ការពិភាក្សារបស់អ្នកប្រើប្រាស់:Paris Peace Accords

Page contents not supported in other languages.
ពីវិគីភីឌា

១. តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មានកិច្ចព្រមព្រៀងធំៗប៉ុន្មាន? អ្វីខ្លះ?[កែប្រែ]

កិច្ចព្រមព្រៀងធំៗបួន(៤) ដែលបញ្ជាក់ថា ជម្លោះនយោបាយខ្មែរ មិនមែនរវាងខ្មែរ នឹងខ្មែរ ក៏មិនមែនខ្មែរសម្លាប់ខ្មែរឡើយ៖

ក. #កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទ ប៉ារីសស្តីពីកម្ពុជា៖ គឺជាកិច្ចព្រមព្រៀងរវាង មហាអំណាចទាំងប្រាំរបស់ពិភពលោក គឺ #ចិន #សហភាពសូវៀត (បច្ចុប្បន្ន រូស្ស៊ី) #សហរដ្ឋអាមេរិក #បារាំង និង #ចក្រភពអង់គ្លេស ក្នុងការបញ្ចប់សង្រ្គាមរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលយកទឹកដីខ្មែរ ជាកន្លែងបញ្ចប់ជម្លោះចុងក្រោយរបស់ពួកគេ។

មហាអំណាចទាំងប្រាំ (៥) បានចាត់តាំងអោយ #អង្គការសហប្រជាជាតិ តំណាងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយ #សហប្រធានរៀបចំសន្និសីទ #បារាំង និង #ឥណ្ឌូនេស៊ី សម្របសម្រួលជាមួយភាគីទំនាស់ ក្នុងប្រទេសខ្មែរ ក្នុងការបង្កើតនូវ #កិច្ចព្រមព្រៀងបី (៣) ផ្សេងទៀត (ខាងក្រោម) ដោយមានការយល់ព្រមពីប្រទេសជិតខាងខ្មែរ (យួន លាវ និងសៀម)

ខ. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលចែកជា ៩ភាគ និង៥ឩបសម្ពន្ធ័ ក្នុងការ បង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យ បណ្តោះអាសន្នរួមមាន អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ UNTAC)​ និងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលមានភាគីខ្មែរទាំងបួន (SNC) ក្រោយចុះហត្ថលេខា ២៣តុលា១៩៩១។

ប្រការនេះ ធ្វើ ក្នុងបំណង #បញ្ចប់សង្រ្គាមរវាងភាគីខ្មែរ, #បញ្ចប់ជំនួយយោធា និង #កម្លាំងយោធាបរទេស, ការរៀបចំឱ្យ #ពលរដ្ឋខ្មែរចូលរួមធ្វើនយោបាយជ្រើសរើស និងតាមដានមេដឹកនាំនយោបាយខ្មែរតាមរយៈ #ការបោះឆ្នោត និងតាមដានគ្រប់ដំណាក់កាលនៃការអនុវត្តគោលនយោបាយបក្ស, មានការរៀបចំ #មាតុភូមិនិវត្តន៍ជនភាសខ្លួន និងជនផ្លាស់ទីកន្លែងនៅកម្ពុជា, #ការបង្កើតច្បាប់រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យថ្មីមួយរបស់កម្ពុជា

គ. កិច្ចព្រមព្រៀងទាក់ទិនទៅនឹង #អធិបតេយ្យភាព #ឯករាជ្យ #បូរណភាព និង #ភាពមិនអាចរំលោភបាននៃដែនដី #អព្យាក្រិតភាព #ឯកភាពជាតិកម្ពុជា​ មាន៨មាត្រា ដែលត្រូវធានាដោយរដ្ឋាភិបាលខ្មែរក្រោយការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ១៩៩៣ នូវការការពារ អោយបានពេញលេញនិងនិរន្ត តាមមាត្រាទី១​ដែលមាន៧ចំនុច។

  1. ភាគីហេត្ថលេខីបានសន្យាយ៉ាងឱឡារិកថា នឹងទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដែលមាន៦ចំនុច ក្នុងមាត្រាទី២, ក្នុងកិច្ចព្រមព្រៀងនេះក៏បញ្ជាក់អំពី #ការធានាជាអន្តរជាតិក្នុងការប្តឹង ទាមទារ ធានា និងបង្កើតរចនាសម្ពន្ធ័ ក្នុងការដោះស្រាយវិវាទដែលកើតឡើងនៅអនាគត (ក្រោយ២៣តុលា១៩៩១) នៅមាត្រាទី ៥ និង​ រួមទាំងមានការបើកចំហរអោយសមាជិកអន្តរជាតិមកចុះហត្ថលេខា នៅមាត្រាទី៧​

