Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Sokbopha96

Page contents not supported in other languages.
ពីវិគីភីឌា


</gallery>

ប្រវត្តិរូបសង្ខេបរបស់អ្នកស្រី រ៉ូសាលីន ហ្វ្រាំងគ្លីន

[កែប្រែ]
លោកស្រី រ៉ូសាលីន ហ្រ្វាំងគ្លីន

ក្នុងចំណោមអ្នកវិទ្យាសាស្រ្ត​ស្ត្រីទាំងអស់ប្រហែលជាគ្មាននរណាដែលទទួលការមិនយល់ស្របពីការងារ និងជីវិតរបស់គាត់ដូចអ្នកស្រីរ៉ូសាលីន​ហ្វ្រាំងគ្លីននោះទ។លោកស្រី រ៉ូសាលីនបានចូលរៀន នៅសាលា សំរាប់ស្រីឈ្មោះ សេត្ត ផូល( St. Paul’s Girl’s School) នៅទីក្រុងឡុង ប្រទេសអង់គ្លេស​គឺជា មនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថាជាមនុស្សដែលមានភាពច្បាស់លាស់និងមានទំនួលខុសត្រូវចំអ្វីដែល គាត់បានសំរេចចិត្តរបស់គាត់។

លោកស្រីកើតនៅទីក្រុងឡុងប្រទេសអង់គ្លេស​ថ្ងៃទី ២៥ កក្កដា ១៩២០។កាលនៅក្មេងកុមារី ហ្វ្រាំងគ្លីន ភាពឆ្លាតវៃខាងផ្នែកវិទ្យាសាស្រ្ត។បន្ទាប់មកកុមារីរូបនេះបានសិក្សានូវ មុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា​។​ នៅពេលដែលនាងមានអាយុ ១៥ឆ្នាំនាងក៏បានសំរេច ចង់កា្លយជាអ្នកវិទ្យាសាស្រ្ត។នៅទីនោះនាងបាន បង្ហាញនូសា្នដៃ និង ទេពកុសល្យ មុខវិជ្ជា រូបវិទ្យា និងគីមីវិទ្យា។បន្ទាប់ពីនោះ នាងបានចូល ​រៀន នៅមហាវិទ្យាល័យញ៉ូរហាម(Newnham)នៅសកលវិទ្យាល័យ ខែមប្រ៊ីច(Cambridge)នៅឆ្នាំ ១៩៣៨។​

បន្ទាប់ពីបញ្ចប់នៅមហាវិទ្យាល័យនៅឆ្នំា១៩៤១នាងបានទទួលជ័យលាភីអាហាររូបណ៍សា្រវជ្រា​វ ដើម្បីធ្វើការនៅរោងចក្របំលែងឧស្ម័នប៉ុន្តែ​នាងឈប់នៅឆ្នំា​១៤២ ទៅធ្វើការនៅសមាគមន៍សា្រវជ្រាវ ធនធានធ្យូងថ្មនៅទីនោះនាងធ្វើការជាអ្នកត្រួតពិនិត្យទំរង់មីក្រូ(Microstructure)របស់ឥន្ធៈចំរេញ ចេញពីធ្យូងថ្ម​។ ជាលទ្ធផលក្នុងការស្រាវជ្រាវរបស់នាង នាងបានទទួលបានសញ្ញាបត្រ័កំរិតបណ្ឌិតជាន់ខ្ពស់ (Ph.D)ពីមហាវិទ្យាល័យខែមប្រ៊ីច(Cambridge)នៅឆ្នំា ១៩៤៥។​

រ៉ូសាលីន ត្រូវបានស្នើសុំ ឲ្យចូលរួមក្នុងក្រុមអ្នកស្រាវជា្រវ ពីលោក ចន រេនដាល(John Randall). នាងត្រូវបានគេសុំឲ្យ បង្កើតមន្ទី ស្រាវជា្រវ ដើម្បី សិក្សា អំពីប្រព័ន្ធDNA តាមរយៈការប្រើប្រាស់ ថ្មគ្រីស្តាល់អ៊ិចរ៉េ( X-Ray​ Christallography). នាងមានតួនាទីយ៉ាង ធំក្នុងការត្រួតនិត្យនិង​សិក្សា អំពី DNA នៅទីនោះ។ រ៉ូសាលីន អាចមានសមត្ថភាពក្នុងការបង្កើត សរសៃរតូចជាងមុនដើម្បីងាយស្រួល ក្នុងការសិក្សាអំពីលក្ខណៈ DNA X-Ray។

