ការពិភាក្សារបស់អ្នកប្រើប្រាស់:សុខ សុភ័ក្រ្ត

Page contents not supported in other languages.
ពីវិគីភីឌា

អំពីជនជាតិកួយ[កែប្រែ]

ពួកនេះ(ជនជាតិកួយ) ភាគច្រើនរស់នៅប៉ែកខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្តព្រះវិហារ, រតនគីរី, មណ្ឌលគីរី, កំពង់ធំ, កំពង់ស្ពឺ, ឧត្តរមានជ័យ និងបន្ទាយមានជ័យជាដើម។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃយើង មានជនជាតិជាច្រើន ដូចជាភ្នង ទំពួន គ្រឹង ចារាយ ព្នង ខា សំរែ ជង កួយ ស្ទៀង រដែ ស្អូច ព័រ ជាដើម ។ ពួកនេះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ឆ្ងាយពីសង្គមស៊ីវិល័យ។ ជនជាតិទាំងនេះ មានរបៀបរបបរស់នៅភាសា ប្រពៃណី និងទំនៀមទម្លាប់ប្លែកៗគ្នា។ ជនជាតិកួយ ឬសាសន៍កួយមានចែកជាច្រើនពួកដូចជា កួយនត្រា កួយដំរី កួយនលី កួយគ្រលជាដើម។ តែក្រុមកួយដែលរស់នៅសព្វថ្ងៃនេះ គឺមានចែកជា៤កួយ(ពួក/ក្រុម)គឺ : ១- កួយអន្ទ័រ ៣- កួយម៉ាអៃ ២- កួយចាន់ត្រើរ៍ ​ ៤- កួយអក សំនៀងភាសាកួយទាំង៤ ក្រុមនេះ និយាយចូលគ្នាមិនបានទេ ខុសក្រុមគ្នា គឺថាបើកួយអន្ទ័រនិយាយបានតែជាមួយកួយអន្ទ័រ; បើអន្ទ័រនិយាយជាមួយកួយចាន់ត្រើរ៍ គេគ្រវីក្បាលតែរៀងៗ ខ្លួនឬធ្វើដៃ ធ្វើជើងជាសញ្ញា ឬមួយក៏បែរជានិយាយភាសាខ្មែរយើងវិញទើបស្ដាប់គ្នាបាន។ បណ្ដាកួយទាំង៤ ក្រុមនេះ ភាគច្រើនៗ ចេះភាសាខ្មែរយើង ព្រោះពួកនេះច្រើនមានរបរទាក់ទងនឹងខ្មែរយើង តែនិយាយពុំបានច្បាស់លាស់ទេ។ ការតាំងទីលំនៅ ឃើញថាចូលចិត្តនៅក៏ខុសគ្នា គឺកួយម៉ាំអៃ ចូលចិត្តធ្វើផ្ទះនៅលើខ្នងភ្នំ មិនចូលចិត្តនៅទីទំនាបដូចកួយឯទៀតឡើយ។ ឯរបររកស៊ីក៏ខុសគ្នាទៀត គឺកួយម៉ាអៃចូលចិត្តបរបាញ់សត្វ, កាលណាគេចេញពីផ្ទះម្នាក់ៗ មិនភ្លេចគ្រឿងនេសាទុប្បករណ៍ មានស្នានឹងព្រួញជាដើមទេ ជាពិសេសមានឆ្កែ២ – ៣ ទៅតាមជានិច្ច។ ឯភ្លឺស្រែពុំសូវចូលចិត្តធ្វើ តែការរស់នៅរបស់គេៗ ពឹងលើសាច់សត្វ។ ឧបមាថា: បើគេបាញ់សត្វបាន គេយកមកធ្វើងៀតទាំងការុងៗ យកមកដូរស្រូវពួកកួយនៅខាងក្រោមយកទៅបរិភោគ។ ទស្សនៈខ្មែរពី”កួយ” ជនជាតិខ្មែរកាលណាលឺគេនិយាយពាក្យកួយ ច្រើនតែសើចញញឹម ឬពុំនោះសោតទេ ច្រើនតែបន្ថែមពាក្យថា “កណ្តេះ” ទៀតផងយ៉ាងនេះ។ តើការនេះបង្ហាញនូវលក្ខណៈចែចង់របស់ខ្មែរយើងឬ? បើតាមការយល់របស់ខ្ញុំ ពាក្យនេះពិតជាការចំអេសចំអាសមែនហើយ តែមានលក្ខណៈស្របទៅនឹងការពិតខ្លះ។ បន្តទៅនេះ បើចង់ជ្រាបអំពីការនេះឬយ៉ាងណានោះ ខ្ញុំសូមលើកពីរឿងកម្លោះកួយដូចមានសេចក្តីខាងក្រោម៖ “កម្លោះកួយពុំសូវចេះធ្វលការទេ ព្រោះវេលាយប់ច្រើនដើរទៅលូកក្រមុំ។ ស្រ្តីកួយគ្មានដោះរឹងសោះ ដោយហេតុថា ប្រុសច្របាច់លេងរាល់យប់ គឺថាពេលយប់ទៅអង្គុយលេងក្បែរក្រមុំបុកអង្ករ ដល់ស្រីឡើងលើផ្ទះ ប្រុសកម្លោះលូកពីក្រោមផ្ទះតាមប្រហោងជញ្ជាំង ត្រាតែឳពុកគេគ្រហែមទៅទើបដើរចេញ។ បាត់គ្រហែមមួយស្របក់ ចូលមកលូកទៀត។ បើស្រីមិនស្រឡាញ់ដេកឲ្យឆ្ងាយពីដៃប្រុស ពុំអាចលូកបាន។ បើស្រឡាញ់ផង ស្រីដេកប្របេះជញ្ជាំងឲ្យប្រុសច្របាច់លេង”។ តើនរណាអាចដឹងបាន គេច្របាច់តែដោះ ឬក៏កេះអ្វីៗផ្សេងទៀតនោះ? រឿងហេតុនេះទេដឹង បានជាខ្មែរយើងចូលចិត្តបន្ថែមពាក្យគ្រលាស់ឲ្យពួកកួយ។ ឬហេតុដូនតាខ្មែរជំនាន់មុន ពូកែខាងលេងពាក្យគ្រលាស់នោះ ដូចជាពាក្យថា សម្ល-សម្លុក គឺ សម្លុកដែលបង់ប្រហ សម្លដែលបង់ប្រហុក, ស្រើប-ស្រាល មកពី ស្រាលដោយត្រេកត្រអើប គឺ ស្រើបដោយត្រេកត្រអាល...។ តាមខ្ញុំយល់វាបែបនេះឯងមើលទៅ? តែការដែលលើកឡើងបែបនេះ ឬយ៉ាងណាក៏ដោយ គ៏យើងពុះអាចរិះគន់ ឬទិទៀនដល់កម្លោះកួយបានទេ ព្រោះការនេះជាការធម្មតា ស្ទើតែក្លាយទៅជាប្រពៃណីរបស់ពួកកួយគេទៅហើយ។ ពិតណាស់ខ្មែរយើងបន្លំពុំសូវបានទេ ចូលភូមិកួយបានម្តងៗ លុះត្រាតែមានពេលគេធ្វើបុណ្យខ្មោច ឬលេងផ្កាប់ផ្ងាបង្វិលលុយសេន។ ស្រ្តីកួយបុកស្រូវអង្ករញាប់ណាស់។ នៅក្រោមត្បាល់បុកមានជីកប្រហោងឲ្យលាន់លឺសូរខ្លាំង។ គេច្រើនយកដៃគ្នា គឺប្រវាស់។ (នៅមានបន្ត និងអត្ថបទខាងលើនឹងនឹងមានការកែប្រែទៀត)

ហត្ថលេខា

--សុខ សុភ័ក្រ្ត ម៉ោង០៩:២១ ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ (UTC) សុខ សុភ័ក្រ្ត[ឆ្លើយតប]