ឃ. #សេចក្តីថ្លែងការណ៍ ស្តីពី #ការស្តារ និង #កសាងប្រទេសកម្ពុជាឡើងវិញ​ដែលសរសេរលំអិត ១៣ចំនុច អំពីយុទ្ធសាស្ត្រ នៃការអភិរក្ស និងអភិវឌ្ឍន៍ ប្រជាជាតិ និងប្រជាជនខ្មែរ ដោយធានាការការពារសិទ្ធិសេរីភាពជាមូលដ្ឋាន និងការមិនអោយមានការរំលោភដល់ អធិបតេយ្យជាតិខ្មែរជាដាច់ខាតផងនោះ​។

១. សូមអានឯកសារនេះ ជាភាសាខ្មែរ(ស្កេនជារូបភាព) ttps://www.facebook.com/media/set/?set=a.2004709019749238.1073741856.1761763347377141&type=1&l=a2780cfe7c

២.សូមអានឯកសារនេះ ជា ៥ភាសា ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ៖

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

  1. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
  2. Cambodia #China #USA, #Thailand #Vietnam #ASEAN #EU #Russia
  3. ParisPeaceAccords #PPA #Politics #Indochinese #Geopolitics

២.តើភាគីចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ មានប្រទេស និងភាគីណាខ្លះ?[កែប្រែ]

នេះ រាប់ ប្រទេសដែលផ្តួចផ្តើម នៃការបង្កើត កិច្ចព្រមព្រៀង និងបានចុះហត្ថលេខា ដោយមិនរាប់ប្រទេសដែលចូលរួមប្រជុំជាច្រើនលើក និងប្រទេសដែលផ្តល់ធនធានមនុស្ស សម្ភារៈ និងយោធា (តាមរយៈអ៊ុនតាក់ ៣៨ប្រទេស) រួមមាន៖ > មហាអំណាចទាំងប្រាំរបស់ពិភពលោក គឺ ចិន, សហភាពសូវៀត (បច្ចុប្បន្ន រូស្ស៊ី), សហរដ្ឋអាមេរិក, បារាំង, និងចក្រភពអង់គ្លេស &អៀកឡង់ខាងជើង; > អាស៊ានទាំងប្រាំបី គឺ ថៃ, វៀតណាម, ឡាវ, ប៊្រុយណេ, សឹង្ហបុរី,​ ហ្វីលីពីន, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី;

> Supreme National Council-ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) ភាគីខ្មែរទាំងបួនចំនួន១២រូបមកចុះហត្ថលេខា គឺ សាធារណរដ្ឋ ប្រជាមានិតុ កម្ពុជា ឬ រដ្ឋ កម្ពុជា; FUNCINPEC-ហ្វ៊ុនស៊ិនប៉ិច; Front uni national pour un Cambodge indépendant, neutre, pacifique et coopératif) ; Party of Democratic Kampuchea-គណបក្សកម្ពុជាប្រជាធិបតេយ្យ ; The Khmer People's National Liberation Front (KPNLF) រណសិរ្សជាតិរំដោះ​ ប្រជាពលរដ្ឋខ្មែរ ដឹកនាំចុះហេត្ថលេខាដោយ សឺន សាន និងសឺន សេន, លោក ឌិត មន្ទី, ហោ ណាំហុង, ហ៊ុនសែន, អៀង ម៉ូលី, អឹម ឈុនលឹម, និង​ ទៀ បាញ់, សម្តេច នរោត្តម សីហនុ និងនរោត្តម រណរិទ្ធិ, មានខៀវ សំផង និងសុន សេន។

> មហាអំណាចអាស៊ី ដែលមាន ជប៉ុន អូស្ត្រាលី និងឥណ្ឌា

> មហាអំណាចអឺរ៉ុប គឺកាណាដា (ក្រោយ ២៣តុលា១៩៩១ មានអាល្លឺម៉ង់ ហូឡង់ និងប៉ូឡូញ)

> ប្រទេសមិនចូលបក្សសម្ពន្ធ័ យូហ្គោស្លាវី

> អគ្គលេខាធិការអង្គការសហប្រជាជាតិ ដូច្នេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាច្បាប់ និងជាយន្តការដោះស្រាយជម្លោះ អន្តរជាតិ ដែលគ្មានថ្ងៃផុតកំណត់ ឬរលាយឡើយ។ សរុបប្រទេសចុះហត្ថលេខា នៅថ្ងៃ ២៣តុលា១៩៩១ មាន១៨ + អង្គការសហប្រជាជាតិ + ក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) តំណាងដោយ សម្តេចសីហនុ និងសរុបជា មនុស្ស គឺ ១៨នាក់ (១៨ ប្រទេស) + ១ អគ្គលេខាធិការអង្គការសហប្រជាជាតិ + ១២ រូប មកពី (SNC) និងក្រោយមក បីប្រទេសទៀតតំណាងហត្ថលេខាបីរូប។

