ការពិភាក្សារបស់អ្នកប្រើប្រាស់:Minea Sc
អ្នកដែលមានអាជីពជាអ្នកកាសែតមួយរូបគឺត្រូវពឹងផ្អែកទៅលើការអនុវត្តជាច្រើនដូចជាការសើបអង្គេតការធ្វើសេចក្ដីរាយការណ៏ចំពោះព្រឹត្តិការណ៏ណាមួយត្រូវអោយមានលក្ខណះទូលំទូលាយដល់អ្នក អានគ្រប់ពេលវេលាទាំងអស់។ បើទោះបីជាយ៉ាងណាក៏ដោយអាជីពជា អ្នកកាសែតតែងតែ មានភាពប្រែ ប្រួល រឺ ក៏មានគុណសម្បិត្តនិងគុណវិបត្តមួយចំនួនដែរក្នុងការធ្វើពត័មានណាមួយអ្នកកាសែត ត្រូវរិះគិតពិចារណា អោយបានអោយបានល្អ និងមានភាពទាក់ទាញ ចំពោះអ្នកអានក្នុងការ ផ្សព្វផ្សាយព័ត៌មាន នីមួយៗ។ ស្របតាមនោះដែរការរៀបចំបង្កើតនូវពត័មានទាំងឡាយដែលមានលក្ខណះទាក់ទងទៅនឹងផ្នែករដ្ធបាលផ្នែកធ្វើជំនួញអ្នកកាសែតត្រួវដឹងអោយបានច្បាស់ពីវប្បធម័ឬប្រវតិ្ត នៃទិដ្ធភាពនោះផងដែរ ដួចជាសិល្បះ និងការកំសាន្តជាដើម៕នៅក្នុងនោះដែរក៏ត្រូវមានការបូកបញ្ជូលជាមួយនឹងអ្នកត្រួតពិនិត្យសារពត័មានអ្នកថតរូប ហើយក៏ត្រូវមានអ្នកកត់ត្រាផងដែរ។ លោកJohann Caroluus’s Relation aller Fumemmen und Gidenck wurdigen គឺជាអ្នកប្រវត្តិវិទួ មួយរូបដែលបាននឹកឃើញបង្កើតនួវកាសែតពត័មានលើកដំបួងចេញជាសាធារណះនៅក្នុងឆ្នាំ១៦០៥ នៅ Strassburg។ កាសែតពត័មាន ដែលចេញជាផ្លូវការលើកដំបូងគឺ English daily courant ចាប់ពីឆ្នាំ១៧០២ដល់១៧៣៥។ សង្គមមួយ ដែលមានលក្ខណះជឿនលឿនក្លាយទៅជាអ្នកផ្តល់សារពត័មានជាមតិយោបល់ ជាសាធារណះ ដូចជាមនុស្សម្នាក់បានផ្តល់ជាម្ហូបអាហារទៅដល់នណារម្នាក់ផងដែរ៕ ក៏ប៉ុន្តែបញ្ជីរឺស្ថានការណ៏ស្តីពីកាសែតផ្សេងៗនៃMass mediaសុទ្ធតែស្ថិតនៅក្រោមការត្រួតពិនិត្យ និងផ្តល់ជា មតិយោបល់ពីអ៊ិនធឺណែតទាំងអស់។
ប្រវត្តិនៃអ្នកសារព័ត៌មាន កាសែតពត៌មាន លើកដំបូងត្រូវបានរៀបចំក្នុងសតវត្សទី១៧ នៅប្រទេសអង់គ្លេស។ រយៈពេលពីរអាទិត្យ ម្ដងការជោគជ័យផ្សេងៗ នៃកាសែតពត៌មានអង់គ្លេស ដែលបានត្រលប់មកក្នុងអាថ៌កំបាំងគឺ កាសែតប្រចាំថ្ងៃ(The Dialy Courant)។ កាសែតពត៌មានដំបូងនៅ រដ្ឋខលលោនិច(Colonics) នៃសហរដ្ឋអាមេរិចមានដូចជា