភាកិច្ចអនុប្រធានព្រឹទ្ធសភា • ជួយធ្វើការប្រធានព្រឹទ្ធសភា តាមការប្រគល់សិទ្ធិ • ធ្វើការជំនួសប្រធាន ក្នុងករណីប្រធានមិនអាចធ្វើការងារបាន • ធ្វើជាប្រមុខស្ដីទី ឬព្រះរាជានុសិទ្ធិ (មាត្រា១១ថ្មី នៃរដ្ឋធម្មនុញ្ញ) • ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ។ (មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញ) Ⅶ. ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា ព្រឹទ្ធសភានិងរដ្ឋសភា ជាអង្គការមានអំណាចនីតិប្បញ្ញត្តិដូចគ្នា តែរដ្ឋសភានិងព្រឹទ្ធសភាមានអត្តសញ្ញាណ និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ : ១. ប្រភព តំណាងរាស្ត្រទាំងអស់ត្រូវជ្រើសរើសតាំងតាមរយៈការបោះឆ្នោតសកល ដោយប្រជារាស្ត្រតាមមណ្ឌលរាជធានី ខេត្ត សម្រាប់រយៈពេល៥ឆ្នាំ។ សមាជិកព្រឹទ្ធសភា ត្រូវជ្រើសរើសតាំងតាមរយៈការបោះឆ្នោតជាសកល ដោយក្រុមប្រឹក្សាឃុំ សង្កាត់។ សមាជិកព្រឹទ្ធសភាក្នុងតំណែង តាមភូមិភាគសម្រាប់រយៈពេល ៦ឆ្នាំក្នុងនោះមាន២រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប។ ២. ភាពជាតំណាង តំណាងរាស្ត្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតនៅក្នុងមណ្ឌល និងតំណាងប្រជាពលរដ្ឋទូទាំងប្រទេស។ សមាជិកព្រឹទ្ធសភា៖ ភាគីច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ ប៉ុន្ត្ឬែមានតំណាងព្រះមហាក្សត្រ និងតំណារដ្ឋសភាផងដែរ។ គួរកត់សម្គាល់ដូចតទៅៈ ភាពជាតំណាងខុសគ្នាការយកចិត្តទុកដាក់ក៏ខុសគ្នា។ ភាពខុសគ្នាខាងអាយុ ពុំមែនដោយឥតហេតុផលឡើយ។ ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាល បង្ហាញនូវលក្ខណៈពិសេសផ្ទាល់ និងអត្តសញ្ញាណផ្ទាល់របស់សភានីមួយៗ។ ៣.អំណាច ក. រដ្ឋសភាជ្រើសតាំងរាជរដ្ឋាភិបាល រដ្ឋសភាបោះឆ្នោតទុកចិត្តដល់រាជរដ្ឋាភិបាល (មាត្រា ៩០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា ៩៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។ ខ.សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ ឬផ្ដួចផ្ដើមថ្មីវិសោធនកម្មរដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា។ ប៉ុន្តែរដ្ឋសភាធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ប្រធានព្រឹទ្ធសភាទេ។ គ. សិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ សមាជិករដ្ឋសភា ឬសមាជិកព្រឹទ្ធសភាមានសិទ្ធផ្ដួចផ្ដើមធ្វើច្បាប់ដូចគ្នាសេចក្ដីស្នើរច្បាប់ណាដែរផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភា ត្រូវតែបញ្ចូនទៅរដ្ឋសភាអនុម័តជាលើកដំបូងទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឲ្យយោបល់ស្របតាមមាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ។ ឃ. ការត្រួតពិនិតរាជរដ្ឋាភិបាល រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុម័តញ្ញតិ្តបន្ទោសដកហូតតំណែង ឬរំលាយរាជរដ្ឋាភិបាល។ តែនៅក្នុងការជាក់ស្ដែងសភាលើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងក្នុងរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាលហើយរបបសម្លេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ង.