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖ ១. សូមអានឯកសារនេះ ជាភាសាខ្មែរ https://www.facebook.com/media/set/?set=a.2004709019749238.1073741856.1761763347377141&type=1&l=a2780cfe7c

២.សូមអានឯកសារនេះ ជា ៥ភាសា ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ៖

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

  1. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
  2. Cambodia #China #USA, #Thailand #Vietnam #ASEAN #EU #Russia
  3. ParisPeaceAccords #PPA #Politics #Indochinese #Geopolitics

៣.តើខ្លឹមសារសំខាន់ៗ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១ មានអ្វីខ្លះ?[កែប្រែ]

ខ្លឹមសារក្នុងកិច្ចព្រមព្រៀងចុងក្រោយរវាង មហាអំណាចទាំងប្រាំ ដែលជាសមាជិកអចិន្ត្រៃរបស់អង្គការសហប្រជាជាតិ៖[កែប្រែ]

> គឺជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស និងអៀកឡង់ខាងជើង សហភាពសូវៀត (រូស្ស៊ី) និង ចិន ជាមួយភាគី ជម្លោះនានា ទាំងភាគីខ្មែរ និងបរទេស ដែលពាក់ពន្ធ័ នឹងសង្រ្គាម ភូមិសាស្ត្រនយោបាយ ដើម្បីបញ្ចប់ជម្លោះ នៃការកាប់សម្លាប់ពូជសាសន៍ខ្មែរ និងការបញ្ចប់ការ ដណ្តើម ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ក្នុង តំបន់អាស៊ាន និង ឥណ្ឌូចិន។

ការព្រមព្រៀងនោះបានសម្រេច ថានឹងបង្កើត កិច្ចព្រមព្រៀងធំៗ បី ដែលមានខ្លឹមសារសំខាន់ៗ៖

(១) កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ ដែល តម្រូវឱ្យបង្កើត អជ្ញាធរ បណ្តោះអាសន្ន អង្គសហប្រជាជាតិ នៅកម្ពុជា ( UNTAC ) និង ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ( SNC) ដែលមានភាគីជម្លោះសំខាន់ៗ ទាំងបួន (៤) របស់ ខ្មែរ ក្នុងការអនុវត្ត និងគោរពតួនាទី ទទួលខុសត្រូវ ឱ្យបានជាដាច់ខាត នូវ ឩបសម្ពន្ធ័ ទាំងប្រាំ (៥) ។

ខ្លឹមសារសំខាន់ៗ គឺ៖ បញ្ចប់ជម្លោះភូមិសាស្ត្រនយោបាយ ដោយបញ្ចប់ជម្លោះរវាងភាគីខ្មែរ, ការដកជំនួយយោធាបរទេសគ្រប់រូបភាព ដោយមានការធានា ជាអន្តរជាតិ តាមរយៈ យោធា (៣៨ប្រទេស) និងមន្ត្រី អង្គការសហប្រជាជាតិ ជាអ្នកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលមានចែងលំអិត ក្នុងឩបសម្ពន្ធ័ ទីពីរ (២)

ការធានាឱ្យ ពលរដ្ឋខ្មែរ ជាម្ចាស់នៃជោគវាសនានយោបាយ របស់ខ្លួន (ឬលែងឱបរទេសរើសមេដឹកនាំឱ្យខ្មែរ) តាមរយៈការបោះឆ្នោត (ឩបសម្ពន្ធ័៣) និងពលរដ្ឋប្រើប្រាស់នូវអំណាចជា ពលរដ្ឋរបស់ខ្លួន ក្នុងការចូលរួម ធ្វើនយោបាយ និងជាពលរដ្ឋសកម្ម ដូចបានចែងក្នុង ឩបសម្ពន្ធ័ប្រាំ (៥)

(២) កិច្ចព្រមព្រៀងទាក់ទិនអធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ដែលមាន ៨ មាត្រា និងខ្លឹមសារសំខាន់ៗ៖