ការងាររបស់អ្នកនាងរ៉ូសាលីនផ្តល់ប្រយោជន៍ដល់មនស្សជាតិក្នុងការស្រាវទៅលើDNA របស់ភាវៈនោលើផែនដី។ នាងបានរកឃើញទំរង់របស់DNAដំបូងគេក្នុងចំណោមក្រុមការងាររបស់នាង ដូច លោក Crick, Watson, and Wilkins.​​នាងរ៉សាលីនហ្រ្វាំងគ្លីនទទួលមរណៈភាពនៅអាយុទើបតែ៣៧ដោយសាររោគសាំញាំដែលកើតចេញពីមហារីកស្បូន។

ប្រវត្តិសាស្រ្តពិភពលោក

[កែប្រែ]

នៅពេលយើងចាប់ផ្តើមនិយាយអំពីប្រវត្តិសាស្រ្តផែនដីយើងនឹង ឆ្ងល់ថាដីដែលជាទីសា្នក់អាស្រ័យរបស់យើងរាល់ថ្ងៃនេះ មានកំណើតចាប់តាំងពីពេលណា?ហេតុអ្វីបានជាមាន ទឹក ដី ភ្នំ ទន្លេរ សមុទ្រ តើទាំងអស់នេះកកើតឡើងយ៉ាងដូចម្តេច? តើជីវិតដែលមាននៅលើផែនដី មានចាប់តាំងពីពេលណាមក? តើអ្នកជឿថាមានសត្វដាយណូស័រ បានគ្រប់គ្រងផែនដី មុនវត្តមានរបស់មនុស្សដែរឬ? តើវត្តមានរបស់មនុស្សមានចាប់តាំង ពីពេលណាមក?។អ្វីដែលយើងមិនទាន់បានដឹងច្បាស់អំពី អំពីខ្លួនយើង។

Star
Star

សំនួរទាំងអស់នេះនឹងបានបកស្រាយនៅពេលដែលអ្នកបានមើលវីដេអូឯកសារបស់ ប្រវត្តិសាស្រ្តពិភពលោក។វីដេអូនេះមាន រយៈពេលពីរម៉ោង ហើយរៀបរាប់ចាប់តាំងពីការកកើតរបស់តារាទាំងឡាយក៏ដូចជា ការកកើតនៃព្រះអាទិត្យរបស់យើង ផែនដីដែលជាលំនៅស្ថានរបស់យើងដែរ។ការបកសា្រយរបស់អ្នកវិទ្យាសាស្រ្តដែលបានបកស្រាយនៅក្នុងវីដេអូនេះ គឺបានចាប់ផ្តើម រៀបរាប់ចាប់តាំង ពី 1340 000 000 0000 (13.4 Billions) Years Before Us.

ព្រឹត្តិការណ៍ផ្ទុះបែកនៃសកល ដែលគេឲ្យឈ្មោះ ថា ប៊ីគប៉ែង(Big Bang)។ ការផ្ទុះនេះធ្វើឲ្យ មានការបែកចេញ តារាផ្សេងៗ ចេញពីគ្នានិងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។ខណៈនោះដែរ ព្រះអាទិត្យរបស់យើងវាជាបំណែកនៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។ធូលីជាច្រើនដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យបានកកើតជា ភពផ្សេងៗ ដូច ជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។

នៅប្រហែល ជា450 000 000 (4.5 Billion Years Ago)មុនមានភពមួយមានទំហំប៉ុនភពអង្គារបានហោះមកបុកជា មួយភពផែនដីខណៈពេលនោះផែនដីបានបែកជាបំណែកតូចៗ។ចំពោះភពដែលបានបុកផែនមានបំណែកខ្លះចូលទៅក្នុងផែន និងបំណែកខ្លះទៀតជាមួយនិងផ្នែកខ្លះនៃផែនដីបានហោះ
ខ្ទាតចេញពីផែនដីនិងរងទំនាញគ្នាទៅវិញទៅមកជាមួយនឹងផែនដី។ ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យ
បំណែកភពនោះបានក្លាយទៅ ជាព្រះចន្ទដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។