លោក ប៊េនចាម៊ីន ហឺរីស(Benjamin Harris)គឺ ចំណងជើងដំបូងនៃទំព័រជាច្រើន របស់កាសែតដែលបានចេញផ្សាយ និង Domestick ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ1690 ប៉ុន្ដែមួយរំពេចសោះត្រូវបានបិទទ្វារ ដោយសារគ្មានអ្វីអះអាងតាមបទបញ្ជាថាជាអ្នកកាសែត។កាសែតសហរដ្ឋអាមេរិច ដែលល្បីជាងគេក្នុងសម័យកាលនោះត្រូវបានប្រឆាំង ដោយរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ជាលទ្ធផលចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្ម ហើយរារាំងដំណើរការ។ ពេលនោះមានពីរឬបីរយកាសែតពត៌មានក្នុង សហរដ្ឋអាមេរិចអំឡុងឆ្នាំ១៨០០។ ក្នុងឆ្នាំ១៨៣៣កាសែតប៊(Benjamin Day បានបើកសម្ភោធ The Sun (ញ៉ូយ៉គ) ហើយបានបង្កើត Penny Press ។ កាសែត Day’s papers បានដាក់បញ្ចូលដែលពោពេញដោយមានការភ្ញាក់ផ្អើល និង សម្ដៅទៅលើកិច្ចការរបស់ក្រុមអ្នកស្ដាប់ ការលក់មានតំលៃច្រើនមហាសាល ។ ក្នុងកំឡុងពេល សង្គ្រាមស៊ីវិល ការថតរូប ការអនុញ្ញាតិ្ដត្រង់វិចិត្រកម្មក្នុងសារពត៌មាន និង ទូរលេខវិទ្យា ការបង្កើនល្បឿនយ៉ាងសំខាន់ត្រូវបានអភិវឌ្ឍន៍។ ក្នុងឆ្នាំ ១៨៤៦ The Associated Press បានប្រើសេវ៉ាតាមរយៈខ្សែត្រូវបានបង្កើតរូបរាងឡើងដូចជា រួមសហការគ្នាផ្សេងៗ រវាងកាសែតពត៌មានធំៗបីឬបួន ដើម្បីចែករំលែកពត៌មាន ដែលបានមកដល់តាមរយៈទូរលេខពីអ៊ឺរ៉ុប។ អេភ៊ី(AP)ឥឡូវនេះជា ពាក្យដែលចំនាស់នៅក្នុងក្រសួងពត៌មាន។ នៅឆ្នាំ ១៨៥១ George Jones (publisher)និង Henry Raymond បើកសម្ភោធ The new York times នៅទសវត្សឆ្នាំ ១៨៩០ កាសែតពត៌មានផ្ទាល់ខ្លួនរបស់ ចូសេភ ភ្យូលីតសឺ(Joseph Pulitzer) នៅក្រុងញូយ៉គ និង កន្លែងផ្សេងៗបានបង្កើតកាសែតថ្មីគឺ Yellow Journalism មកពីឈ្មោះនៃ(The Yellow Kid)បោះពុម្ពដោយPulitzer។