ការធានានូវ អធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ដោយកម្ពុជា ដែលជាប់ឆ្នោតដោយការបោះឆ្នោត ដែលសេរី និងត្រឹមត្រូវ (មាត្រាទី១) ដែលត្រូវលុបចោលនូវ កិច្ចព្រមព្រៀង និងសន្ធិសញ្ញាទាំងឡាយណា ដែលប៉ះពាល់ដល់ (ខុសច្បាប់អន្តរជាតិ) អធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ។

ភាគីហត្ថលេខី ទាំងអស់សន្យាយ៉ាងឱឡារឹក គោរពគ្រប់បែបយ៉ាងទាំងអស់ដល់ អធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ដែលចំនុចនេះសំខាន់ក្នុងការឱ្យខ្មែរ អាចធានា ទាមទារ មកវិញ នូវ បូរណភាពខ្មែរ ដែលបាត់បង់ខុសច្បាប់ទាំងអស់ (មាត្រា ទី២)

ប្រទេសកម្ពុជា ក្រោយការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ១៩៩៣, ប្រទេសហត្ថលេខា សន្យាយ៉ាងឱឡារិក និងការពារ គោរព និងអនុវត្ត សិទ្ធិ សេរីភាព ជាមូលដ្ឋាន ក្នុងសេចក្តីថ្លែងការស្តីអំពីសិទ្ធិមនុស្សជាសកល និងទទួលស្គាល់ ច្បាប់អន្តរជាតិផ្សេងទៀតដែលទាក់ទិន។ (មាត្រាទី៣)

អង្គការសហប្រជាជាតិ ត្រូវមានការិយាល័យរបស់ខ្លូននៅក្នុងកម្ពុជា ដោយមានអ្នករាយការពិសេស ដើម្បី តាមដាន និងរាយការណ៍ អំពីបច្ចុប្បន្នភាព និងការអនុវត្តិ កិច្ចព្រមព្រៀងនេះ ទៅដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈ គណកម្មការ និងមហាសន្និបាតអង្គការសហប្រជាជាតិរៀងរាល់ឆ្នាំ។ (មាត្រាទី៣)

ការធានាជាអន្តរជាតិ ដោយមានការបង្កើតយន្តការប្តឹង ទៅស្ថាបន័ សន្តិសុខអង្គការសហប្រជាជាតិ (មាត្រាទី៥) និង ការអំពាវនាវ ឱ្យមានអន្តរជាតិដទៃទៀតចូលរួម ជាសមាជិក និងជំនួយគាំទ្រ (មាត្រាទី ៤ និង ៧)


(៣) #សេចក្តីថ្លែងការណ៍ស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ដែលបញ្ជាក់ថា ភាគីទាំងអស់ ទាំងភាគី ដែលចូលរួមផ្ទាល់ និងប្រយោល នៃការបង្កើតជម្លោះភូមិសាស្ត្រ នយោបាយ នៅស្រុកខ្មែរ និងភាគីសប្បុរធម៌ បានសន្យា ១៣ចំនុច ដោយមាន ខ្លឹមសារ សំខាន់ៗ ថា៖

រាល់ការស្តារ និងកសាងត្រូវ ធានា ការពារ ដល់សិទ្ធិ និងសេរីភាព ប្រជាពលរដ្ឋខ្មែរ ជាដាច់ខាត ជាពិសេសរាល់ជំនួយជាលក្ខណៈ អន្តរជាតិ តំបន់ និងទ្វេភាគី ត្រូវធានា ថា មិនប៉ះពាល់ដល់ អធិបតេយ្យភាពជាតិខ្មែរ ឡើយ (ដូចបានចែងចំនុចទី១,២ និង៣)

ភាគីហត្ថលេខី សន្យាថា នឹងជួយជាអតិបរមា តាមដែលអាចធ្វើបាន តែត្រូវយកចិត្តទុកដាក់ ដល់ការស្តារ និងកសាងធនធានមនុស្ស ដោយចាត់អាទិភាព ដល់ពលរដ្ឋខ្មែរ ចូលរួមធ្វើនយោបាយ និង ធានាថា សេដ្ឋកិច្ចខ្មែរ គឺស្ថិតលើតម្រូវការរបស់ពលរដ្ឋខ្មែរដែលធ្វើឱ្យខ្មែរ មានសេដ្ឋកិច្ចដោយខ្លួនឯង (ដូចបានចែងក្នុង ចំនុច៥ ដល់១៣)

សរុបមក៖ #កិច្ចព្រមព្រៀងទាំងបួន មានខ្លឹមសារសំខាន់ៗ

>>> ស្មើនឹងការធានា ពូជនិងជាតិសាសន៍ខ្មែរ និងការធានាសន្តិសុខ សន្តិភាពក្នុងតំបន់នឹងអន្តរជាតិ ព្រោះ ២៣តុលា១៩៩១ គឺថ្ងៃប្រកាសជាផ្លូវការ ជាលាយលក្ខអក្សរ និងហត្ថលេខា ដោយមាន ២០ភាគី (១៨ប្រទេស + ភាគីខ្មែរ (SNC) + អង្គការសហប្រជាជាតិ) ជាការបញ្ចប់ជម្លោះភូមិសាស្ត្រនយោបាយ រវាងមហាអំណាចទាំងប្រាំ និងយក្សនៅអាស៊ាន ដែលដណ្តើមឥទ្ធិពល នយោបាយនិងសេដ្ឋកិច្ច ដែលបានបញ្ចប់ជំនួយ យោធារបស់ខ្លួន ដល់ភាគីខ្មែរ ដែលបានចារិកទុកក្នុង កិច្ចព្រមព្រៀងចុងក្រោយ និងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា ដែលមាន៥ឩបសម្ពន្ធ័នោះ។

>>> ការធានាជាអន្តរជាតិ ថានឹងមិនវិលត្រឡប់មកវិញនូវអំពើឃោរឃៅ នៃជម្លោះភូមិសាស្ត្រនយោបាយ នៅក្នុងទឹកដីកម្ពុជា និងប្រទេសដែល ចុះហត្ថលេខា ដែលមានចរឹកទុកក្នុង កិច្ចព្រមព្រៀងទាក់ទិននឹង អធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ដោយកម្ពុជា តែត្រូវអនុវត្ត កិច្ចព្រមព្រៀង ស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជាឱ្យបានសិន។

>>> ពលរដ្ឋខ្មែរ ត្រូវតែជាម្ចាស់នៃជោគវាសនា នៃនយោបាយខ្មែរ ដែលបានចរឹកក្នុង ឩសម្ពន្ធ័ ៣ និង៥ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា, ការធានាដោយរដ្ឋាភិបាលខ្មែរ ក្រោយការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ រួមជាមួយភាគីហត្ថលេខី និងសហប្រជាជាតិ ដើម្បីឱ្យ ពលរដ្ឋខ្មែរ ប្រើប្រាស់ សិទ្ធិ និងសេរីភាពដោយស្វ័យសម្រេច ដូចបានចែង ក្នុងមាត្រា៣នៃកិច្ចព្រមព្រៀងទាក់ទិន អធិបតេយ្យ បូរណភាព ឯករាជ្យ មិនភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រិតភាព និងឯកភាពជាតិកម្ពុជា ដោយកម្ពុជា។

>>> រាល់ជំនួយអន្តរជាតិ តំបន់ និងទ្វេភាគី ដើម្បី ស្តារ និងកសាងប្រទេស កម្ពុជាឡើងវិញ ត្រូវតែធានាថា មិនរំលោភ ដល់សិទ្ធិ និងសេរីភាពពលរដ្ឋខ្មែរ និងមិនប៉ះពាល់ដល់អធិបតេយ្យជាតិ ខ្មែរ ដែលបានចរឹកទុកក្នុង សេចក្តី ថ្លែងការណ៍ស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ។

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖ ១. សូមអានឯកសារនេះ ជាភាសាខ្មែរ https://www.facebook.com/media/set/?set=a.2004709019749238.1073741856.1761763347377141&type=1&l=a2780cfe7c

២.សូមអានឯកសារនេះ ជា ៥ភាសា ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ៖

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

  1. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
  2. Cambodia #China #USA, #Thailand #Vietnam #ASEAN #EU #Russia
  3. ParisPeaceAccords #PPA #Politics #Indochinese #Geopolitics

៤.តើប្រទេសកុម្មុយនីសដែលជាភាគីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១ បានចំណេញ និង​ខាតអ្វីខ្លះ?[កែប្រែ]

មុននឹងដឹងថាពួកបរទេសកុម្មុយនីស រួមមាន ចិន យួន និងរូស្ស៊ី និងសម្ពន្ធ័មិត្តផ្សេងៗទៀត របស់ខ្លួន ចំនេញ និងខាត អ្វី យើងត្រូវពិនិត្យមើល អំពី ហេតុអ្វី បានជាពួកគេចុះហត្ថលេខា ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការពារ សិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ៖

ដណ្តើមឥទ្ធិពល នយោបាយ នៅឥណ្ឌូចិន និងអាស៊ាន៖ ការចូលរួម របស់ពួកគេ ជាមួយសម្ពន្ធ័មិត្តរបស់ខ្លួន។ ក្នុងការប្រយុទ្ធដណ្តើម ឥទ្ធិពលនយោបាយ ឥណ្ឌូចិន និងអាស៊ាន ពួកប្រទេសកុម្មុនីស បានធ្វើឱ្យសង្រ្គាមហែកគ្នា ដែលបាន អូសបន្លាយ ពីទសវត្សរ៍ ១៩៦០ រហូត ១៩៩០ និងរីករាលដាល ពីវៀតណាម, ឡាវ, កម្ពុជា និងថៃ ដែលបំរុងនឹងរីកដល់ទូទាំងអាស៊ានទាំងមូល

ការបំផ្លាញ #អធិបតេយ្យ ជាតិខ្មែរ៖ តាមរយៈ #ការផ្តល់ជំនួយយោធា និង សេដ្ឋកិច្ច ដល់ភាគី ជម្លោះខ្មែរ ជាថ្នូរនឹង ការផ្តល់សម្បទាន បូរណភាពទឹកដី និងសេដ្ឋកិច្ចខ្មែរ ទៅឱ្យបរទេសទាំងនោះ។ សង្គ្រាមផ្ទៃក្នុងខ្មែរ ក្តៅទៅៗ ដោយគ្មានថ្ងៃសម្រាក់ និងចចារអ្វី បានស្រួលបួលសោះ តែសង្គ្រាមផ្ទៃក្នុងខ្មែរ បានក្លាយជា ជម្ងៃបាក់ស្បាត លែងជឿគ្នា ឈប់ចង់ ចចារគ្នា ជាដើម។

ការជ្រុលខ្លួនដោយអចេតនា ក្នុងការការពារសម្ពន្ធ័មិត្តរបស់ខ្លួន រហូតដកខ្លួនមិនកើត៖ ចេញអំពី សង្រ្គាមវៀតណា ទសវត្សរ៍ ១៩៦០ រវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូង ដោយមានការជ្រោមជ្រែងពី សហរដ្ឋអាមេរិក និងចិន បានធ្វើឱ្យសម្ពន្ធ័មិត្ត របស់យក្ស (មហាអំណាច) ទាំងពីរបាន ចូលរួមយ៉ាងសកម្ម ក្នុងការធ្វើសង្រ្គាមនៅ ឥណ្ឌូចិន (វៀតណាម, ឡាវ និងកម្ពុជា) ដែលសង្រ្គាមនោះ បានទាញប្រទេសមួយចំនួន ដែលមិនដែលគិតថា ត្រូវចូលរួម ធ្វើសង្គ្រាម បានចូលរួម ដោយផ្ទាល់ និងប្រយោល ក្នុងការដុតភ្លើងសង្រ្គាម រហូតពន្លត់លែងកើត។​

      • ប្រទេសកម្ពុជា ក្លាយទៅ ជាទីតាំងប្រយុទ្ធចុងក្រោយ របស់ ពួកកុម្មនីសចិន ប្រឆាំងនឹង វៀតណាម និងសហភាពសូវៀត (រូស្ស៊ី), រវាងពួកអាមេរិក និងសម្ពន្ធ័មិត្តរបស់ខ្លួន ប្រឆាំងនឹង វៀតណាម និងសហភាពសូវៀត (រូស្ស៊ី) រហូត ឆ្នាំ ១៩៨៩/១៩៩០ រួចរួមគ្នា ចូលរួមសន្និសីទ ទីក្រុងប៉ារីសនេះ។


ដូច្នេះ ហេតុផល សំខាន់ៗ នៃការ​ ចំនេញ របស់ពួកបរទេសកុម្មនីសរួមមាន៖

  • ការដកទណ្ឌកម្ម យោធា, នយោបាយ និងសេដ្ឋកិច្ចពី អន្តរជាតិ ប្រឆាំងនឹង ពួកគេ ដែលចូលរួមសង្រ្គាមភូមិសាស្ត្រនយោបាយ នេះ ជាពិសេស យួន និងចិន
  • អន្តរជាតិ និងភាគីខ្មែរ យល់ព្រម មិនកាត់ទោស នូវ ឩក្រិដ្ឋកម្ម ដែលកើតមាន អតីតកាល របស់ ពួកគេ​ ដូចបានចែងក្នុង ឩបសម្ពន្ធ័ ៥ នៃ កិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា

ការដកឃ្លា ឬដកដង្ហើម មួយរយៈ បន្ទាប់ពី ធ្វើសង្រ្គាម ជាងបី (៣) ទសវត្សរ៍ មក (១៩៦០ ដល់ ១៩៩០) ទាំងក្នុងប្រទេសខ្មែរ និង​ប្រទេសខ្លួន

