Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Steven~kmwiki

Page contents not supported in other languages.
ពីវិគីភីឌា

ជាតិខេមរា
អារក្សអ្នកតាជាម្ចាស់ទឹកដី

កេដំណែលខែ្មរ

ជនជាតិខ្មែរតែងតែហៅមាតុភូមិរបស់ខ្លួនថា”ទឹកដី “។តើទឹកមានព្រំដែនត្រឹមណា? ចុះដីគោកវិញមានព្រំដែនត្រឹម ណាដែរ? ។ នៅប្រទេសកម្ពុជាយើងទឹកនិងដី លាយគ្នាស្ទើរតែគ្រប់ទីកន្លែង។ជារៀងរាល់ឆ្នាំ ទឹកជំនន់ទន្លេមេគង្គដែលមានប្រភព

ចេញពីភ្នំទីបេ នាំដីល្បាប់មកចាក់វាល ទំនាបដ៏ ធំធេង ដែលស្ថិតនៅចំកណ្តាលឥណ្ឌូចិនភាគអាគ្នេយ៍។នៅភាគខាងកើត

នៃវាលទំនាបនេះមានកូនភ្នំទាបៗនៃជួរភ្នំអណ្ណាម បណ្តាលអោយខ្យល់ព្យុះអាចបក់បោកមកលើប្រទេសកម្ពុជាក្នុងរដូវវស្សាបាន។ នៅភាគខាងលិចមានជួរភ្នំក្រវ៉ាញ ដែលជារនាំងមិនអោយមនុស្សឆ្លងចេញចូលទៅរកសមុទ្របានដដោយងាយទេ ហើយនៅទិស ខាងជើងមានជួរភ្នំ ដងរែកជាកំពែងខ្ពស់ ដើរឆ្លងកាត់ពុំបានឡើយ។រីឯភាគខាងត្បូងវិញជាតំបន់មួយបើកចំហរទៅរកសមុទ្រ។មានតែ ច្រកនៅចន្លោះជួរភ្នំក្រវ៉ាញនិងជួរភ្នំដងរែកខ្លះប៉ុណ្ណោះ ដែឡអាចអោយគេធ្វើដំណើរទៅកាន់ទិសពាយ័ព្យបាន។ នៅចំកណ្តាលស្រុកកម្ពុជាយើង មានបឹងទន្លេសាបដែលជាសំណល់ពីឈូងសមុទ្រកាលពីដើម។ បឹងទន្លេសាបមានត្រីច្រើនក្រៃលែងនិងច្រើនប្រភេទទៀត។ ត្រីប្រភេទខ្លះបានបាត់បង់អស់រលីងពីតំបន់នានាក្នុងពិភពលោកគឺមាននៅសល់តែក្នុងប្រទេសខ្មែរយើងប៉ុណ្ណោះ។

Your account will be renamed

[កែប្រែ]

ម៉ោង០៣:០៤ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០១៥ (UTC)

ម៉ោង០៩:១៩ ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៥ (UTC)