តួនាទីរបស់អ្នកកាសែត មាតិកាដែលសំខាន់គឺ សេរីភាពក្នុងការសសេរពត៌មានសំរាប់ផ្សព្វផ្សាយជូនសាធារណះជន។នៅទស្សវត្សទី១៩២០អ្នកយកពត៌មានបាន លើកយកពត៌មានថ្មីមួយមកសសេរ។ ហើយទស្សនវិទូអាមេរិកម្នាក់មានឈ្មោះថាចន ដេវី(John Dewey) បានលើកយកកិច្ចពិភាក្សា នៃច្បាប់អ្នកសារពត៌មាន Democracyដើម្បីយកមកពិភាក្សាព្រមទំាងមានការចូលរួមពីរទស្សនះវិជ្ចា និង ទស្សនះវិជ្ចានិងទស្សនះវិទូ មួយចំនួន ផងដែរ។ នៅក្នុងកិច្ចពិភាក្សានោះផងដែរ ស្ដីអំពីច្បាប់អ្នកសារពត៌មានក្នុងការបញ្ជេញមតិជាតិនិងអន្ដរជាតិ។ លោកលីមម៉េន(limman)ក្នុងនាមជា អ្នកច្បាប់របស់អ្នកសារពត៌មាន នោះគាត់បានដឹកនាំបញ្ញតិ និង កែប្រែភាសាផ្សេងជាភាសាជាតិ ដើម្បីផ្សព្វផ្សាយជូនសាធារណះជន និងអ្នកនយោបាយធ្វើការប្រតិបត្តិផងដែរ។ អ្នកកាសែតទាំងអស់យល់ថាសារពត៌មានក្លាយមកពីពាក្យថា”អន្ដរការ”។នៅពេលប្រិយមិត្តនិយាយ អ្នកសារពត៌មានស្ដាប់ ហើយកត់ទុកនូវចំនុចសំខាន់ៗ រួចរៀបរៀងរួចផ្សាយជូនដល់ សាធារណះជនស្ដាប់ រួចគិតពិចារណាបន្ថែម នូវកន្លែងណាដែលមិនសមស្រប់ ហើយស្មុគស្មាញសំរាប់ផ្ដល់ពត៌មាននៅក្នុង សង្គមសម័យថ្មីនេះ។ អន្ដរការត្រូវតែតម្រង់ទៅលើចន្លោះខ្វះខាតនោះ។ លោកលីប ម៉េន បានបើកការផ្សព្វផ្សាយទាំងចន្លោះនោះជូនសាធរណះជនមិនពួកែគិតនូវរឿង ដែលមិនមានន័យគ្រប់គ្រាន់ និង ស្មុគស្មាញពិបាកយល់នោះទើ្បយ។ម្ង្យ៉ាងទៀត អ្នកសារពត៌មានប្រើបា្រស់ពត៌មានប្រចាំថ្ងៃ និង យកចិត្តទុកដាក់អំពីភាពស្មុកស្មាញ ចំពោះសាធារណជនព្រមទាំងអ្នកនយោបាយ។ ដូចច្នេះសាធារណជន ប្រែភាសាព្រមទាំងធ្វើការវិនិច្ជ័យដែល ទាក់ទងទៅវីរះជនអធិបតេ្យ ដើម្បីធ្វើគំរោងពត៌មាន ហើយធម្មតានោះគឺ ជាច្បាប់នៃអ្នកការសែត។ លោកលីប ម៉េនបានជឿជាក់ទៅលើសាធារណជននៅ លើពិភពលោកដែលបានបង្កើតកិច្ចពិភាក្សានៃវីរះជាមួយ បញ្ញិត្តនៅចន្លោះពេលដែលផ្តេកទៅលើអ្នកនយោបាយ។ ព្រមទាំងបានបង្កើត Bureaucarats, អ្នកវិទ្យាសាស្រ្តសង្គម -ល- និង ជួយថែរក្សាអជីវកម្មរបស់លោកលីប ម៉េន(Lippman) អោយមានដំណើរការល្អនៅក្នុងពិភពលោក។ អ្នកកាសែតជាសាធារណៈ បាននឹងកំពុងធ្វើសេចក្តីរាយការណ៍ដែលទាក់ទាញដល់ប្រិយមិត្តអ្នកអាន។ ហើយវាក៏ជាទស្សនីយភាពផងដែរ អ្នកការសែតបានធ្វើការផ្សព្វផ្សាយពត៌មាន ដែលមានលក្ខណៈ ល្អប្រសើរទាក់ទាញដល់ប្រិយមិត្តអ្នកអានទាំងទ្បាយ។ ដូចច្នេះហើយបានជាប់ឈ្មោះបោះសំលេងជាសាធារណះ។ លើសពីនេះទៅទៀតអ្វីដែល បានចេញផ្សាយជាសាធារណះគឺ ពត៌មាននោះត្រូវតែល្អប្រសើជាក់លាក់ទាក់ទងនឹង អ្នកផ្ដល់ពត៌មានត្រូវតែមានអ្នករាយការណ៍ម្នាក់ដែល សិល្បៈសាស្រ្ដរបស់លោកលីប ម៉េន គាត់មាន តំណែងជារាជរដ្ឋាភិបាលនៃប្រជាធិបតេយ្យដែលមិន សូវមានការហ្វិក ហ្វឺនល្អប៉ុន្មានទេ ប៉ុន្ដែគាត់គិតថានយោបាយនៃ សហគមន៍ទាំងមូលបើ មានការដកចេញនូវអ្វីមួយក៍ដោយគឺត្រូវ មានការណែនាំអំពី អតិសេដ្ឋ មួយដែលមានការប្រកាន់បក្សពួក ដើម្បីវែកញែករកភាពស្មោះត្រង់និងដោយការវិនិច្ឆ័យមិនលំអៀង ។សេរីភាពនិងដំណឹងថ្មី មាននៅ ឆ្នាំ១៩១៩ហើយយោបលនៃ ព័តមានបច្ចុប្បន្នមានតាំងពីឆ្នាំ១៩២១មក ម្លេះ លោកលីប ម៉េនបាន បញ្ជក់ពីក្ដីសង្ឃឹមថាគាត់មានថវិកាគ្រប់គ្រាន់ សំរាប់សិល្បៈ សាស្រ្ដនិងទស្សនៈវិស័យនៃប្រវត្តិសាស្រ្តហើយមតិ សាធារណៈ គឺត្រូវបានគ្រប់គ្រងដោយប្រព័ន្ធនៃការសើបការណ៍មួយទាំងក្នុងនិងក្រៅរាជរដ្ឋាភិបាល។ ដូច្នេះសេរីភាពនៃអ្នកសារព័តមានគឺ ត្រូវបានសម្ភោធ ដើម្បីប្រជុំត្រួតពិនិត្យហេតុការណ៍ ក្នុងខណៈពេលធ្វើការអត្ថាធិប្បាយពីខ្លូនរបស់គាត់ សូមឲ្យសារព័តមានគួរកែពង្រីកនៅក្នុង ទស្សនៈវិស័យទាំងមូលរបស់លោកលីប ម៉េន បានសំដែងនូវសេចក្ដីសោក ស្ដាយចំពោះមុខអ្នកការសែតថថាគាត់គ្មានការ លើកទឹកចិត្ដពីសាធារណៈជនពីមុនមកទេ។ ពេលនោះបុរេប្រវត្តិសាស្រ្ដបាន វិនិច្ឆ័យថាគាត់ជាមនុស្សដែលមានភាពអត់ធ្មត់ និង ក្លាហាន របស់សង្គមជាតិទាំងមូលទង្វើរបស់គាត់មិនបានសូម្បី តែនិយាយមើលងាយមតិរបស់មនុស្សភាគច្រើនប៉ុន្ដែនេះក៍ជា អានុភាពនៃរាជរដ្ឋាភិបាលផងដែរ ការបង្ហាញជាក់ស្ដែងគឺ បានជ្រើសរើសដោយមតិភាគច្រើន និង ចែរំឡែកជាមួយគាត់នោះគឺ មិនបោះបង់ចោលភាពជាមូលដ្ឋានគ្រឹះក្នុងគោលការណ៍ សីលធម៌និងច្បាប់សំខាន់នៃនយោបាយរបស់អង្ការ។ ជំលោះរបស់លោកលីប ម៉េន គឺ កើតឡើងជាមួយអ្នកដែលមានគោលការណ៍ស្ថាប័នហិរញវត្ថុសំការ បង្កើតទស្សនៈនៃបុរេវិទ្យាសាស្រ្ដ និង បុរេប្រវត្ដិសាស្រ្តរបស់ពួកគេ ហើយគ្មានបញ្ហាអ្វីសំខាន់សំរាប់ គាត់នោះទេគឺ មានតែការចេះអត់ធ្មត់ប៉ុន្នោះដែលជាច្បាប់ធមជាតិ នៃគោលការណ៍នយោបាយ។ ទស្សនៈនៃក្រុមអ្នកសារពត៌មាននៅ មជ្ឈមណ្ឌលអភិវឌ្ឍអ្នកសារពត៌មានថ្មីំ។ នៅក្នុងនោះផងដែរមាន គំរូអ្នកសារពត៌មានថ្មីដែរឆ្លុះបញ្ចាំអោយឃើញពី អ្នកសារពត៌ដែររស់នៅទីក្រុង អ្នកដែរមានជំនាញ និង អ្នកដែរមានតួនាទីខ្ពស់ពុំមាននៅក្នុង សេក្តីបង្ហាញពីចំនុចរបស់មាតិកានៃរឿងឡើយ។ វាគឺជារឿនសំខាន់ផងដែរ ក្នុងការដែរមានការប៉ានស្មាន់មួយនៃភាពស្មើគ្នារបស់ពួកគេផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយលោកដេវី នៅតែប្រារព្ធពិធីដល់ជំនាញការរបស់គាត់ហើយលោកដេ វី បានចែកចាយចំនេះដឹងពីអ្នកជំនាញការហើយនិងអ្នកប្រាជ្ញហើយនៅពេលនោះផងដែរក៏ មានការស្វាគមន៍នូវគម្រោរបស់លោកដេវី ទៀតផង។ប៉ុន្តែមិនមានអ្នករចនាសម្ព័ន្ធណាម្នាក់នាពេលបច្ចុប្បន្នបានយល់នូវអ្វីដែរលោកLIPPMAN ដែរជាអ្នកសារពត៌មានសង្គមនាពេលនោះឡើយ។ លោកដេវី បានធ្វើការសន្ទនាពិភាក្សាវែកញែកទៅតាមអ្វីដែរបានយលនូវភាពភូតភរចេញពីក្នុងគិតរបស់អ្នកលទ្ធិប្រជាធិបតេយ្យនាសម័យនោះទៀតផង។ នៅខណៈដែលទស្សនវិជ្ជា នៃសារពត៌មានមានអនុភាពខ្លាំងអាចទទួលយកបាន ដោយអ្នកដឹកនាំរដ្ឋាភិបាលលោកដេវីចូលទៅជិតការពិពណ៌នាដ៏ល្អ នៃអ្នកសារពត៌មានយល់ពីនាទីរបស់ពួកគេ នៅក្នុងសង្គម ហើយនៅត្រឡប់ តើអាចមានប៉ុន្នាន នៃសង្គមអ្នកសារពត៌មានខាកដើម្បីមានមុខតំនាង។សហរដ្ឋអាមេរិចសំរាប់ឧទាហរណ៏ ក្នុងខែឧសភាមានការរិះកន់ខ្លះ នៃអតិរេកភាពសន្យា ដោយសារ អ្នកសារពត៌មាន ប៉ុន្តែពួកគេលំអៀងទៅដើម្បីសង្ឃឹមអ្នកសារពត៌មាន ដើម្បីបម្រើសំរាប់ឆ្កែបម្រើនៅរដ្ឋាភិបាលជំនួញ និងនាដការ មនុស្សមានមត្ថភាព ដើម្បីការសម្រាចពត៌មាននៅក្នុងរឿងនាពេលនោះ។
ថៃ្ងនេះ ថ្ងៃព្រហស្បតិ៍,ទី២៨ខែវិច្ឆិកា ឆ្នាំ ២០២៤
ខេត្តកែប