The moon
The moon

ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ទំនាញរបស់ព្រះចន្ទជួយបន្ថយល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការវិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។

ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រយ័ដោយសារ ផែនដី ធ្វើទំនាញ ជាមួយព្រះចន្ទព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹងវិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ ហើយនៅលើភពផែនដី ក៏គ្មានរដូវដែរ៕ភពផែនដី មានព្រះចន្ទរបស់ខ្លួន នៅប្រហែល 380 000 000 ឆ្នាំមុន(3.8 Billion Years Ago).។ នៅប្រហែលជា 550 000 000( 550 Million Years Ago) ផែនដីចាប់ផ្តើមមានេះភាវៈធំៗនៅក្នុងទឹក នឹងចាប់ផ្តើមមានរុក្ខជាតិ ដុះជាច្រើន។ ប្រហែល 300 000 000(30 million years ago) រុក្ខជាតិជាច្រើនមានស្លាប់ហើយរលួយ កប់នៅក្នុងដី ដែលសព្វថ្ងៃនេះ វាបានក្លាយជាកប្រងឥន្ទៈ។

ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ បន្ទាប់ក៏មានជីវិតភាវៈមួយទៀតបានកកើតឡើង នោះគឺ ដាយណូស័រ ដែលមានវត្តមាននៅលើ ផែនដីប្រហែល ជា 116 000 000 ឆ្នាំមុន(116 Million Years ago)។នៅខណៈនោះផែនដីទំាងមូលនៅជាប់គ្នា យ៉ាងធំ ដែលគេហៅ ថា ប៉ាងគៀ(Pangiers)។ ប្រហែល ជា 650 000 00 ឆ្នាំមុន មានអាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដី។ពេលនោះផែនដីទាំង មូលត្រូវបាន បំផ្លាញ មានពពកជាធូលី បានបិទបាំងព្រះអាទិត្យ ដែលធ្វើឲ្យយុគ្គរបស់ដាយណូស័រក៏បានផុតពូជនៅពេលនោះទៅ។ការផុត ពូជរបស់ដាយណូស័រ បន្សល់ទុកនូវ ជីវិត សត្វ ថនិកសត្វ ដែលជាពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មិងមានម្រាម សំរាប់ចាប់កាន់។

ប្រហែលជា 100 000 00(10 Million Years ago)មានការលេចឡើងនៃភ្នំហិមាល័យ។ប្រហែលជា 26 00 000(2.6 Million years ago) មានការចាប់ផ្តើមវិវត្តន៍ មនុស្ស ពីប្រភេទសា្វ។ ប្រហែលជា 800 000(80 thousands) មនុស្សបានរកឃើញភ្លើងសំរាប់ប្រើប្រាស់ និង សំរាប់ការពារខ្លួនពីសត្វសាហាវ។ប្រហែលជា 200 000 មនុស្សចាប់ផ្តើចេះនិយាយដោយសារមានការវិវត្តន៍បំពង់សំលេងដែលមនុស្សអាចនិយាយ និងធ្វើការទំានាក់ទំនងគ្នាតាមរយៈការនិយាយ។មុនពេលដែលមនុស្សចេះនិយាយពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈការមើលនិងតាមរយៈកាយ វិការប៉ុនណោះ។នៅប្រហែល 50 000 ឆ្នាំមុនមានការកកើតទឹកកកនៅប៉ូលខាងជើងខណៈពេលពេលនោហដែរមនុស្សអូម៉ូសាព្យានបានចាប់ផ្តើមធ្វើ ការផ្លាស់ប្តូរទីស្ថានចេញពីទ្វីបអាហ្វ្រិចទៅទ្វីបផ្សេងៗទៀតដូចជាទ្វីបអ៊ឺរុបអាស៊ីនិងអូស្ត្រាលី។ប្រហែលជា 30 000 មនុស្សអូម៉ូសាព្យានបានមកដល់ទ្វីប អ៊ឺរុបជាលើកទី១។