ការពិភាក្សារបស់អ្នកប្រើប្រាស់:Lengchhon0084

Page contents not supported in other languages.
ពីវិគីភីឌា

មជ្ឈមណ្ឌលបុប្ផាណា[កែប្រែ]

បុប្ផាណាជាឈ្មោះរបស់នារីក្លាហានម្នាក់នៅសម័យពុលពត ហើយមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដោយលោក ប៉ាណាធី និង លោក ខៀវប៉ាណាកា។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០៦, ហើយគោលបំណងមាន៣យ៉ាងគឺ៖ ទី១ គឺប្រមែប្រមូលឯកសារដែលមាននៅក្នុងប្រទេសកម្ពុជា ទី២ ចង់លើកកំពស់អោយកូនខ្មែរចេះផលិតខ្សែភាពយន្ត ទី៣ គឺចង់ ផ្សព្វផ្សាយអំពីស្នាដៃផ្សេងៗដែលកូនខ្មែររៀនចេះពីមជ្ឈមណ្ឌលនេះ។ ហើយស្ថានទូតបារាំងក៏បានផ្ដល់ជំនួយយ៉ាងធំសំរាប់មជ្ឈមណ្ឌលនេះផងដែរ។ លោកប៉ាណាធី គាត់បានរៀនផ្នែកនេះនៅ ប្រទេសបារាំង ហើយប្រទេសបារាំងក៏បានស្គាល់មជ្ឈមណ្ឌលនេះតាមរយៈលោក ប៉ាណាធី គាត់ជាផលិតករដ៏ល្បី។