  • ពួកគេគ្មានជម្រើស ផ្សេង ឬអន្តរជាតិ នឹងបន្តដាក់ សម្ពាធ និងធ្វើសង្គ្រាម ដែលអាចក្លាយជា សង្រ្គាមលោក ដែលចាប់ផ្តើម នៅអាស៊ីអាគ្នេយ៍ (អាស៊ាន)
  • ភាគីខ្មែរ ទាំងបួន ទាំងប្រាំ ហាក់បាក់កម្លាំង រៀងៗ ខ្លួន ឯ ពលរដ្ឋក្នុងស្រុករបស់ពួកគេ ហាក់ដូចជា បន្តបះបោរ គ្រប់ទីកន្លែង ដែលពួកបរទេស កុម្មុយនីសទាំងនោះ គ្មានឱកាសគ្រប់គ្រាន់ ក្នុងការដោះស្រាយ បញ្ហាផ្ទៃ ក្នុងរបស់ពួក គេ ផងដែរ។
ជាពិសេស ការដួលរលំ របស់ សហភាពសូវៀត និងការដកជំនួយរបស់ សូវៀត ពីវៀតណាម។

ផលខាតសំខាន់ នៃបរទេសកុម្មុនីស រួមមាន៖​ ក្តីស្រមៃ នៃការ ដណ្តើម ឥទ្ធិពលនយោបាយ នៅឥណ្ឌូចិន និងអាស៊ាន ត្រូវបានផ្អាក ឬរលាយ បើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ អនុវត្តបានពិតមែននោះ

ការចំណាយ ធនធានរបស់ពួកគេ ជាងសាមសិប (៣០) ឆ្នាំមុន ២៣ តុលា ១៩៩១ ក្លាយជា អសារឥតការ ព្រោះ គ្មាននរណា អាចដណ្តើម ឥទ្ធិពលនយោបាយ តែខាត ជីវិតមនុស្ស និងធនធានផ្សេងៗ របស់ពួកគេ

ពួកគេត្រូវ ចំណាយពេលសារជាថ្មី ក្នុងការរៀបចំ យុទ្ធសាស្ត្រថ្មី ទៀត ដើម្បី ដណ្តើមឥទ្ធិពលនយោបាយ ដែលមិនដឹងថា តើធ្វើបែបណា ទើបអាច រំលាយ និងបំផ្លាញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា១៩៩១ បាន

ពួកគេចុះហត្ថលេខា ក្នុង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបានន័យថា ពួកគេ ទទួលស្គាល់ថា ពួកគេពិតជាបានសម្លាប់ រំលាយ ជាតិ និងពូជសាសន៍ខ្មែរ ដែលជាទណ្ឌកម្ម ដ៏ខ្លាំងក្លាបំផុតចំពោះ ពួកគេ (កុម្មុយនីស) ជាពិសេស ពួកគេសន្យាថា នឹងមិនវិលត្រឡប់ មកវិញទៀតទេ រួចនឹងអនុវត្ត កិច្ចព្រមព្រៀងធំៗ ទាំងបី

ជាការបរាជ័យដ៏ធំ របស់ លិទ្ធិកុម្មុយនីស ក្រោយ សង្រ្គាមលោកលើកទីពីរ (១៩៣៩-១៩៤៥) ដែលត្រូវបោះបង់ គំនិតបង្កើត កុម្មុយនីស ក្នុង អាស៊ាន។ ពួកគេបង្ខំចិត្ត និង សុខចិត្ត ចុះហត្ថលេខា នៅថ្ងៃ ២៣តុលា១៩៩១ នៅទីក្រុងប៉ារីស ឱ្យប្រទេស កម្ពុជា ដែលជាស្នូលនៃ ការបង្កើតឥទ្ធិពល លិទ្ធិប្រជាធិបតេយ្យ, គោរពសិទ្ធិ និងសេរីភាពមនុស្ស។ ពួកកុម្មុនីសទាំងឡាយ (ជាពិសេស ចិន,​ រូស្ស៊ី និង យួន ) បាន ប្រកាស ការបរាជ័យទាំងស្រុងរបស់ខ្លួន ទៅឱ្យ ពួកប្រជាធិបតេយ្យ។ *******នេះជាការខ្មាស់អៀនបំផុតនៃលទ្ធិប្រជាធិបតេយ្យ តាំងពីមានការកកើតមក។ ​

      • ទោះបីយ៉ាងណា របប កុម្មុយនីស នេះ មិនបានសាបរលាប ភ្លាមៗ ឡើយ តែផ្ទុយទៅវិញ វាកំពុងរុញច្រាន មាតុភូមិ កម្ពុជា ទៅរកកុម្មុយនីស ឬកម្ពុជាអាចនឹងក្លាយជាចំនុចចាប់ផ្តើម នៃសង្គ្រាម ភូមិសាស្ត្រនយោបាយ បើប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ មិនយល់ និងមិនការពារ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ទេនោះ! សូមចងចាំថា របប កុម្មុនីស និងផ្តាច់ការ មិនមែនជាសត្រូវ របប ប្រជាធិបតេយ្យឡើយ។​

មិនយឺតពេលក្នុងការអនុវត្តិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ទេ! !