[កែប្រែ]ខេត្តកែប គឺជាខេត្តមួយដែលមានផ្ទៃដីតូចជាងគេក្នុងចំនោមខេត្តក្រុងនានានៅក្នុងប្រទេសកម្ពុជាដែលមានផ្ទៃដីសរុប១៧២៧២.៧២ហិចតា នឹងមានចំងាយពីរាជធានីភ្នំពេញ១៧៥ គីឡូម៉ែត។មានស្រុកចំនួនពីរគឺស្រុក ដំណាក់ចង្អើរ និង ស្រុកកែប ថែមទាំងមានប្រជាជនចំនួន ៤០,២៨០ នាក់ក្នុងឆ្នាំ២០០៩។ ខេត្តកែបមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពត ខាងត្បូងជាប់និងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកមានចំងាយប្រហែល ៤០.គ.មកពីខេត្តកែប ឬ ភ្ញៀវទេសចរណ៏អាចធ្វើដំនើរតាមទូកពីប្រទេសវៀតណាមឬពីខេត្តព្រះសីហនុទៅកាន់កំពង់ផែខេត្តកែប។
ប្រវត្តិខេត្តកែប
ទីក្រុងកែប ទីក្រុងកែបជាទីក្រុងទេសចរណ៏ឆ្នេរសមុទ្រ មានទីតាំងនៅភាគនិរតីនៃ រាជធានីភ្នំពេញ ភ្ញៀវទេសចរណ៏អាចធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តកែប តាមផ្លូវជាតិលេខ៣ កាត់តាមខេត្តកំពត មានចំងាយប្រមាណ១៧៣គ.ម ឬតាមផ្លូវជាតិលេខ២ កាត់តាមខេត្តតាកែវ ឬក៏ធ្វើដំណើរកាត់តាមរថភ្លើង មកចុះនៅស្ថានីយ៏ដំណាក់ចង្អើរ ដែលមានចំងាយ ៧គ.ម ពីទីរួមខេត្តកែប។[១]
ខេត្តកែប បានកសាងឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យអាណានិគមនិយម នៅក្រោមការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ។ ឈ្មោះខេត្តកែបនេះបានក្លាយមកពីពាក្យ បារាំង "Le cap"ប្រពាក្យខ្មែរ គឺ ជ្រោយ មានន័យថាដីដុះលយទៅសមុទ្រ។ បើតាមរឿងព្រេងបានពញ្ចាក់ថា: នៅសម័យសមហានគរដ៏រុងរឿង មានស្ដេចលាវមួយអង្គព្រះនាម សារគរាជដែលមានវិជ្ជាយ៉ាងពូកែសក្កិសិទ្ធ។ នៅថ្ងៃមួយព្រះអង្គបានទតឃើញសេះសមួយក្បាលដ៏ស្អាត ក៏មានព្រះទយ័ចង់បាន ដោយប្រើមន្តអាគមគាថាសណ្តំមេទ័ពនោះ ហើយបានយកសេះសរនោះមកជាមួយរួមទាំងសេនាមួយចំនួនផងដែរ។ នៅពេលមេទ័ពបានដឹងខ្លួនដឹងសេះទីស្រលាញ់ត្រូវ ព្រះសាគរាជ លួចយកទៅក៏ផ្អើលឆោរឡោរ ដឹកនាំសេនាដេញពីក្រោយ ស្ដេចសារគរាជបានធ្វើដំណើរមកដល់ទិសនារតី តំបន់ឆ្នេរសមុទ្រពេលនោះព្រះអង្គបានឈប់សំរាកនៅទីនោះ ស្រាប់តែទ័ពដែលដេញពីក្រោយបានមកដល់ព្រះអង្គភ័យយ៉ាងខ្លាំង