អំណាចសម្រេចចិត្ត រដ្ឋសភា និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជជាតិ ដើម្បីដោះស្រាយបញ្ញាសំខាន់ៗ របស់ប្រទេសជាតិ។ ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភាត្រូវកំណត់ដោយច្បាប់មួយតែរហូតមកដលពេលនេះច្បាប់នេះមិនទាន់ចេញនៅឡើយទេ។ ៤. បទបញ្ញត្តិពិសេសចែងក្នុងរដ្ឋធម្មនុញ្ញ ប្រធានព្រឹទ្ធសភាទទួលកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្តមាន(មាត្រា៣០ថ្មី)។ ប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភាជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ (មាត្រា ១៣ថ្មី)។ នៅពេលប្រជាជាតិប្រឈមមុឋនិងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានជាដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា (មាត្រា២២ថ្មី)។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (មាត្រា២៤ថ្មី) ព្រឹទ្ធសភា មានភាកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល(មាត្រា១២២ថ្មី)។ ការស្មើពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម៍ត ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននិងច្បាប់នោះត្រូវប្រកាសឲ្យប្រើ (មាត្រា១៤០ថ្មី)។ Ⅷ. ស្ថានភាពបច្ចប្បន្នរបស់ព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី២ បានធ្វើឲ្យតួនាទីរបស់ព្រឹទ្ធសភាកាន់តែទូលំទូលាយឡើងថែមទៀត។ ក្នុងភាពជាតំណាងឲ្យក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស ដែលកំពុងអនុវត្តនូវគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ។ ការលំបាកនានាដែលត្រូវប្រឈម ក- បច្ចប្បន្ននេះការអភិវឌ្ឍស្ថាប័នកាន់តែមានសារៈសំខាន់ ប៉ុន្ដែនៅមានបញ្ហាមួយចំនួនក្នុងការអនុវត្តភារកិច្ចរបស់ព្រឹទ្ធសភា ដោយសាតែ៖ • ការពិនិត្យអត្ថបទច្បាប់ (សេចក្ដីព្រាងច្បាប់ភាគច្រើន គឺជាគំនិតផ្ដួចផ្ដើមរបស់នីតិកាលប្រតិបត្តិ ដូចគ្នានិងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យផ្សេងទៀតដែរ) ពុំទាន់មានធនធាន និងស្ដង់ដាគ្រប់គ្រាន់ក្នុងដំណើរការនីតិវិធី។ • ធនធានដែលគណៈកម្មការជំនាញអាចប្រើបាន តែនៅមានកម្រិតទាំងផ្នែកស្រាវជ្រាវឯកសារ និងការផ្ដល់យោបល់បច្ចេកទេស។ • ការងារវមជ្ឈការ វិសហមជ្ឈការ ដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានអនុវត្តតាំងពីឆ្នាំ ២០០២ កំពុងប្រព្រឹត្តបន្តទន្ទឹមនិងការបន្តកសាងច្បាប់ និងបទដ្ឋានចាំបាច់នានា។ • សមត្ថភាពបច្ចកទេស និងជំនាញរបស់មន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាពុំទាន់សមស្រប។ • វេទិការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ពុំទាន់បានរៀបចំជាប្រព័ន្ធនៅឡើយ។ ខ- ក្នុងឋានៈជាស្ថាប័ន ដែលមានតួនាទីតាមដានការងាររបស់រាជរដ្ឋាភិបាលសមាជិកព្រឹទ្ធសភាមានកិច្ចជាច្រើន ពាក់ព័ន្ធជាចម្បងទៅនិងបណ្ដឹងតវ៉ា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ដែលត្រូវឆ្លើយឆ្លងគ្នាជាមួយរាជរដ្ឋាភិបាល និងត្រូវចុះពិនិត្យស្រាវជ្រាវជាក់ស្ដែង។ គ- ក្នុងឋានៈជាតំណាងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់សមាជិកព្រឹទ្ធសភាខ្វះធនធាននិងមធ្យោបាយធ្វើដំណើរទៅកាន់ភូមិភាគ ដើម្បីផ្សព្វផ្សាយពីសកម្មភាព និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់មូលដ្ឋាន ឲ្យឆ្លើយតបតាមការរំពឹងទុករបស់សាធារណៈជន។ តារាង គំនូសបំព្រួញនីតិវិធីពិនិត្យ និងអនុម័តច្បាប់
Ⅸ. ឯកសាយោង
១. សៀវភៅមូលដ្ឋានច្បាប់ និងស្ថាប័នច្បាប់ (និពន្ធដោយ ឥត យឿន) បោះពុម្ភលើកទី៣
២. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
៣. ប្រវត្តិស្ថាប័នខ្មែរ (សាស្ត្រាចារ្យ ពៅ រឿង) បោះម្ពលើកទី១ឆ្នាំ២០១៥
Basic of law
[កែប្រែ]បរិញ្ញាបត្រ
36.37.233.241 ម៉ោង១៦:០៥ ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ (UTC)