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖ ១. សូមអានឯកសារនេះ ជាភាសាខ្មែរ https://www.facebook.com/media/set/?set=a.2004709019749238.1073741856.1761763347377141&type=1&l=a2780cfe7c

២.សូមអានឯកសារនេះ ជា ៥ភាសា ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ៖

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

  1. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
  2. Cambodia #China #USA, #Thailand #Vietnam #ASEAN #EU #Russia
  3. ParisPeaceAccords #PPA #Politics #Indochinese #Geopolitics

៥.​តើភាគីកុម្មុយនីសខ្មែរដែលចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១ បានចំនេញ និងខាតអ្វីខ្លះ?[កែប្រែ]

ផលចំនេញ៖[កែប្រែ]

  • អន្តរជាតិ និងភាគីខ្មែរ យល់ព្រមមិនកាត់ទោស នូវ ឩក្រិដ្ឋកម្ម ដែលកើតមាន អតីតកាល របស់ ពួកគេ ដូចបានចែងក្នុង ឩបសម្ពន្ធ័ ៥ នៃ កិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា
  • ភាគីខ្មែរ អាចមានសុវត្ថិភាព អំពី ការធ្វើទុក្ខបុកម្នេញ អំពី ភាគីនានា ដោយមានការធានាជាអន្តរជាតិ
  • ជា ការបញ្ចប់ នូវការចំណាយជីវិត និងធនធានផ្សេងៗ របស់ភាគីទាំងអស់
  • ជា ការទុកពេល ឱ្យភាគីជម្លោះ ដែលបាក់ទព័ និងស្ទើរគ្មាន លទ្ធភាព ទៅហើយនោះ បានសម្រាក និង សល់ពេលគិតយុទ្ធសាស្ត្រ ថ្មីៗ ដើម្បី បន្តដឹកនាំ ប្រទេស ទៀត
  • មាន ឱកាស បង្កើតទំនាក់ទំនង ការទូតសារជាថ្មី ព្រោះ ពួកគេ ក៏គ្មាន ជម្រើសអ្វី ល្អ ជាង ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះឡើយ ព្រោះសំពាធ អន្តរជាតិ និងការស្រេកឃ្លាន សន្តិភាពរបស់ពលរដ្ឋ
  • បាត់បង់ អំណាច ដែលខ្លួន កំពុងមាន
  • បាត់បង់ បរទេស ដែលធ្លាប់ គាំទ្រខ្លួន ក្នុងការប្រយុទ្ធ
  • បែកបាក់ផ្ទៃក្នុង ព្រោះមានអ្នកមាន ចិត្តចង់បញ្ចប់សង្រ្គាម និងអ្នកមិនចង់
  • រៀបចំយុទ្ធសាស្ត្រថ្មី ដែលត្រូវចំណាយពេល និងធនធានបន្ថែម
  • បាត់បង់ ឱកាស ធ្វើជាមេដឹកនាំ ម្តងទៀត ព្រោះ ពលរដ្ឋ ដែលនឹងបោះឆ្នោត ឱ្យបាបានដឹង អំពីឩក្រិដ្ឋកម្មរបស់ពួកគេ
  • មិនអាច ទាក់ទងបរទេស​ ដែលខ្លួនអាចធ្វើការងារជាមួយបានជា សាធារណៈ

សូមទាញយកឯកសារ កិច្ចព្រមព្រៀងនេះតាមរយៈ៖ ១. សូមអានឯកសារនេះ ជាភាសាខ្មែរ https://www.facebook.com/media/set/?set=a.2004709019749238.1073741856.1761763347377141&type=1&l=a2780cfe7c

២.សូមអានឯកសារនេះ ជា ៥ភាសា ទំពរ័ ២៧ ដល់ ៣០៦ ពី អង្គការសហប្រជាជាតិ៖

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

  1. កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា​ #សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
  2. Cambodia #China #USA, #Thailand #Vietnam #ASEAN #EU #Russia
  3. ParisPeaceAccords #PPA #Politics #Indochinese #Geopolitics