បានឡើងផាយសេះសបានកញ្ជ្រោលឡើងធ្វើអោយព្រះអង្គធ្លាក់ពីរលើខ្នងសេះ ហើយកែបសេះបានធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញកាន់កៀកព្រះអង្គក៏ឡើងផាយសេះជាបន្តបន្ទាប់ដោយទុកកែបសេះនៅទីនោះ។ តំណរតមកគេហៅទីនោះថាកែបសេះ តែកាត់ខ្លីត្រឹម កែបរហូតដល់សព្វថ្ងៃនេះ។
សេដ្ឋកិច្ច
[កែប្រែ]នៅក្នុងខត្តកែបមុខរបររបស់ប្រជាជនត្រូវគេចាត់ទុកជាថ្នាក់ទី៤ ប្រភេទផ្សេងៗគឺ - មុខរបរនិងកសិកម្ម:រូមបញ្ចូលទាំងការធ្វើស្រែ ចំការ ដាំបន្លែ នេសាទ ចិញ្ចិមសត្វ និងការរកអនុផលព្រៃឈើផងដែរ។ -មុខរបរធ្វើសិប្បកម្ម:រូមមានសិប្បកម្មផលិតសង្ហារឹមពីឈើណផ្ដៅឬស្សី សិប្បកម្មផលិតពីដែក កញ្ចក់អាលុយមីញូម សិប្បកម្មផលិតគ្រឿងបរិភោគ សិប្បកម្មត្បាញក្រម៉ាហូល...។ល។ -មុខរបរសេវាកម្ម:រូមមានដូចជាការប្រកបមុខរបរជំនួញ មុខរបរជាជាង នឹងការប្រកបមុខរបរដឺកជញ្ចួនជាដើម។ -មុខរបរទទូលប្រាក់ខែ ឬ ប្រាំថ្ងៃ:រូមមានដូចជា សុីឺឈ្នូលក្នុងវិស័យយកសិកម្ម សំណង ធ្វើការក្នុងវិសយ័ឋកជន ឬអង្គការ នឹងមន្រ្ដីរាជកា។ល។ បើតាមទិន្ននយ័ដែលទទួលបានពីមន្រ្ដីផែនការឃើញថា ទាំងក្រុងកែប ក៏ដូចជាស្រុកដំណាក់ចង្អើរដែលប្រភេទមុខរបរដែលមានវិសាលភាពធំទូលាយជាងគេនោះគឺមុខរបរកសិកម្មជាចំបង។
ជនជាតិភាគតិច
[កែប្រែ]នៅខេត្តកែបជនជាតិភាគតិចមានតែនៅខណ្ឌ័កែបតែប៉ុណ្ណោះ បើតាមពត៍មានពីមន្ទីរផែនការខត្តកែប ជនជាតិភាគតិចទាំងនោះគឺជាខ្មែរអីុស្លាមដែលមានប្រមាណជា ១១៥គ្រូសារ ស្មើនិង៤៧២នាក់ ដែលក្នុងនោះប្រជាជនខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមានចំនួន២៣៧នាក់ ដែលមាន១៣០ជាមនុស្សស្រី។
កំណើនប្រជាជន
[កែប្រែ]បើយោងតាមឯកសាររបស់មន្ទីផែនការខេត្ត បានបង្ហាញអោយឃើញច្បាស់ថា ភាពបំរែបំរួលប្រជាជនស្រុកទាំងពីរ ពីរមួយឆ្នាំទៅមួយឆ្នាំវាអាស្រ័យទៅលើ កំណើតថ្មី ចំនួនមរណេះ ព្រមទាំងចំនូលចំណាកស្រុកផងដែរតួលេខវាមិនដែលថេរនោះទេ។ [២]
វិសយ័ទេសចរណ៏
