ការពិភាក្សារបស់អ្នកប្រើប្រាស់:Vireak sc

Page contents not supported in other languages.
ពីវិគីភីឌា

ខេត្តកំពង់ធំ

ខេត្តកំពង់ធំ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ខេត្តនេះមានព្រំប្រទល់ជាប់ខេត្តសៀមរាប ព្រះវិហា ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង និងនៅជាប់បឹងទន្លេសាប។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤ សហាតិមាត្រការ៉េ។[១]

ប្រវត្តិសាស្ត្រ[កែប្រែ]

ពីដើមជាយូរណាស់មកហើយ នៅឯកំពង់ស្ទឹងសែនដែលស្ថិនៅក្បែរបឹងមួយគឺមាន រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។ ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។ ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។[២]

ភូមិសាស្ត្រ[កែប្រែ]

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។ ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់ បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។[៣]


សេដ្ឋកិច្ច[កែប្រែ]

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ កំពង់ធំ ស្ថិតនៅជាប់នឹង បឹងទន្លេសាប ហើយ នៅក្នុងឆ្នាំ ២០០៣ ដល់ ២០០៤ គេបានចាប់ទុកថាជាខេត្តនៃប្រភពត្រីដ៏ច្រើនលើសលុបប្រហែល (១៨ ៨០០ តោន) និង ជាតំបន់ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលមានត្រីច្រើន​ជាងគេបំផុត។[៤]


តំបន់ទេសចរណ៍[កែប្រែ]

ខេត្តកំពង់ធំ មានកន្លែងទេសចរណ៍ជាច្រើនដូចជា៖ ប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក ទំនប់ទឹកធ្លាក់៧មករានៅកំពង់ថ្ម សួនច្បារនៅទីរួមខេត្ត បុស្សម្កាក់នៅស្រុកកំពង់ស្វាយ ទឹកស្រះដងអន្ទាក់ និងតាមវត្តអារ៉ាមផ្សេងៗ ។[៥]


អាកាសធាតុ[កែប្រែ]

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។[៦]


ចំនួនប្រជាជន[កែប្រែ]

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ នៃចំនួនសរុប។[៧]




សូមស្វាគមន៍មកកាន់ទំព័រដើមរបស់ខ្ញុំ

ទង់ជាតិកម្ពុជា

ខ្ញុំបាទជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ៕







ខេត្តកំពង់ធំ


ឯកសារ:ដំរីជាន់ខ្លា.jpg
ដំរីជាន់ខ្លា រូបចម្លាក់តំណាងអោយខេត្តកំពង់ធំ

គឺជាខេត្តមួយដែលស្ថិតនៅចំកណ្ដាលផ្ទៃប្រទេសកម្ពុជាហើយមានព្រំប្រទល់ជាប់នឹងខេត្ត ព្រះវិហារ ស្ទឹងត្រែង សៀមរាប ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ហើយជាប់បឹងទន្លេសាប ។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះ ក្រុងស្ទឹងសែន ហើយមានតំបន់ទេសចរណ៍ដូចជា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ហើយនិងរមណីយដ្ឋានភ្នំសន្ទុក ។







រដ្ឋបាល

ឯកសារ:Map of kompong thom.jpg
ផែនទីខេត្តកំពង់ធំ

ខេត្តកំពង់ធំមានផ្ទៃក្រលា ១៣ ៨១៤ គីឡូម៉ែត្រការ៉េ ត្រូវបានចែកចេញជា ៨ ក្រុង-ស្រុក មានដូចជា៖ ស្រុក បារាយណ៍ ស្រុក កំពង់ស្វាយ ស្រុក ស្ទឹងសែន ស្រុក ប្រាសាទបល្ល័ង្ក ស្រុក ប្រាសាទសំបូរ ស្រុក សណ្ដាន់ ស្រុក សន្ទុក ស្រុក ស្ទោង








ប្រវត្តិ

កំពង់ពស់ធំ ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះដែល​ គេហៅថា កំពង់ធំ។​


ភូមិសាស្រ្ត

ភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំបែងចែកជាពីរតំបន់៖

  • ភាគខាងជើងផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយផ្ទៃដីខ្ពង់រាប និងព្រៃឈើប្រមាណ ៧០ ភាគរយ ហើយអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្មនានា ដូចជាការធ្វើស្រែចម្ការ ហើយរុក្ខសាស្រ្ត​ និង សត្វពាហនៈគឺអោយទិន្នផលល្អ។
  • ភាគខាងលិចផ្លូវជាតិលេខ៦៖ គឺផ្ទៃដីគ្របដណ្តប់ទៅដោយតំបន់វាលរាបដែលលាតសន្ធឹងទៅដល់បឹងទន្លែសាប។ នៅតំបន់នេះអាកាសធាតុផ្តល់ផលល្អសម្រាប់របរកសិកម្ម និងនេសាទត្រី ដើម្បីបំពេញតម្រូវការ នៅតាមខេត្ត និងការនាំចេញទៅក្រៅប្រទេសជិតខាងផងដែរ។





ចំនួនប្រជាជន

ចំនួនប្រជាជនសរុបនៅខេត្តកំពង់ធំ គឺ ចំនួន ៧០៨ ៣៩៨ នាក់ ​ឬក៏ ៤,៥ ភាគរយ ។

អាកាសធាតុ

នៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេស គឺទទួលនូវខ្យល់មកពីតំបន់ត្រូពិច ដែលមានអាកាសធាតុក្តៅ ហើយសើម។


សេដ្ឋកិច្ច

ខេត្តកំពង់ធំ គឹជាខេត្តដែលមាន សក្តានុពលខាង វិស័យទេសចរណ៍ ដែលទាក់ទាញចិត្តភ្ញៀវទេសចរណ៍ ជាមួយនិងទីកន្លែងដ៏កម្រៗ ដូចជា បឹង ស្ទឹង ព្រៃឈើ ភ្នំ ហើយនិង ប្រាសាទបុរាណ ជាច្រើនជាង ២០០ ប្រាសាទទៀតផង។


ឯកសារយោង[កែប្រែ]