[កែប្រែ]ខេត្តកែបជាខេត្ត ដែលអំណោផលដល់វិសយ័ទេសចរណ៏ ព្រោះខេត្ត វីសាលភាពស្ថិតនៅជាប់មាត់ឆ្នេរសមុទ្រដែលមានប្រវែង២៦.៥គីឡូម៉ែត្រ មានគោះតូចធំចំនួន១៣។ ខេត្តកែបសំបូរទៅដោយធនធានធម្មជាតិរួមមាន ផ្កាថ្ម ស្មៅសមុទ្រ ត្រីសមុទ្រ អនុផលសមុទ្រ ជ្រួកទឹក ផ្សោតសមុទ្រ ត្រីដូហ្វាំង និងជីវចំរុះផ្សេងៗទៀត។មានឆ្នេរខ្សាច់ដែលមានជំរាលរាក់ គ្មានរលកធំ គ្មានសត្វសាហាវ មានព្រៃភ្នំយ៉ាងស្រស់បំព្រងគ្រប់រដូវកាលដែលអាចទាកទាញភ្ញៀវទេសចរណ៏ចួលមកទស្សនាបានច្រើនកុះករជាពិសេសនៅថ្ងៃឈប់សំរាកនិងបុណ្យទានផ្សេងៗ។ នៅដីគោកមានភ្នំ មានសួនឧឡានជាតិ ដែលមានរុក្ខជាតិដុះចំរុះគ្នាខៀវស្រងាត់មិនថាេរដូវប្រាំងរឺវស្សាឡើយ មានខ្យល់អាកាសបរិសុទ្ធដែលបក់ពីសមុទ្រ ម្ហូបសមុទ្រស្រស់ ជាពិសេសក្ដាមសេះដែលមានរស់ជាតិឆ្ងាញ់ពិសារភ្ញៀវទេសចរណ៏ត្រូវការចាំបាច់។
វិសយ័អប់រំ
[កែប្រែ]វិសយ័អប់រំនៅក្នុងស្រុកកែបមិនសូវមានសភាពមមាញឹកដូចនៅបណ្ដា រាជធានីខេត្តមួយចំនួននោះទេ ហើយចំនួនគ្រឹះស្ថានអប់រំក៏នៅមានកំរិតតួចនៅឡើយ។នៅក្នុងខេត្តនេះមានសាលាសរុបប្រមាណ៥៥សាលាដោយរាប់បញ្ចូលទាំងសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ផងដែរ
អាកាសធាតុ
[កែប្រែ]ខេត្តកែបទទួលអាកាសធាតុត្រូពិច និង របបខ្យល់មូសុង សីតុណ្ហភាពប្រែប្រួលទូទាំងឆ្នាំ ពី២៤អង្សាសេ ទៅ២៨អង្សាសេ ឬ៣០អង្សារសេ។សីតុណ្ហភាពធ្លាក់ពីខែឧសភា ដល់ខែតុលារដូវរំហើយចាប់ពីខែវិច្ចិការ ដល់ខែ មករា ហើយពីខែគុម្ភះ ដល់ខែមេសាគឺរដូវក្ដៅ។កំពស់ភ្លៀងមធ្យមប្រែប្រួលពី ១.២០០មមទៅ១.៨៧៥មមឬ ខ្ពស់ជាងនេះបន្តិច(២.៥០០មម)សំណើមក៏មានកំរិតខ្ពស់បង្គួរ។
ខេត្តកែបមានស្រុកចំនួនពីរ
[កែប្រែ]- ស្រុកកែប
- ស្រុកដំណាក់ចង្អើរ
- ជាតំបន់ទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាតនិងគួរអោយទាក់ទាញ
- ព្រំប្រទល់ខាងជើងជាប់ខេត្តកំពត
- ខាងត្បូងនិងខាងកើតជាប់នឹងចំនុចព្រំដែនហាទៀងព្រែកចាកដែលមានចំងាយប្រហែល៤០ គ.ម
- ខាងលិចជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុ